អ្នកអាចរកលុយបានច្រើន អ្នកអាចសប្បាយនឹងការងារ អ្នកអាចគេងលក់ស្រួលបានដោយ គ្មានការរំខាន។ ប៉ន្តែមានមនុស្សជាច្រើនដែលមានចំនុចណាមួយក្នុងចំណុច ខាងក្រោមនេះ ឬ ក៏ផ្សេងពីនេះ អ្នកខ្លះមានចំណុចទាំងអស់នេះ ។ លុយអ្នកអាចរកបានដោយសេរី និង មិនចំពោះនរណាម្នាក់ទេមិន ចាំបាច់ប្រឹងប្រែងខ្លាំងពេក ឬ ក៏ផ្លាស់ប្ដូរខ្លួនឯងខ្លាំងពេកនោះ ដែរ។ អ្នកអាចរកលុយ អ្នកអាចសប្បាយនឹងការងារ ហើយអ្នកអាចគេងលក់ស្រួល នៅពេលយប់ដោយគ្មាននរណាម្នាក់មករំខានគឺគ្រាន់តែត្រូវធ្វើការសម្រេចចិត្តថាអ្វីដែលនឹងត្រូវធ្វើ នឹងរឿងអ្វីដែលត្រឹមត្រូវ
ផ្ទុយទៅវិញ បើការរកលុយបានដោយប្រកាន់នូវភាពឃោរឃៅ ការភូតភរកុហក បោកប្រាស់ គ្មានសីលធម៌ និង លោភលន់ ដើម្បីបានលុយតិចតួចគេត្រូវតែក្បត់អារម្មណ៍ និងក្បត់គោលការណ៍ខ្លួនឯង។ ការក្លាយជាអ្នកមានដោយរបៀបនេះមានន័យថានៅទីបញ្ចប់អ្នកនឹងប្រឈមមុខនឹងជំងឺបេះដូង គេងមិនលក់ និងជំងឺស្ត្រេសផ្សេងៗទៀត។
ដើម្បីក្លាយជាអ្នកមានត្រូវតែក្លាយជាមនុស្សម្នាក់ដែលល្អតែសំបកក្រៅតែខាងក្នុងអាក្រក់ ជាមនុស្សម្នាក់ដែលបោះបង់គ្រួសារ គ្មានសីលធម៌ សុភមង្គល និងអ្វីៗទាំងអស់ត្រូវបំផ្លាញដោយសារតែលុយ។ បើសិនជាវាដូច្នោះ មែននោះអ្នករកលុយដោយដើរផ្លូវខុសហើយ។
ប៉ុន្តែត្រូវចាំថាប្រសិនបើអ្នកមិនបានគេង ឬ ក៏មានអ្វីមួយ មកបញ្ឈប់អ្នកមិនឲ្យសប្បាយចិត្តជាមួយនឹងការងារ បន្ទាប់មកអ្នកចាំបាច់ត្រូវនិយាយជាមួយ ខ្លួនឯង ឲ្យបានម៉ត់ចត់ នឹងការអត់ធ្មត់ខ្ពស់។
ចំពោះអ្នកត្រូវការភាពញញឹមដែលចេញពីចិត្ត ទោះបីជាអ្នកត្រូវបាត់ បង់លុយតិចតួចក្ដី។ អ្នកចង់គេងលក់នៅពេលយប់ សប្បាយរីករាយជាមួយនឹងការងារ ហើយខ្ញុំអាចរកលុយ បានដោយស្រួល។ ប៉ុន្តែអ្នកមិនបណ្ដោយឲ្យសីលធម៌ អ្នកធ្លាក់ចុះនោះ ទេ។ អ្នកនឹងមិនព្រួយបារម្មណ៍ពីការងារ ឬ លុយនៅពេលដែលអ្នកចូលគេង អ្នកមិនឲ្យលុយមកបញ្ឈប់ភាពសប្បាយរីករាយនោះទេ ឬ អ្នកត្រូវតែសប្បាយ។ អ្នកហ៊ានស្បត់ វាពិតជាអាចទៅរួចសូមជឿទៅ ប្រសិនបើអ្នកបានស្គាល់និងសង្កេតមើលអ្នកមានៗជាច្រើនសមល្មមដែលអ្នកអាចដឹងពី ការពិតទាំងនេះ។ ដើម្បីរកលុយនិងចិញ្ចឹមជីវិត មានសីលធម៌ និងក្លាយជាអ្នកមាន ដើម្បីរកលុយ បានច្រើននឹងក្លាយជាមនុស្សល្អម្នាក់យ៉ាងពិតប្រាកដ។ វាអាចទៅរួច គ្រាន់តែពេលខ្លះវាហាក់ដូចជាមិនអាចទៅរួចក៏ពិតមែន។ គ្រប់ផ្នែក ទាំងអស់ចង់បង្ហាញថាអាថ៌កំបាំងលុយមិនសូវល្អ ឬ សំខាន់ទាំអស់នោះនោះទេ ព្រោះអ្នកខ្លះបានក្លាយជាអ្នកមានតែ គ្រួសារបែរគ្មានសុភមង្គល់ ចំណែកអ្នកផ្សេងវិញ បែរជាជួបនិងបញ្ហាសុខភាពផ្សេងៗ ហើយក៏មានអ្នកដែលមានវិប្បដិសារីបន្ទាប់ពីរកស៊ីមានបាន។