សុភាពបុរសពិតប្រាកដ និងថ្លៃថ្នូរ តែងមានអាកប្បកិរិយាទាំង ៦ យ៉ាងនេះ

នៅក្នុងសង្គមបច្ចុប្បន្ន រូបរាងខ្ពស់សង្ហា និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ ច្រើនតែបំភាន់មនុស្សអំពីតម្លៃពិតរបស់បុរស។ ទោះជាយ៉ាងណាក៏ដោយ សុភាពបុរសពិតប្រាកដ និងថ្លៃថ្នូរ អ្នកដែលគួរឱ្យទុកចិត្ត និងសក្ដិសមនៃទំនាក់ទំនងយូរអង្វែង មិនអាចផ្អែកលើរូបរាង ឬទ្រព្យសម្បត្តិទេ បុរសល្អពិតប្រាកដ តែងមានលក្ខណៈសម្បត្តិទាំងប៉ុន្មានចំណុចខាងក្រោមនេះ។

Cover Copy

១) ចិត្តល្អ ស្មោះត្រង់៖ សុភាពបុរសពិតតែងតែរក្សាស្មោះត្រង់ មិនកុហក ឬលាក់បាំង។ គាត់​មិន​ត្រឹម​តែ​និយាយ​ពាក្យ​ល្អ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រព្រឹត្តល្អជាទម្លាប់ ​ដែលអាចឱ្យមនុស្ស​គ្រប់គ្នាជឿ​ទុក​ចិត្ត​គាត់បាន។ ភាពស្មោះត្រង់ជួយពួកគេបង្កើតទំនាក់ទំនងយូរអង្វែង និងគួរឱ្យទុកចិត្ត។

២) ដឹងពីរបៀបទទួលខុសត្រូវ៖ បុរសពិតមិនទម្លាក់ចោលនូវទំនួលខុសត្រូវ មិនថាក្នុងរឿងការងារ គ្រួសារ ឬស្នេហាឡើយ។ ពេល​ជួប​ការ​លំបាក គាត់​មិន​បន្ទោសអ្នកដទៃ ក៏មិនចោទលើព្រហ្មលិខិត ឬវាសនានោះដែរ តែ​គាត់តែងតែព្យាយាមរក​វិធី​ដោះស្រាយ។ នេះគឺជាសញ្ញានៃភាពចាស់ទុំហើយមានតម្លៃដែលអាចឱ្យមនុស្សស្រីពឹងផ្អែកបាន។

-->

៣) ចេះគោរពអ្នកដទៃ៖ សុភាពបុរសពិតប្រាកដតែងតែគោរពចំពោះអ្នកគ្រប់គ្នា តាំងពីគ្រួសារ មិត្តភ័ក្តិ រហូតដល់មនុស្សក្នុងសង្គមខាងក្រៅ។ ពួកគេ​មិន​វិនិច្ឆ័យ​អ្នក​ដទៃ​តាម​រូបរាង ឬ​ឋានៈ​ឡើយ ប៉ុន្តែ​តែងតែឱ្យលើ​តម្លៃ​បុគ្គលិក​លក្ខណៈ។ ការគោរពនេះត្រូវបានបង្ហាញតាមរយៈវិធីដែលពួកគេប្រព្រឹត្តជារៀងរាល់ថ្ងៃ។

5e44e621982917382f8ce111b1fd5f28

៤) ចេះស្តាប់ចេះយល់ មានហេតុផល៖ មិនមែនគ្រប់គ្នាអាចស្តាប់ដោយស្មោះបានទេ។ បុរសពិត តែងតែយកចិត្តទុកដាក់ចំពោះគំនិត និងអារម្មណ៍របស់អ្នកដទៃ មានឆន្ទៈក្នុងការយល់ និងចែករំលែក។ នេះជួយគាត់បង្កើតទំនាក់ទំនងជិតស្និទ្ធ និងចុះសម្រុងគ្នា។

៥) រស់នៅដោយមានគោលដៅ និងឆន្ទៈ៖ បុរសដែលគួរគោរពតែងតែមានគោលដៅច្បាស់លាស់ ហើយធ្វើការដោយមិននឿយហត់ដើម្បីសម្រេចនូវអ្វីដែលគេគិតចង់បាន។ ពួកគេមិនត្រឹមតែស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏មានឆន្ទៈចែករំលែកលទ្ធផលជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។

៦) សប្បុរស ស្រលាញ់គ្រួសារ៖ ជាកូនប្រុសពិត ជាបុរសពិតមិន​ប្រកាន់​ខ្ជាប់​ខាង​សម្ភារៈ ឬ​រឿង​ផ្លូវ​ចិត្ត​ឡើយ។ គាត់តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារ និងមនុស្សជាទីស្រលាញ់របស់គាត់ ដោយចាត់ទុកវាជាអាទិភាពចម្បងក្នុងជីវិត៕