ការងាររបស់តុបតែងមុខគឺដើម្បីបង្ហាញភាពស្រស់ស្អាតរបស់ស្ត្រី។ ប្រាកដណាស់វាជាការពិត។ ប៉ុន្តែគ្រឿងសំអាងអាចសម្រេចបាននូវឥទ្ធិពលផ្ទុយនៅពេលខ្លះ? ស្ត្រីជាច្រើនតែងតែធ្វើឲ្យមានកំហុសនៅក្នុងការតុបតែងមុខដោយមិនដឹងខ្លួន។ ទាំងនេះគឺជាកំហុសចម្បងចំនួន១០ ដែលអ្នកត្រូវជៀសវាងលើកលែងតែអ្នកចង់ឱ្យគេមើលទៅអ្នកចាស់ជាងមុនធ្វើវាបន្តទៀតទៅ។
១. ពណ៌ដែលអ្នកគួរលៀប
ការផាត់មុខគឺជារបៀបដើម្បីផ្លាស់ប្ដូរមុខមាត់របស់អ្នក។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដោយសារតែការផាត់មុខរៀងខ្មៅពេកមើលទៅមុខជាចាស់ជាងអាយុហើយ។ ដូចនេះអ្នកមិនគួរផាត់មុខមើលទៅចាស់ទុំពេកនោះទេ។
២. ការផាត់ត្របកភ្នែកពណ៌ត្នោត
នេះគឺជាកំហុសមួយក្នុងចំណោមកំហុសទាំងនោះដែលអ្នករាល់គ្នាតែងតែធ្វើ។ ការផាត់ត្របកភ្នែកពណ៌ត្នោតធ្វើឱ្យភ្នែករបស់អ្នកមើលលេចធ្លោ ប៉ុន្តែវាមើលទៅអ្នករៀងចាស់ទុំពេក ហើយក៏ចាស់ជាងវ័យដែរ។
៣. ខ្មៅដៃគូររោមភ្នែក
ការគូរត្របកភ្នែកខាងក្រោមដោយខ្មៅដៃពណ៌ខ្មៅធ្វើឲ្យភ្នែករបស់អ្នកពិបាកមើលណាស់។ នេះគឺជាកំហុសមួយទៀតក្នុងចំណោមកំហុសដ៏ធំបំផុតនៅក្នុងការតុបតែងមុខ។ ប្រសិនបើអ្នកចង់ធ្វើឱ្យរោមភ្នែករបស់អ្នកមើលទៅក្រាស់គួរគូរចន្លោះរវាងភ្នែករបស់អ្នក។
៤. ម៉ាស្ការ៉ា
ប្រើម៉ាស្ការ៉ានៅលើរោមភ្នែកខាងលើធ្វើឱ្យរោមភ្នែករបស់អ្នកកាន់តែក្រាសប៉ុន្តែការដាក់បែបនេះវាធ្វើអោយមានស្នាមជ្រួញនៅជុំវិញរង្វង់ភ្នែករបស់អ្នក។
៥. អាយលេនើ
ត្របកភ្នែកពណ៌ខ្មៅគឺពិបាកក្នុងការគូរជាងនៅកន្លែងផ្សេងទៀត។ ពណ៌ខៀវ ត្នោត បៃតង ឬពណ៌ស្វាយគឺជាជំរើសល្អបំផុត។ ត្របកភ្នែកពណ៌ខ្មៅធើឱ្យអ្នកមើលទៅឃើញចាស់ជាងវ័យ ដូចនេះគួរជៀសវាង។
៦. ការគូររោមភ្នែក
អ្នកគិតថាការគូសរោមភ្នែកក្រាស់ៗធ្វើឱ្យអ្នកមើលទៅមានទំនុកចិត្តក្នុងពេលចេញក្រៅផ្ទះ។ នេះមិនមែនជាការពិតនោះទេ។ អ្នកនឹងមើលទៅធម្មជាតិកាន់តែច្រើនបើអ្នកមិនចាំបាច់គូសក្រាស់ពេក។
៧. ក្រែម
ប្រសិនបើអ្នកលាបក្រែមមិនត្រឹមត្រូវ វាធ្វើឱ្យអ្នកមើលទៅចាស់ ហើយមើលទៅវាក៏មិនសាកសមផងដែរ។
៨. លាបម្សៅត្រនាប់
នៅពេលដែលយើងលាបម្សៅត្រនាប់មិនស៊ីជាមួយមុខរបស់អ្នកធ្វើឱ្យអ្នកចាស់ជាងវ័យប្រហែល ១០ឆ្នាំ។ អ្នកត្រូវជ្រើសរើសម្សៅដែលត្រូវជាមួយមុខរបស់អ្នកទើបធ្វើឲ្យក្មេងជាងវ័យ។
៩. ម្សៅ
នៅពេលដែលអ្នកលាបម្សៅក្រាស់ពេកធ្វើឱ្យស្បែកអ្នកកាន់តែស្ងួតហើយធ្វើឱ្យអ្នកចាស់ជាងមុន។ អ្នកជំនាញខាងផ្នែកតុបតែងមុខបានប្រាប់ថា អ្នកគួរតែផាត់ម្សៅលើមុខរបស់អ្នកឱ្យស្ដើងៗ នៅលើចង្កានិងច្រមុះរបស់អ្នក នោះអ្នកនឹងទទួលបានភាពទាក់ទាញយ៉ាងខ្លាំង។
ប្រែសម្រួលដោយ៖ Kalib9