បុគ្គលដែលមានប្រាជ្ញាពិតប្រាកដ មិនធ្វើអ្វីៗគ្រប់យ៉ាងដោយរលូននោះទេ ប៉ុន្តែត្រូវផ្សំាភាពរឹងប៉ឹង និងទន់ជ្រាយ រក្សាគោលការណ៍នៅក្នុងចិត្តជានិច្ច។ មិនថាអ្នកមានភេទជាអ្វី មកពីគ្រួសារណាក៏ដោយ អោយតែអ្នកមានចំណុចពិសេសទាំង៣នេះក្នុងខ្លួន អនាគតទៅច្បាស់ជាមានទ្រព្យស្តុកស្តម្ភ រស់នៅជីវិតពោរពេញទៅដោយក្តីសុខសុភមង្គលជាក់ជាមិនខាន៖
១.អាកប្បកិរិយាទន់ភ្លន់៖ មនុស្សម្នាក់ដែលតែងតែស្វាគមន៍អ្នកដ៏ទៃដោយអាកប្បកិរិយាទន់ភ្លន់ និងឆ្លើយតបដោយក្តីស្រលាញ់ ប្រាកដជាធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អ។ សម្រាប់មនុស្សស្លូតបូតដែលតែងតែស្មោះត្រង់ អាចប្រើភាពទន់ជ្រាយយកឈ្នះភាពរឹងប៉ឹង ប្រែក្លាយជម្លោះទៅជាគ្មានរឿងអ្វី ហើយថែមទាំងទទួលបានពរច្រើនទៀតផង។ ភាពស្លូតបូតជាមួយអ្នកដទៃត្រូវបានគេចាត់ទុកថាជាតិចនិចដ៏ល្អបំផុត។ ទន្ទឹមនឹងនោះ វាក៏បង្កើនសុភមង្គល និងសំណាងក្នុងជីវិតរបស់អ្នកផងដែរ។
២.ធ្វើការយ៉ាងម៉ឺងម៉ាត់៖ បុគ្គលដែលមានប្រាជ្ញាពិតប្រាកដ មិនធ្វើអ្វីៗគ្រប់យ៉ាងដោយរលូននោះទេ ប៉ុន្តែត្រូវផ្សំភាពរឹងប៉ឹង និងទន់ជ្រាយ រក្សាគោលការណ៍នៅក្នុងចិត្ត។ បើមនុស្សខ្វះភាពរឹងប៉ឹងក្នុងការងារ វាប្រៀបដូចជាបាត់បង់ខួរក្បាល បើជួបនឹងការលំបាក នោះគេនឹងបរាជ័យ។ ភាពរឹងមាំ និងភាពស្មោះត្រង់ គឺជាស្មារតីរបស់យើង ដែលជួយយើងលើកកំពស់សេចក្តីថ្លៃថ្នូរ និងការគោរពរបស់យើង។ មានតែអ្នកដែលមិនចេះខ្មាស់នោះទេ ទើបអាចយកឈ្នះលើចិត្ត និងអ្នកដទៃបាន។
៣.ព្រលឹងបរិសុទ្ធ៖ រក្សាភាពអត់ធ្មត់ក្នុងចិត្តដោយស្ងប់ស្ងាត់ នោះអ្នកនឹងមើលឃើញច្បាស់ពីធម្មជាតិនៃវត្ថុ។ បុគ្គលដែលមានចិត្តក្តៅក្រហាយ ពេលមានបញ្ហានឹងបាត់បង់តុល្យភាព ដែលនាំឱ្យមានតែកាយវិការមិនប្រក្រតី ។ មិនថាមានអ្វីកើតឡើង ឬ ស្ថានភាពបែបណាទេ ការរក្សាភាពស្ងប់ស្ងាត់គឺជាមនុស្សដែលខ្លាំងបំផុត។ មនុស្សដែលធ្វើរឿងអស្ចារ្យត្រូវមានចិត្តស្ងប់ ឲ្យតែគេមិនភ័យខ្លាចពេលជួបរឿងអ្វីនោះគេនឹងជោគជ័យ៕