មនុស្សស្រីមិនថាអ្នកឈានដល់វ័យណាទេ ត្រុវតែរក្សាអាកប្បកិរិយាទាំង ៣ នេះឱ្យបានល្អ ជីវិតអ្នកនឹងរុងរឿងមានតែលាភសំណាង ពរជ័យ ចាស់ទៅសោយសុខស្រណុកស្រួល។
១) ឧស្សាហ៍ព្យាយាម ចេះសន្សំសំចៃ៖ ក្នុងជីវិតមនុស្សស្រីភាគច្រើនតែងចង់បានម្រាមដៃស្រឡូន ទុកក្រចកចែថៗ ដើម្បីជួយលើកសម្រស់។ ប៉ុន្តែមនុស្សស្រីអ្នកត្រូវដឹងថា ចង់ចាស់ទៅសោយសុខ អ្នកត្រូវព្រមហត់ ត្រូវចេះឧស្សាហ៍ព្យាយាមតាំងពីក្មេង។ ជាការពិត ស្ត្រីដែលសំណាងពេលចាស់ ច្រើនតែហត់នឿយពីក្មេង ត្រូវខិតខំណាស់ សន្សំសំចៃណាស់ ទាំងការងារក្នុងផ្ទះ ក្រៅផ្ទះ ធ្វើការរកលុយមិនខ្លាចហត់ ទើបចាស់ទៅសោយសុខទ្រព្យសំណាង។
២) កុំមាត់ច្រើនប៉ប៉ាច់ប៉ប៉ោច៖ ការនិយាយលេង គឺជាការបង្កើនទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែការនិយាយច្រើនពេក នឹងនាំទុក្ខដាក់ខ្លួន។ ជាពិសេសមនុស្សស្រី គប្បីស្ងៀមស្ងាត់ កុំមាត់ប៉ប៉ាច់ប៉ប៉ោច និយាយច្រលនអត់ប្រយោជន៍ ធ្លោយដល់អ្នកនិយាយដើមគេ វាមិនល្អទេ។ ស្ត្រីឆ្លាតនិយាយតិច ប៉ុន្តែញញឹម និងចេះស្តាប់អ្នកដទៃឱ្យបានច្រលន។ អ្នកគួរតែដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលត្រូវនៅស្ងៀមស្ងាត់។
៣) ត្រូវឆ្លាត កុំដេកចាំសំណាង៖ មនុស្សស្រីដែលឆ្លាត ជឿលើការខំប្រឹង និងសមត្ថភាព ភាពឆ្លាតវៃរបស់ខ្លួនឯង មិនមែនពឹងលើជំនឿ ដេកចាំសំណាងនោះឡើយ។ មានតែភាពឆ្លាតវៃ និងការខំប្រឹងជាក់ស្ដែងប៉ុណ្ណោះ ដែលជួយឱ្យអ្នករស់ស្រួលពេលចាស់ទៅ៕