កាំភ្លើង M1 Garand គឺជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិដំបូងបង្អស់ ដែលត្រូវបានចេញឱ្យកងទ័ពអាមេរិកទាំងមូលដែលវាត្រូវបានបង្កើតឡើងដំបូងបំផុតនៅទសវត្សឆ្នាំ ១៩២០ និង ១៩៣០។ M1 ត្រូវបានរចនាឡើងដោយលោក ចន ហ្គ្រារ៉ាន់ (John Garand) ហើយវាអាចផ្ទុកគ្រាប់បានពី៦ទៅ៨គ្រាប់ក្នុងមួយបង់។ វាត្រូវបានប្រើប្រាស់ជាអាវុធផ្លូវការបំផុតរបស់កងទ័ពថ្មើជើងអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមកូរ៉េ ខណៈក្នុងសង្គ្រាមវៀតណាមក៏មានប្រើដែរតែមិនច្រើននោះទេ។
ទាហានអាមេរិកចាប់ផ្ដើមចាប់អារម្មណ៍ប្រើប្រាស់កាំភ្លើងពាក់កណ្ដាលស្វ័៏យប្រវត្តិដំបូងបំផុតនៅឆ្នាំ១៩០១ហើយនៅឆ្នាំ ១៩១១កាំភ្លើងប្រភេទនេះត្រូវបានផលិតឡើងតែស្ថិតក្នុងលក្ខណៈពិសោធន៍នៅឡើយ។ ការពិសោធន៍បានបន្តក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ហើយការសាកល្បងប្រើប្រាស់ត្រូវបានធ្វើឡើងនៅឆ្នាំ ១៩១៦-១៩១៨ ។ ការអភិវឌ្ឍបន្ថែមកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩១៩ នៅពេលដែលកងទ័ពសហរដ្ឋអាមេរិកបានសន្និដ្ឋានថា M1 Garand អាចដាក់គ្រាប់មិនសូវរលូនដូច Springfield M1903 ដែលមានឥទ្ធិលពលក្នុងការប្រើសប្រាស់ហើយ តម្រូវការសម្រាប់ប្រយុទ្ធខ្លាំង។ នៅឆ្នាំដដែលអ្នករចនាបទកាំភ្លើងដ៏ឆ្នើមលោក John C. Garand ត្រូវបានជួលឲ្យទៅធ្វើនៅរោងចក្រផលិតកាំភ្លើង Springfield Armory ។ បម្រើការជាវិស្វករស៊ីវិលលោក Garand បានចាប់ផ្តើមធ្វើការលើកាំភ្លើងប្រភេទថ្មីមួយ។
កាំភ្លើងថ្មីដែលឌីសាញដំបូងគឺ M1922, ដែលវាត្រូវបានដាក់ឲ្យសាកល្បងនៅឆ្នាំ១៩២៤។ កាំភ្លើងនេះមានសមត្ថភាពអាចដាក់ទំហំគ្រាប់ ៣០-០៦មីលីម៉ែត្រ ។បន្ទាប់ពីការធ្វើតេស្តមិនបានពេញលេញហើយលោកកំពុងតែធ្វើតេស្តិ៍កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិផ្សេងទៀតផងនោះ Garand បានពង្រឹងការផលិតជាថ្មីហើយដាក់ឲ្យសាកល្បងបន្ថែមទៀតនៅឆ្នាំ ១៩២៧។ ទោះបីជាយ៉ាងនេះក្ដី!លទ្ធផលបង្កើតថ្មីលើកនេះមិនត្រូវបានគេគាំទ្រនោះទេ ។ ចុងក្រោយ!មានកំភ្លើងពីរប្រភេទត្រូវបានដាក់ឲ្យសាកល្បងគឺ កាំភ្លើងរបស់លោក Garand និង T1 Pedersen នៅរដូវផ្ដារីកឆ្នាំ១៩៣១។
លើសពីនេះទៀត កាំភ្លើងដែលដាក់អាចដាក់គ្រាប់ទំហំ 30-06 Garand ត្រូវបានសាកល្បងមុនគេហើយត្រូវបានដកស្នូលដែករុញគ្រាប់ចេញ។ ទីបំផុតវាប្រជែងឈ្នះវាយឈ្នះ Pedersen យ៉ាងស្រួល ហើយបន្ទាប់មក .276 Garand ត្រូវបានគេណែនាំអោយផលិតនៅថ្ងៃទី ៤ ខែមករាឆ្នាំ ១៩៣២ ។ ភ្លាមៗនោះ Garand បានសាកល្បងគំរូគ្រាប់ទំហំ.30-06 ដោយជោគជ័យ។បន្ទាប់ពីលឺដំណឹងនេះ អគ្គសេនាធិការកងទ័ពលោក Douglas MacArthurបានឲ្យកាត់កាណុងកុំឲ្យវែងពេកហើយកាំភ្លើងអស់របស់អាមេរិកត្រូវយកគម្រូគ្រាប់ 30-06ទាំងអស់។
