កំពង់ស្ពឺ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។
ដោយសារតែអាកាសធាតុ និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។
នៅក្នុងនោះ ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ ក៏ត្រូវបានគេស្គាល់ថាជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។
សម្រាប់អ្នកដែលចង់ទៅទស្សនា ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង ដោយជិះឡើងភ្នំប្រមាណជា ២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា « ទឹកធ្លាក់ចំការតែ » តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព និងវីដេអូ៖Mrr Rim