តោះ មកស្គាល់ទីក្រុងលើទឹកដ៏ស្រស់ស្អាតអស្ចារ្យ នៅក្នុងប្រទេសហូឡង់ ​ដែលកំពុងតែល្បីល្បាញដោយសារតែវត្តមានដំណើរក្រេបចន្ទទឹកឃ្មុំរបស់ ឱក សុគន្ធកញ្ញា

ហូឡង់៖ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងប្រទេសហូឡង់កំពុងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ ​ដោយសារតែទេសភាពដ៏ស្រស់ស្អាត និងដំណើរកម្សាន្តលើទឹកដ៏អស្ចារ្យ រហូតធ្វើឱ្យអ្នកគាំទ្រចង់ដឹងថា ​តើទីនោះឈ្មោះអ្វី និងស្ថិតនៅទីណា?

61394448_10155997508655124_8079581899007197184_n

61573139_2428918933833013_341916878941192192_n

61656002_458477144717894_5998925695865061376_n

ដូច្នេះថ្ងៃនេះក្នុងស្រុកនឹងនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ទីក្រុងលើទឹកនេះទាំងអស់គ្នា៖

នៅក្នុងប្រទេសហូឡង់ មានភូមិលិចទឹកមួយដ៏ស្រស់ស្អាត  ដោយផ្លូវធ្វើដំណើរគឺសុទ្ធតែប្រឡាយទឹក មានឈ្មោះថា  ទីក្រុង ​Giethoorn។

Giethoorn គឺជាទីក្រុង និងជាភូមិដែលមានប្រឡាយទឹកហូរកាត់ ស្ថិតនៅក្នុងខេត្ត Overijssel ប្រទេសហូឡង់ ដោយភូមិស្ថានដីតំបន់ដែលប្រជាជានរស់នៅ អាចឆ្លងកាត់គ្នាទៅវិញទៅមកដោយត្រូវតភ្ជាប់ស្ពានតូចៗជាច្រើនប្រមាណជាជាង ១៨០ស្ពាន។

មានរឿងរ៉ាវ២ផ្ទុយគ្នា និយាយពីប្រវត្តិនៃការកើតភូមិលិចទឹកនេះ ដោយមានឯកសារខ្លះនិយាយថា  វាត្រូវបានបង្កើតឡើងដោយព្រះសង្ឃព្រះនាម Franciscan នៅក្នុងសត្សវត្សរ៍ទី ១៣  ឯឯកសារខ្លះទៀតបាននិយាយថាគឺជាជនភៀសខ្លួនមេឌីទែរ៉ាណេ ជាអ្នកតាំងទីលំនៅមុនទេ។​

ទោះជាយ៉ាងណាកំណើតនៃឈ្មោះភូមិនេះ ​ត្រូវបានគេរកឃើញថា គឺជាការដាក់ឈ្មោះតាមសត្វពពែ ​(Goats)  នោះដោយសារតែទីនេះត្រូវបានគេរកឃើញមានស្នែងពពែជាច្រើនពាសពេញដី ដែលសត្វពពែជាច្រើនរាប់សិបក្បាលបានស្លាប់ដោយសារតែនៅតំបន់នោះរងគ្រោះដោយការលិចទឹក ទើបទីនោះមានឈ្មោះដំបូងថា ​« Geytenhorn  »  ដែលមានន័យថាស្នែងពពែ ​(Horn of goats)  ហើយយូរៗទៅវាក៏ក្លាយទៅជាឈ្មោះថា ​« Giethoorn  »​ រហូតដល់សព្វថ្ងៃ។ ហើយមូលហេតុសំខាន់ដែលភូមិនេះមានប្រឡាយទឹកច្រើនខ្វាត់ខ្វែង ​គឺការពិតដំបូងឡើយ ពីមុនតំបន់នេះគឺជាតំបន់រីករ៉ែ និងរករ៉ែដែលមានរណ្តៅធំៗ ​ទើប​យូរៗទៅវាប្រែក្លាយទៅជាប្រឡាយទឹកបែបនេះ។

មកទល់សព្វថ្ងៃនៅក្នុងភូមិមួយនេះ បានក្លាយទៅជាទីកន្លែងទេសចរណ៍មួយដ៏សំខាន់នៅក្នុងប្រទេសហូឡង់ ​ដើម្បីទស្សនាទេសភាពភូមិដ្ឋានដ៏ស្រស់ស្អាតនៅទីនេះ។ ដោយភូមិនេះមិនអាចប្រើប្រាស់រថយន្ត ឬយានយន្តផ្សេងៗបាននោះទេ ដូច្នេះដើម្បីទៅកាន់ភូមិស្ថាននេះបាន អ្នកទេសចរ ឬអ្នកដំណើរត្រូវការប្រើប្រាស់ទូក ឬទូកក្តោងតែប៉ុណ្ណោះ។ តែមិនបាច់បារម្ភទេ ទូកនៅក្នុងភូមិនេះមានការកែច្នៃម៉ាស៊ីនឱ្យស្ងាត់ មិនខ្លាចរំខានអារម្មណ៍អ្នកទេសចរណ៍ដែលស្រលាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់នោះឡើយ។

ដើម្បីធ្វើដំណើរទៅកាន់ភូមិលិចទឹកដ៏ស្រស់ស្អាតមួយនេះ​អ្នកត្រូវធ្វើដំណើរដោយរថយន្តចេញពីទីក្រុង ​Amsterdam  ប្រមាណជា ១ម៉ោងកន្លះ ហើយការជួលទូកជិះកម្សាន្តនៅក្នុងទីក្រុង Giethoorn រយៈពេល  ២ម៉ោងកន្លះ ត្រូវចំណាយទឹកប្រាក់អស់ប្រមាណជា ពី 32$  ទៅ ​58$  ៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

2 7

809e0266 7862 48ca A0d8 6d22b5f54c40.c10

61122006_2166830140021416_4086885570846916608_n

Giethoorn_272_xl

Giethoorn002

Giethoorn25 1080x810

Giethroon Canal View

Paseo Barca Canales Giethoorn

Shutterstock 646602979 2

Things To Do At Giethoorn The Picturesque Dutch Village With No Roads 3

Thumb_68848_cover_header

Tour_img 1176567 148

Cover Knong

G1