មនុស្សជាច្រើនគិតថាអាយុកាលរបស់មនុស្សត្រូវបានកំណត់ដោយហ្សែន។ ទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាហ្សែនគឺចំបងជាងគេដែលធ្វើមនុស្សមានអាយុវែង។ តែផ្ទុយទៅវិញកត្តាបរិស្ថាន ដូចជារបបអាហារ និង របៀបរស់នៅត្រូវបានគេគិតថាជាកត្តាកំណត់សំខាន់ជាងគេ ដែលនេះគឺជាអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនឱកាសនៃការមើលឃើញខួបកំណើត ១០០ ឬ ជិត ១០០ ឆ្នាំ របស់អ្នក៖
ការកម្រិតកាឡូរីអាចជួយអ្នករស់បានយូរនិងការពារប្រឆាំងនឹងជំងឺ។ ទោះជាយ៉ាងណាការស្រាវជ្រាវក៏បានបន្ថែមទៀតគឺត្រូវការចាំបាច់នៅក្នុងជីវិតមនុស្ស។
ការបន្ថែមគ្រាប់ធញ្ញជាតិមួយចំនួនទៅក្នុងការញ៉ាំចំណីអាហារប្រចាំថ្ងៃរបស់អ្នក អាចរក្សាឱ្យអ្នកមានសុខភាពល្អ និង ជួយឱ្យអ្នករស់នៅបានយូរ។
រមៀតគឺជាសមាធាតុជីវសាស្ត្រសកម្មដែលមានសាធាតុប្រឆាំងនឹងអុកស៊ីតកម្ម និង សាធាតុប្រឆាំងនឹងការរលាក។ ដោយយោងទៅលើការស្រាវជ្រាវលើសត្វមួយចំនួនបានបង្ហាញថាវាអាចជួយបង្កើនអាយុជីវិតបាន។
ហាត់ប្រាណច្រើនជាង ១៥០ នាទីក្នុងមួយសប្តាហ៍ គឺជាការប្រសើរបំផុត ប៉ុន្តែទោះបីជាសកម្មភាពនៃការធ្វើលំហាត់ប្រាណរាងកាយរបស់តិចតូចជាប្រចាំ ក៏អាចផ្តល់ប្រយោជន៍ដល់សុខភាព និង អាយុវែងបានដែរ។
ការមិនជក់បារីរបស់អ្នក អាចពន្យារជីវិតអ្នកយ៉ាងច្រើន ព្រោះការជក់បារីវាធ្វើអោយអ្នកមានបញ្ហាដល់សុខភាពជាច្រើន ជាពិសេសគឺសួត ដែលជាសិរីរាង្ដ៏សំខាន់គក្នុងការដកដង្ហើម។
ប្រសិនបើអ្នកផឹកស្រា ការរក្សាកម្រិតជាតិស្ករក្នុងកម្រិតមធ្យម អាចជួយបង្ការជំងឺ និង ពន្យារជីវិតអ្នក។ ស្រាអាចមានអត្ថប្រយោជន៍ជាពិសេសមួយចំនួនផងដែរ មិនមែនសុទ្ធតែអាក្រក់ទៅទាំងអស់នោះទេ លើកលែងតែផឹកវាច្រើនហួសហេតុពេកដែលអាចបង្ករទៅជាប៉ះពាល់ដល់សុខភាពរបស់អ្នកវិញ។
ការដាក់អាទិភាពអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ទំនងជាមានឥទ្ធិពលវិជ្ជមានទាំងលើអារម្មណ៍ និង សមត្ថភាពរបស់អ្នកក្នុងការរស់នៅបានយូរ។
ស្វែងរកវិធីដើម្បីកាត់បន្ថយការព្រួយបារម្ភ និង កម្រិតនៃភាពតានតឹងរបស់អ្នក។ វាត្រូវបានគេមើលឃើញថាជាការវិនិយោគយូរអង្វែងនៅក្នុងជីវិតរបស់អ្នក។ ម្យ៉ាងទៀតការមានទស្សនៈ សុទិដ្ឋិនិយម (គំនិតវិជ្ជមាន) លើជីវិតអាចមានប្រយោជន៍។
ការចិញ្ចឹមបីបាច់នូវទំនាក់ទំនងយ៉ាងជិតស្និត អាចបណ្តាលឱ្យមានកម្រិតស្ត្រេសថយចុះ បង្កើនភាពស៊ាំអោយកាន់តែប្រសើរឡើង និង អាយុវែង។
ការទទួលខុសទៅលើអ្វីមួយ ក៏អាចមានជាប់ទាក់ទងនឹងអាយុជីវិតយូរអង្វែង និង បញ្ហាសុខភាពតិចជាងមុននៅក្នុងវ័យចំណាស់។
ការទទួលទានតែ និង កាហ្វេ ជាមធ្យមអាចមានអត្ថប្រយោជន៍សម្រាប់ភាពចាស់និងអាយុវែង ដែលមនុស្សទូទៅចូលចិត្តទទួលទានស្ទើរតែគ្រប់វ័យ ចំពោះការផឹកកាហ្វេ និង ផឹក ទឹកតែ។
ការអភិវឌ្ឍទម្លាប់នៃការគេងដែលរួមមានការគេង ៧-៨ ម៉ោងក្នុងមួយយប់ អាចជួយឱ្យអ្នករស់នៅបានយូរ នឹង មានអារម្មណ៍ស្រស់ស្រាយ នឹង មិនធីងធោង ក្រោយពីក្រោកពីគេង។ ការគេងស្កប់ស្កល់គឺជារឿងល្អបំផុតសម្រាប់រាងកាយរបស់អ្នក ព្រោះសិរីរាង្គកាយក៏ត្រូវការសម្រាកទៅតាមនឹងដែរ។