សែនស្តាយ! ភូមិគ្រឹះរចនាបថបុរាណខ្មែរ‌ស្រស់ស្អាតធ្លាប់ជាសារមន្ទីរតម្កល់ឯកសាររាប់រយក្បាល របស់សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ‌ ត្រូវបានបិទទ្វារវិញ ព្រោះមូលហេតុហួសចិត្តមួយ!

អ្នកណាៗក៏ស្គាល់លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ ដែរ ​ថាលោកគឺជាអ្នកសិក្សា ស្រាវជ្រាវ និងបានតាក់តែងសៀវភៅជាច្រើន ដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៍ខ្មែរយើង ជាប្រយោជន៍ដើម្បីប្រមូលចងក្រងជាឯកសារសម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានយល់បានដឹងពីសាវតារបស់ខ្លួន។

នៅក្នុងនោះគេបានដឹងដែរថា លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ បានប្រមូលចងក្រងឯកសាររបស់ខ្លួនទុកនៅក្នុងគេហដ្ឋាននៅស្រុកខ្មែររបស់លោក ​ដែលមានទីតាំងនៅជិតសាលាឥន្ទ្រទេវី ​ដែលផ្ទះនោះបានសាងសង់ជារចនាបថខ្មែរបុរាណយ៉ាងស្រស់ស្អាត។ ​ហើយទីនោះមិនត្រឹមជាផ្ទះសម្រាប់ស្នាក់នៅរបស់លោកនោះឡើយ ​តែលោកក៏បានបើកជាសារមន្ទីរតំកល់សៀវភៅ និងឯកសារជាច្រើនឱ្យមហាជនបានសិក្សាស្រាវជ្រាវ ថែមទាំងអាចខ្ចីទៅបានទៀតផង ​តែគួរឱ្យស្តាយសារមន្ទីរនោះបានបិទទ្វារព្រោះមួលហេតុដ៏គួរឱ្យហួសចិត្តមួយ។

87138531_1340177342849407_7716938216565112832_o

តាមរយៈគណនីហ្វេសប៊ុកផេក Khmer Architectural បានបង្ហោះរូបភាពគេហដ្ឋានរបស់លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ ​អមនឹងសារមួយឃ្លាផងដែរថា៖ « ភូមិគ្រឹះរចនាបថផ្ទះបុរាណខ្មែរ‌ដ៏ស្រស់ស្អាតរបស់សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ‌ ដែលធ្លាប់ជាសារមន្ទីរតម្កល់ឯកសាររាប់រយក្បាល ដែលក្រោយមកត្រូវបានបិទវិញ ដោយសារតែការខ្ចីសៀវភៅរបស់លោក មិនបានយកប្រគល់អោយលោកវិញ ទើបធ្វើអោយគាត់សម្រេចចិត្តបិទវិញ ដែលធ្វើអោយបាត់សៀវភៅមួយចំនួនដែលគាត់ខំស្រាវជ្រាវពីប្រវត្តិសាស្រ្តខ្មែរគន្លងមក A magnificent‌ Khmer traditional house of Professor Dr. Michel Tranet in Phnom Penh ​»។

ឃើញថាពិតជាមានការសោកស្តាយមែនទែន ​ដែលសារមន្ទីរសៀវភៅដ៏មានប្រយោជន៍មួយនេះលែងបើកទ្វារដំណើរការ ​ព្រោះតែការខ្ចីសៀវភៅមិនដែលយកត្រលប់មកវិញ  ហើយមហាជនក៏ហួសចិត្តនឹងទង្វើអសីលធម៌បែបនេះផងដែរ ​មិនគួរណាព្រោះតែបុគ្គលប៉ុន្មានរូប ​ធ្វើឱ្យបាត់ប្រយោជន៍ប្រជាជនខ្មែរទូទាំងប្រទេសឡើយ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ Khmer Architectural

12444

65191850_1120548471478963_312185779583451136_n

65110593_1120548608145616_9199297310641618944_n

65129793_1120548651478945_4063140466193858560_n

65177514_1120548901478920_5055457690310934528_n

65460145_1120548694812274_2652098977649917952_n

65318353_1120548824812261_4794573937868537856_n

65268755_1120548734812270_4338930795990220800_n

65215099_1120548784812265_2333902073508134912_n