មកដឹងពីអាហារមួយចំនួនដែលត្រូវទៅ នឹង ប្រភេទនៃរូបរាងរបស់ស្ត្រី
ស្ត្រីម្នាក់ៗ តែងតែមានរូបរាង ឬ លក្ខណៈរាងកាយមិនដូចគ្នាទេ។ អ្នកខ្លះមានរាងស្គម ខ្លះធាត់ ខ្លះមានរាងបំពង់ (ស្មើរលើស្មើរក្រោម) ខ្លះមានរាងតូចលើតូចក្រោម ឬ ខ្លះមានរាងធាត់មូល ដូចផ្លែប៉ោម។ ដូច្នេះដើម្បីថែរាងរៅ ឲ្យស្អាតសមសួនឡើងវិញ ស្រ្តីត្រូវយកចិត្តទុកដាក់ដល់ការគ្រប់គ្រង នៃអាហារហូបចុក រួមទាំងប្រការគួរ នឹង មិនគួរប្រតិបត្តិមួយចំនួន ដែលអ្នកជំនាញបានណែនាំ៖
ស្ត្រីដែលមានរាងបំពង់
ស្ត្រីនៅទ្វីបអាស៊ី ភាគច្រើនមានរូបរាងបែបនេះ (រាងស្មើរលើស្មើរក្រោម) ដោយពុំសូវមានផ្នែកនៃរាងកាយកោង ឬ ង នោះទេ។ បើសិនជាធ្វើការសម្រកជើងអោយមានលក្ខណៈរាងស្អាតនោះទម្ងន់ក៏ស្រកចុះនៅគ្រប់ផ្នែកទាំងអស់ នៃរាងកាយ តែបើជើងវិញ ឡើងផ្លោសៗ ផ្នែកផ្សេងៗនៃរាងកាយ ក៏ធាត់ទៅតាមនោះដែរ ដែលបញ្ហានេះ គឺដោយសារតែក្រពេញទឹកប្រម៉ាត់ធ្វើការមិនបានល្អ ដែលនាំអោយប្រព័ន្ធរំលាយអាហារ ធ្វើការយឺតយ៉ាវ។ ស្ត្រីដែលមានរូបរាងនេះ គួរថែទាំរាងរៅដូចតទៅ៖
- ត្រូវចាត់ទុកអាហារពេលព្រឹកសំខាន់ជាងគេបំផុត នឹង អាហារថ្ងៃត្រង់ជារឿងបន្ទាប់បន្សំ។ ចំណែកពេលល្ងាចវិញ ជាពេលដែលប្រព័ន្ធរំលាយអាហារធ្វើការ បានតិចណាស់ ដូច្នេះគួរតែទទួលទានអាហារដែលមានកាឡូរីទាប
- អាហារដែលសាកសមសម្រាប់ស្ត្រីដែលមានរាងបំពង់ គឺនំប៉ាស្តា មីសរសៃ ឬ នំប៉័ងធ្វើអំពីម្សៅ ស្រូវសាឡី ផ្លែត្រសក់វែង ឬ ត្រប់ពណ៍ស្វាយ ពោត នឹង ការ៉ុត។
- ហាមអត់អាហារពេលព្រឹក ព្រោះបើមិនធ្វើការមិនល្អពេញមួយថ្ងៃ
- ជៀសវាងអាហារមួយចំនួន ដូចជា នំខេក នំប៉័ងស នំប៊ឺស្គី ឬ នំធុងសត្វសាច់ដែលឆ្លងការថែរក្សាទុកបានយូរ ដូចជាសាច់ក្រក សាច់ជ្រូកបំប៉ុង ឬ ប្រឡាក់ សាច់ចៀន ស្បែកប្រឡាក់ ស្បែកមាន់ នឹងគ្រៀងក្នុងសត្វ រួមទាំងផលិផល ធ្វើអំពីទឹកដោះគោ គ្រប់ប្រភេទអាហារដែលត្រាំ នឹង ជ្រក់……………។
ស្ត្រីរាងផ្លែប៉ោម
ជាស្រ្តីដែលមានដងខ្លួន ធំ ស្មាទូលាយ ដៃជើងរឹងប៉ឹង ដូចអ្នកកីឡា ឆ្អឹងតូច សាច់ច្រើន នឹងមានខ្លាញ់ពេញតួរខ្លូន មើលទៅមូលទ្រលុកទ្រលន់ ដើម្បីកែខៃរាងកាយអោយបានល្អ ដូចផ្លែប៉ោមដែរអ្ចឹង។
- ស្រ្តីដដែលប្រភេទនេះ ដើម្បីកែខៃរាងអោយបានល្អត្រូវទទួលទានបន្លែអោយបានច្រើន ដើម្បីជួយអោយប្រព័ន្ធរំលាយអាហារធ្វើការបានឡើងវិញ។
- ទទួលទានសាច់ ដែលគួរទទួលទានអោយបានច្រើន ដូចជា ម្ទេសពណ៍ហាវៃពណ៍ក្រហម ផ្សិត ការ៉ុត ល្ហុង ឃិនឆាយ ត្របែក នឹង ផ្លែគីវី។
