ចង់ដឹងខ្លួនឯងជាមនុស្សឆ្លាត ឬអត់ សាកល្បងសង្កេតមើលទម្លាប់ និងបុគ្គលិកលក្ខណៈទាំង៧ចំណុចនេះមើល អ្នកមានអត់?

៧ចំណុច ដែលអាចបង្ហាញអំពីភាពឆ្លាតរបស់អ្នក បើទោះបីមិនត្រឹមត្រូវ ១០០% ក៏ដោយ ក៏វាជាមូលដ្ឋានសម្រាប់អ្នកឱ្យតម្លៃសមត្ថភាពរបស់បុគ្គលនោះដែរ។

ជារឿយៗមនុស្សពឹងផ្អែកលើ IQ ដែលអនុវត្តដោយការធ្វើតេស្ត ដើម្បីមើលថាតើមនុស្សឆ្លាតប៉ុនណា? ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចមើលទម្លាប់ សកម្មភាព ឬបុគ្គលិកលក្ខណៈក៏អាចទាយបានដែរ។

យោងតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យនៃទីក្រុងឡុងដ៍ នេះគឺជាសញ្ញាដែលអាចរកឃើញនៅក្នុងIQឆ្លាតវៃខ្ពស់ដែលយើងអាចរៀនបាន ៖

១. ចូលចិត្តលេងសើច កំប្លុកកំប្លែង

មនុស្សដែលមានសមត្ថភាពបង្វែររឿងសាមញ្ញ ទៅជារឿងកំប្លែង ដែលធ្វើឱ្យអ្នកដទៃសើចសប្បាយ ក៏បង្ហាញពីភាពឆ្លាតមួយផ្នែកដែរ។ មនុស្សទាំងនេះមានទេពកោសល្យច្នៃប្រតិដ្ឋ ក៏ដូចជាសមត្ថភាពក្នុងការបង្ហាញបង្វែរអ្វីគ្រប់យ៉ាងទៅជារឿងកំប្លែង។ យោងតាមការស្ទង់មតិនេះបង្ហាញថា IQ របស់មនុស្សជាមធ្យម គឺមានតែចន្លោះពី ៨៥-១១៥ ហើយតារាកំប្លែងល្បីឈ្មោះ Phoebe Buffay មាន IQ ចំនួន ១៥៤ នាក់ និង Conan O'Brien មាន IQ ១៦០ ។

២. ចូលចិត្តនិយាយជាមួយខ្លួនឯង

Tu Vi Ngay B0710a

មនុស្សដែលនិយាយលេងសើចតែម្នាក់ឯង ភាគច្រើនឮត្រូវបានគេចាត់ទុកថាជាមនុស្សឆ្កួត មិនសូវគ្រប់ ... ប៉ុន្តែយោងទៅតាមអ្នកស្រាវជ្រាវ មនុស្សទាំងនេះមានសញ្ញានៃភាពអស្ចារ្យដែលអ្នកមិននឹកស្មានដល់។ មនោគមវិជ្ជា ការគិត ឬនិយាយខ្លាំង ៗ ទាំងអស់បង្ហាញថា មនុស្សនេះមានការគិតល្អ ធ្វើឱ្យការចងចាំ និងសមត្ថភាពរៀបចំគំនិតបានច្បាស់លាស់។ ទេពកោសល្យ Albert Einstein ក៏ល្បីល្បាញដោយសារតែគាត់តែងតែនិយាយជាមួយខ្លួនឯងនេះដែរ។

៣. ស្តាប់តន្ត្រីជាប្រចាំ

យោងទៅតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford Brookes University មិនត្រឹមតែអ្នកដែលចេះលេងឧបករណ៍ភ្លេងប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលស្តាប់តន្ត្រីជាទៀងទាត់ ក៏មានបញ្ញាច្រើនជាងមនុស្សដែលមិនចូលចិត្តតន្ត្រីដែរ។ តន្ត្រីដែលរំញោចខួរក្បាលរបស់អ្នក និងបន្ធូរអារម្មណ៍របស់អ្នក ជាពិសេសបទចម្រៀងដែលមានទំនុកច្រៀងមានប្រយោជន៍ ឬបទភ្លេងពីរោះៗ។

College London Noi It Hay Noi Mot Minh La Dau Hieu Nguoi Thong Minh 151b08

៤. មានភាពខ្ជិល

មនុស្សជាច្រើនគិតថាមនុស្សឆ្លាតនឹងចំណាយពេលភាគច្រើនសិក្សា និងធ្វើការ។ ការពិតមិនមែនអ៊ីចឹងទាំងអស់ទេ មនុស្សដែលមាន IQ ខ្ពស់ជា ធម្មតាតែងតែខ្ជិល ពួកគេក៏មិនមានភាពឧស្សាហ៍ព្យាយាមដូចមនុស្សជាច្រើនស្រមៃដែរ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងរកវិធីដើម្បីកាត់បន្ថយពេលវេលាជួយដល់ការងារដែលត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។

៥. ចូលចិត្តសួរ និងឆ្លើយដោយខ្លួនឯង

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រពីររូប គឺលោក Adrian Furnham និងHelen Cheng មកពីសាកលវិទ្យាល័យឡុងដ៍បានបង្ហាញថា មនុស្សឆ្លាតពិតជាចង់ដឹងចង់ឃើញណាស់ ពួកគេចូលចិត្តគិត ខួរក្បាលរបស់ពួកគេធ្វើការជាបន្តបន្ទាប់ ដើម្បីរកចម្លើយចំពោះសំណួររបស់ពួកគេ។ នៅពេលពួកគេរកឃើញអ្វីមួយ ពួកគេនឹងអានឯកសារបន្ថែមទៀតដើម្បីយល់សរសេរអ្វីដែលសំខាន់។

College London Noi It Hay Noi Mot Minh La Dau Hieu Nguoi Thong Minh Eb94db

៦. ហ៊ានសារភាពកំហុស

យោងតាមលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បង្ហាញថា មនុស្សឆ្លាតហ៊ានសារភាពកំហុសរបស់ពួកគេ ហើយរៀនសូត្រយ៉ាងសកម្មពីអ្នកដទៃ។ ពួកគេមិនដែលលាក់ភាពល្ងង់ខ្លៅនោះទេ ព្រោះយល់ពីរឿងមួយនេះក្នុងលោកនេះគ្មានអ្នកណាល្អឥតខ្ចោះទេ។ ប្រសិនបើអ្នកជាមនុស្សល្អ អ្នកមិនដែលគិតថាគំនិតរបស់អ្នកត្រឹមត្រូវ និងអ្នកផ្សេងទៀតខុស។ ព្រោះមនុស្សម្នាក់ៗ តែងតែមានកំហុស និងត្រូវរៀនសូត្របន្ថែមទៀ។

៧. និយាយតិច ធ្វើច្រើន

Tu Vi Ngay 5c4036

មនុស្សវៃឆ្លាត ច្រើនតែនិយាយតិច តែធ្វើច្រើន ពួកគេមិនចូលចិត្តចូលរួមជជែកលេងឥតប្រយោជន៍ទេ តែរវល់នឹងគិត ហើយធ្វើកិច្ចការងារមិនដែលទំនេរឡើយ។

មនុស្សដែលមានបញ្ញាឆ្លាតវៃ មានអារម្មណ៍សុខស្រួលតែម្នាក់ឯង ហើយផ្តោតលើការងាររបស់ពួកគេ ហើយទំនាក់ទំនងរបស់ពួកគេមិនមានច្រើនទេ ប៉ុន្តែមានគុណភាពខ្ពស់៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok