ភ្នំពេញ ៖ ថ្មីៗនេះ កញ្ញា ចាន់ ម៉ូនីតា ត្រូវបានគេស្គាល់ថា គឺជាពន្លកតារាចម្រៀងថ្មី ដែលល្បីថាមានសំឡេងពិរោះស្រទន់តាមរយៈការច្រៀងចម្រៀង Cover បទល្បីៗដែលសុទ្ធតែផ្ទុះការគាំទ្រខ្លាំង ។
បន្ទាប់មានការការគាំទ្រខ្លាំងមក កញ្ញា ចាន់ ម៉ូនីតា ដែលកាលពីមុនគឺត្រឹមតែជាអ្នកចម្រៀងនៅតាម Pub តែបច្ចុប្បន្ននេះកញ្ញាបានបោះជំហានចូលក្នុង វិស័យសិល្បៈ បែប Original Song រហូតទទួលបាន ការសាទរច្រើន ជាពិសេសគេកាន់តែស្គាល់កញ្ញាច្បាស់តាមរយៈបទចម្រៀង « អូនទេជាអ្នកល្ងង់ » ឬគ្រប់គ្នាស្គាល់ថាបទ « ល្ងង់ » Version ស្រី ដែលជាចម្រៀងបន្តសាច់រឿងពីបទ «ល្ងង់ » របស់លោក ប៉ៃ ដាវីឌ។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ ពេលនេះ កញ្ញា ចាន់ ម៉ូនីតា កាន់តែមានយីអ៊ុននៅក្នុងវិថីសិល្បៈដោយពេលនេះកញ្ញាបានក្លាយជាតារាចម្រៀងដែលស្ថិតក្នុង WIP ZONE ENTERAITMENT ជាមួយតារាចម្រៀង Original ល្បីៗផ្សេងទៀតផងដែរ៕