គូសង្សារត្រូវការ ការយល់ចិត្ត គូជីវិតត្រូវការ ការយោគយល់

ជីវិតជាសង្សារ គិតថាវាមិនសូវជាឋិតថេរប៉ុន្មានទេ ទោះស្រឡាញ់គ្នាខ្លាំងប៉ុនណា ក៏នៅតែមានពេល មានបញ្ហា ទាស់ទែងគ្នាគេចមិនផុត។ តែយ៉ាងណា ជីវិតជាសង្សារ គឺទាមទារឱ្យមានការយល់ចិត្តគ្នាឱ្យបានច្រើន យល់ពីគ្នា ទុកចិត្តគ្នា ទើបអាចបន្តជាមួយគ្នាបាន មិនបែកបាក់។

យ៉ាងណាមិញ គូជីវិត ឬជីវិតជាប្ដីប្រពន្ធ គឺមានបញ្ហាច្រើនជាងហ្នឹងទ្វេដង ហើយក៏ប្រឈមមុខជាមួយគ្នាខ្លាំងថែមទៀត។ ដូចនេះហើយ ទើបជីវិតគូ គេទាមទារឱ្យដៃគូទាំងពីរ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាគ្រប់ពេលវេលា ត្រូវមានចិត្តអំណត់ អត់ធ្មត់ឱ្យបានខ្ពស់ អនុគ្រោះឱ្យគ្នា មិនថារឿងច្រើនយ៉ាងណា ក៏គ្មានអ្វីសំខាន់ជាង ប្ដីប្រពន្ធ ចេះអភ័យ ចេះយោគយល់គ្នានោះឡើយ។

ត្រូវចាំថា ទម្រាំបានរៀបការជាមួយគ្នា ទម្រាំអាចបានក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺមិនមែនជារឿងងាយនោះទេ ត្រូវឆ្លងកាត់ឧបសគ្គ ទុក្ខលំបាក និងបញ្ហាជាច្រើនជាមួយគ្នា។ មិនថាមានរឿងអ្វីក៏ដោយ ត្រូវចេះនិយាយគ្នា មានហេតុផល ចិត្តត្រជាក់ក្នុងការដោះស្រាយ ព្រោះទោះជាយ៉ាងណា ក៏នៅតែជាប្ដីប្រពន្ធនឹងគ្នាដែរ។ ប្ដីប្រពន្ធចិត្តត្រជាក់ មិនលាក់បាំង មិនភូតកុហកគ្នា ទើបជីវិតអាពាហ៍ពីពាហ៍​មិនប្រេះឆា ហើយគ្រួសារអាចរស់នៅមានក្ដីសុខ និងសុភមង្គល៕

68632306_116749406352516_6538147501164199936_n

68870440_116749433019180_4394457537647214592_n

68892856_116749393019184_629455194127597568_n

69165540_116749383019185_2036537328415014912_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