អ្នកណាមិនស្គាល់! បាត់ដំបង មិនខ្វះកន្លែងដើរលេង ហើយសម្បូររបស់ញ៉ាំឆ្ងាញ់ៗសុទ្ធតែលំដាប់ប្រចាំខេត្ត

បាត់ដំបង៖ បើនិយាយពីខេត្តបាត់ដំបង ប៉ែកពាយព្យ ដែលជាជម្រុកស្រូវដ៏ធំបំផុតប្រចាំប្រទេសមួយនេះ គឺសម្បូរទៅដោយសំណង់ប្រវត្តិសាស្រ្តចំណាស់ៗបន្សល់ទុកច្រើនជាងគេក្នុងចំណោមបណ្តាខេត្តផ្សេងៗនៅស្រុកខ្មែរ ថែមទាំងមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែងមិនខ្វះកន្លែងដើរលេងផងដែរ។

ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងកន្លែងកម្សាន្តធម្មជាតិបូកប្រវត្តិសាស្រ្ត ខេត្តបាត់ដំបងក៏ល្បីថាសម្បូរទៅដោយម្ហូបអាហារ និងរបស់ញ៉ាំឆ្ងាញ់ៗជាច្រើនមុខដែលមិនអាចខកខានរកទទួលទានផងដែរ ប្រសិនជាបានទៅលេងខេត្តបាត់ដំបងក្នុងថ្ងៃសម្រាកពីការងារ ។

ប្រសិនជាមានឱកាស ​ទៅលេងបាត់ដំបង ​លោកអ្នកគួរតែសាកល្បង រករបស់ឆ្ងាញ់ៗទាំងនោះមានដូចជា៖ សម្បកណែម ណែមសាច់ត្រី សង្វាក់បាត់ដំបង ក្រឡាន អាម៉ុក បង្អែមដង្កូវ នំបញ្ចុកទឹកណាំព្រឹក្ស បុកទឹកគ្រឿង(ណាំព្រឹក្ស) ផ្អកប្រហុកត្រីប្រៃ ផ្លែឈើឆ្ងាញ់ៗបែបធម្មជាតិពីចម្ការស្រស់ៗរួមមាន ទុរេនសំឡូត សាវម៉ាវ ដូងខ្ទិះ ស្វាយខ្ទិះ ក្រូចពោធិសាត់ រួមទាំងរបស់ឆ្ងាញ់ៗជាច្រើនមុខទៀតស្ទើររៀបរាប់មិនអស់៕

54462952_2364663253753129_5034951892942192640_n

54515872_2364663247086463_7813961244313911296_n

55576317_2239005059684742_8949987069132800000_n

55609111_2239005119684736_8411020058473529344_n

51191953_324493118168932_6025405539339468800_n

Collage

Collage111

54256319_2364663287086459_2202260110409990144_n

54257154_2364663220419799_4958793030338347008_n

20045745_1399747743442586_739241578361226664_o

20292572_1406353749448652_4599543667088006346_n

20374786_1404162329667794_1591384311434640626_n

25289476_1555403907828999_7812181262843568291_n

12829172_10201683034793873_4190996069956553094_o

16996442_1382811241779393_4853905264508323312_n

49069688_323874291548401_6164717768567422976_o

26907737_987797588043654_8700043652451674333_n

53110565_1221325851376509_165504619131174912_o

54210517_2364663283753126_4101063923610943488_n

41395113_688346504858076_8524819155466059776_n

55897061_2239046149680633_57042328241569792_n

52263867_575573872912321_2860189193953345536_n

51191953_324493118168932_6025405539339468800_n

28471758_2010451519195236_2136665935343606278_n