មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីដែនដីភូមិភាគឦសាន្តប្រទេសកម្ពុជា មានសម្រស់ធម្មជាតិស្រស់ត្រកាលខ្លាំងណាស់ ជាទីមនោរម្យសម្រាប់ការមកកម្សាន្តដើម្បីប្តូរបរិយាកាសថ្មីចំណីអារម្មណ៍ប្លែក។
កាន់តែពិសេសនោះ មណ្ឌលគិរីក៏បានចាប់ផ្តើមដំណើរការនៃសួនសត្វអូទ្រីសមួយកន្លែង សម្រាប់បើកបម្រើភ្ញៀវចូលមកទស្សនាកម្សាន្តផងដែរ ដោយកាលពីមុនសត្វមួយប្រភេទនេះមាននៅបរទេសតែប៉ុណ្ណោះ។ ដោយអ្នកទេសចរគ្រប់រូបអាចចូលទៅទស្សនាសត្វមួយនេះដើម្បីកម្សាន្តអារម្មណ៍ និងថតរូបលេងទុកជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយទៀតផង។
សូមជម្រាបផងដែរថា សួនសត្វអូទ្រីស ដែលមានមុខមាត់គួរឱ្យស្រលាញ់មួយនេះ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ នៃស្រុកអូររាំង ដោយលោកអ្នកអាចធ្វើដំណើរចេញពីក្រុងសែនមនោរម្យទៅមានចម្ងាយប្រហែលជា ២០គីឡូម៉ែត្រតែប៉ុណ្ណោះ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក