ថ្មីៗនេះក្មេងស្រីជនជាតិហ្វីលីពីនអាយុ ១៦ឆ្នាំមួយរូប មានឈ្មោះថា Maria Isabel layson ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើការស្រាវជ្រាវដោយការបង្កើតថ្នាំ ព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពចេញពីផ្លែក្រខុប។
មូលហេតុដែលធ្វើឱ្យ Layson ឈ្នះពានរង្វាន់វិទ្យាសាស្រ្តនេះ ព្រោះនាងបានសិក្សាយ៉ាងលម្អិត ទៅលើធាតុសំខាន់ៗដែលមាននៅក្នុងផ្លែក្រខុបនេះ ហើយរកឃើញថាវាមានផ្ទុកនូវ សមាសធាតុជីវសកម្ម សកម្មភាពអង់ទីអុកស៊ីដង់ និង antidiabetic ដែលមានសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែម សូម្បីតែមែក ស្លឹក និងផ្ការបស់វាក៏អាចជួយបានដែរ។
នាងក៏បានបន្ថែមឱ្យដឹងថា ផ្លែក្រខុបក្រៅពីជាផ្លែឈើដែលមានដាំដុះស្ទើរគ្រប់ទីកន្លែង និងងាយរកបានហើយ ផ្លែក្រខុបនឹងអាចមានសមត្ថភាពជួយប្រឆាំង និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២បានផងដែរ ដោយគ្រាន់តែការទទួលទានវាជាប្រចាំប៉ុណ្ណោះ៕