- ទទួលទានទឹកពី ៦ ទៅ ១២កែវ ក្នុងមួយថ្ងៃ កាហ្វេ ១ ទៅ ២កែវ ក្នុងមួយថ្ងៃ ទឹកឃ្មុំក៏អាចទទួលទានបាន តែមិនអោយលើសពី១ ទៅ ២ ស្លាបព្រាកាហ្វេ ក្នុងមួយថ្ងៃ ទឹករ៉ែសូដា នឹង ស្ករអំពៅ។ តែមិនត្រូវទទួលទានសណ្ដែកដែលមានលាយអំបិលនោះទេ។
- កុំទទួលទានសាច់គោ សាច់ជ្រូកបីជាន់គ្រឿងក្នុងសត្វ ខ្ចៅ ខ្យង គ្រប់ប្រភេទសាច់ ដែលមានជាប់ស្បែក។
- គួរកុំទទួលទាន ទឹកដោះគោឆៅ គ្រប់ប្រភេទ ក្រែម ប៊័រ ខ្ទិះ ការ៉េម ឬ ស្រទាប់ស្ករក្នុងនំ ផ្លែឈើត្រាំគ្រប់ប្រភេទ។
ស្ត្រីដងខ្លួនតូច ត្រគាគធំ
ជាប្រភេទនារី មានដងខ្លួនតូច ជាងផ្នែកខាងក្រោម សាច់ដៃណែនត្រគាកធំ ភ្លៅធំៗបំផុត រហូតទាល់តែសម្លៀកបំពាក់ តម្រូវស្ទើរពុំបាន។ ស្រ្តីប្រភេទនេះគួរតែប្រតិកម្មដូចខាងក្រោម៖
- ទទួលទានបាយ ឬ នំម្សៅ ធ្វើពីអង្ករមិនទាន់ស្រិត ដូចជាអង្ករបុកនឹងដៃ អង្ករអាវ័ន្ត នំប៉័ងធ្វើពីស្រូវសាលី។
- ទទួលទានសាច់ មិនជាប់ខ្លាញ់គ្រប់ប្រភេទ សាច់មាន់មិនជាប់ខ្លាញ់ ស៊ុតត្រីកំប៉ុង នឹង គ្រាប់សណ្ដែកស្ងួត។
- ទទួលទានទឹកដោះគោ គ្មានជាតិខ្លាញ់ប៊័រ ទឹកដោះគោជូរខាប់ នឹង ប្រេងអូលីវ។
- ទទួលទាន ស្ពៃក្ដោប ផ្សិតគ្រប់ប្រភេទ ខ្ទឹមបារាំង ការ៉ុត ផ្កាស្ពៃ ល្ងស ល្ងខ្មៅ។
- ត្រូវប្រុងប្រយ័ត្នចំពោះអាហារ ដែលផ្ដល់កម្លាំង ព្រោះថា ស្ត្រីប្រភេទ នេះ ចូលចិត្តរបស់ផ្អែមណាស់។
- កុំទទួលទាន នំប៉័ងស នំប៊ីស្គី ឬ នំធុង នំប៉័ងអាំង នំខេក សណ្ដែកសៀង សណ្ដែកផ្សេងៗ និង គ្រាប់រុក្ខជាតិ ដែលមានលាយអំបិល ប្រេងសណ្ដែក ដូងខ្ទិះ សាច់ជ្រូក៣ជាន់ សាច់ក្រក ស្បែកមាន់ និង គ្រឿងក្នុងសត្វ។
ស្ត្រីរាងស្វែលស្អាត
ជាប្រភេទស្រ្តី ស្អាតតាំងពីកំណើតដោយមានដើមទ្រូងធំ ចង្កេះរៀវត្រគាកសាយ គួរអោយបេតី ក៏ប៉ុន្តែមានរឿងបន្តិចត្រង់ថា មានសាច់ច្រើននៅក្នុងរង្វង់ដៃ ធ្វើអោយដើមដៃធំៗ។ ដូច្នេះដើម្បីថែរក្សារាងអោយកាន់តែស្អាតអ្នកអាចញ៉ាំ ៖
- អាហារដែលសក្កិសម សម្រាប់ស្ត្រីរាងស្វែល គឺ ទំពាំងបាយជូរ ផ្សិត ឪឡឹក ត្រសក់ស្រូវ ត្រសក់ផ្អែម ម្នាស់ ស្ត្រប៊ឺរី សណ្ដែក ល្ង និង បាយអង្ករសម្រូប។
- ទទួលទានបាយ ឬ នំម្សៅ ធ្វើពីអង្ករមិនទាន់ស្រិត ដូចជា អង្ករបុក ដោយដៃ។ អ្នកគួរពិសារអាហារណាដែលរលាយងាយ នឹង ជួយដុតបំផ្លាញការរំលាយអាហារ ដូចជា បុកល្ហុង សម្លរការី នឹង សម្លរដែលមានជាតិហិរ។
- មិនត្រវទទួលទាន សាច់គោ ពិសេសបង្គារ បង្កង ខ្ចៅ ខ្យង គ្រប់ប្រភេទ៕