នៅថ្ងៃទី ៣ ខែសីហាឆ្នាំ ១៩៣៣ កាំភ្លើងរបស់ Garand ត្រូវបានគេកំណត់ជាថ្មីជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិកា ។ នៅខែឧសភាឆ្នាំបន្ទាប់ កាំភ្លើង ៧៥ ដើមត្រូវដាក់ចេញសម្រាប់ការសាកល្បង។ ទោះបីជាមានការរាយការណ៍ថាមានអាវុធថ្មីនេះមានបញ្ហាច្រើនក៏លោកGarand អាចកែតម្រូវពួកគេបាន ហើយកាំភ្លើងនេះត្រូវបានធ្វើឱ្យមានលក្ខណៈស្តង់ដារនៅថ្ងៃទី ៩ ខែមករាឆ្នាំ ១៩៣៦ ដោយម៉ូដែលផលិតដំបូងត្រូវដាក់ឈ្មោះច្បាស់លាស់នៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ១៩៣៧ ។
នៅពេលការណែនាំដំបូង M1 Garand ត្រូវបានញាំញីដោយបញ្ហាផលិតកម្ម ដែលធ្វើឲ្យមានការពន្យាពេលចែកចាយរហូតដល់ខែកញ្ញាឆ្នាំ ១៩៣៧។ ទោះបីជាក្រុមហ៊ុន Springfield អាចផលិតបាន ១០០ដើម ក្នុងមួយថ្ងៃ ក្នុងរយៈពេល២ឆ្នាំក្រោយក៏ដោយក៏ចង្វាក់ផលិតកម្មរបស់វានៅតែយឺតដោយសារការផ្លាស់ប្តូរកាណុងចុះឡើងនិង ស៊ីឡាំងហូតគ្រាប់ជាច្រើនដង។ នៅខែមករាឆ្នាំ ១៩៤១ បញ្ហាជាច្រើនត្រូវបានដោះស្រាយហើយអស់ ជាមួយផលិតកម្មបានកើនឡើងដល់ ៦០០ដើមក្នុងមួយថ្ងៃ។ ចុងឆ្នាំ២៩៤១អាទាហអាមេរិកអាចបំពាក់អាវុធនេះពេញលេញ ក៏ត្រូវបានអនុម័តដោយកងម៉ារីនអាមេរិកហើយក៏មានការបម្រុងទុកមួយចំនួនផងដែរ។
នៅក្នុងសមរភូមិ M1 បានផ្តល់ឱ្យទ័ពថ្មើរជើងអាមេរិកនូវអត្ថប្រយោជន៍ដ៏ធំធេងជាងទាហាន អាល្លឺម៉ង់ដែលប្រើប្រាស់ Karabiner 98k។ ជាមួយនឹងប្រតិបត្តិការពាក់កណ្តាលស្វ័យប្រវត្តិរបស់ខ្លួន M1 បានអនុញ្ញាតិឱ្យកងកម្លាំងអាមេរិកកំណត់គោលដៅបានច្បាស់ហើយបាញ់ចំគោលដៅបានកម្រិតខ្ពស់។ លើសពីនេះទៀត! ប្រអប់សូកគ្រាប់ទំហំ30-06 ផ្តល់ថាមពលខ្លាំងហើយ កាំភ្លើងនេះបានបង្ហាញប្រសិទ្ធភាពបំផុត រហូតដល់លោក ឧត្តមសេនីយ៍ General George S. Patton, បានសរសើរវាថាជា“ គឺជាកាំភ្លើងដ៏អស្ចារ្យបំផុតក្នុងសមរភូមិដែលមិនធ្លាប់មានក្នុងសម័យនោះ” ។ បន្ទាប់ពីសង្គ្រាមលើកទី២បានបញ្ចប់ M1s នៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកត្រូវបានកែលម្អ ហើយក្រោយមកវាមានសកម្មភាពម្ដងទៀតក្នុងសង្គ្រាមកូរ៉េ។
M1 Garand នៅតែជាកាំភ្លើងសំខាន់របស់កងទ័ពអាមេរិករហូតដល់ការដាក់ឱ្យប្រើប្រាស់នូវ M-14 ក្នុងឆ្នាំ ១៩៥៧។ ទោះបីជាយ៉ាងណាក៏ដោយ! វាមិនទាន់ដល់ឆ្នាំ ១៩៦៥ ផង M1 Garand ត្រូវបានអាមេរិកលេងប្រើប្រាស់ជាស្ថាពរនៅក្នុងជួរកងទ័ពអាមេរិក។ ក្នុងប្រទេសថៃទៀតបន្តប្រើរហូតដល់ឆ្នាំ១៩៧០ដោយមានប្រទេសជាច្រើននៅប្រើដូចជា អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុនដែលត្រូវការកសាងទាហានឡើងវិញក្រោយបរាជ័យនៅក្នុងសង្គ្រាមលោកលើកទី២។
ទោះបីជាចូលនិវត្តន៍ពីការប្រើប្រាស់ក្នុងការប្រយុទ្ធនៅសមរភូមិក៏ដោយ M1 Garand នៅតែមានប្រជាប្រិយភាពជាមួយក្រុមសមយុទ្ធខ្នាតតូចនិងប្រជាជនដេលចូលចិត្តប្រើប្រាស់និងប្រមូលទុក ៕
https://www.youtube.com/watch?v=G1wkHMXxd3M