ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក មានប្រភពមកពីប្រទេសវៀតណាម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ដោយការយកស្លឹកឈូក ស្លឹកចេក និងស្លឹកប្ញស្សីច្នៃជាចានប្រើប្រាស់។
ការច្នៃរបស់ប្រើប្រាស់ពីរបស់ធម្មជាតិបែបនេះ គឺជាគំនិតល្អមួយនៅក្នុងការពារបរិស្ថានពីការប្រើប្រាស់ចានស្នោ និងចានផ្លាស្ទិកដែលអាចប៉ះពាល់សុខភាពតាមរយៈការចេញជាតិជ័រគីមីផង និងជាចំណែកការពារបរិស្ថានពីផ្លាស្ទិកដែលមិនរលួយទៀតផង។
នៅក្នុងការផលិតត្រូវបានគេដឹងថា គេយកស្លឹកឈូក ស្លឹកចេក និងស្លឹកប្ញស្សីទៅហាលឱ្យស្ងួត រួចដាក់ចូលម៉ាស៊ីនសង្កត់ចេញជាពុម្ពចានអាចប្រើប្រាស់បានតែម្តង ពិតជាគំនិតដ៏ពិសេសមួយមែន៕