គ្មាននរណាម្នាក់ចង់ មានក្បាលពោះ រាងអត់ស្អាត នោះទេ ដូចនេះការជ្រើសរើសអាហារប្រចាំថ្ងៃ ពិតជាមានសារ៖សំខាន់ខ្លាំងមែនទែន សំរាប់យើងគ្រប់គ្នា។ ខាងក្រោមនេះជាប្រភេទអាហារ ដែលយើងគួរតែជ្រើសរើសសំរាប់ជួយកាត់បន្ថយភាពធាត់។
ត្រីសាម៉ន វាមានជាតិប្រូតេអុីនច្រើន ដែលជួយសំរួល ក្រពះ ពោះវៀន។ វាសំបូរទៅដោយជាតិ OGA3 ដែលជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ នូវក្នុងខ្លួន។ មិនបង្កអោយមានជំងឺបេះដូង ព្រោះវាមានជាតិ Chorine តិច។
បន្លែបៃតង មានសារធាតុ fiber ច្រើនដែលជួយមិនអោយមានខ្លាញ់ និងសំរួលដល់ការបត់ជើងធំ ។ វាមានផ្ទុកសារធាតុស្ករមានកំរិត ដែលមិនអាចបណ្តាលអោយធាត់ ព្រមទាំងជួយកាត់បន្ថយជាតិ Insulin នៅក្នុងឈាមបានថែមទៀតផង។
តើអ្នកមានដឹងទេ គ្រាប់ម្រេចខ្មៅ មានសារ៖សំខាន់ខ្លាំងណាស់ សំរាប់ការកាត់បន្ថយភាពធាត់ ព្រោះវាមាន សារធាតុ Metabolic ដែលមិនបណ្តាលអោយធាត់។
យ៉ាអួរ ជួយកាត់បន្ថយមិនអោយមានខ្លាញ់ក្នុងក្បាលពោះ និង វាមានគុណសម្បត្តិជាច្រើន ដែលមិនបណ្តាលអោយឡើងគីឡូ។ យើងគួរតែទទួលទានអោយបានរាល់ថ្ងៃ សំរាប់អ្នកដែលចង់សំរក រាង ។
ផ្លែប៊រ ជាផ្លែឈើដែលសំបូរជាងគេសំរាប់ប្រទេសកម្ពុជា ហើយងាយស្រួលក្នុងការរកទិញ វាមានសារធាតុជាច្រើនសំរាប់ជំនួយមិនអោយឡើងទំងន់។
ចង់បានរាងស្អាត គ្មានក្បាលពោះ សាកល្បងញុំាផ្លៃឈើទាំងអស់នេះ មិនចាំបាច់ចំនាយលុយទិញថ្នាំ ធ្វើអោយប៉៖ពាល់ដល់សុខភាពរបស់អ្នក។
Credit Writer : Hollong
ដកស្រង់ និងកែសំរួលពី Spicee