ការត្អូញត្អែរ និងការមិនសប្បាយចិត្តហូរចេញពីបាតនៃចិត្តរបស់មនុស្សម្នាក់ ប្រសិនបើអនុញ្ញាតឱ្យហៀរចេញក្រៅ វានឹងដូចជាគ្រោះមហន្តរាយលេបយកសន្តិភាព និងក្តីសង្ឃឹមក្នុងចិត្តរបស់មនុស្សអញ្ចឹង។ បើសិនជាជួបការលំបាក ឬ រឿងដែលមិនសមបំណង យកល្អអ្នកគួរតែព្យាយាមធ្វើចិត្តឱ្យធ្ងន់ និងដោះស្រាយដោយសន្តិវិធីទៅ ចៀសវាងនិយាយពាក្យមិនពេញចិត្តច្រើន នាំឱ្យមានរឿងក្តីក្តាំង ជាពិសេសគឺពាក្យទាំង៣ខាងក្រោមនេះ៖
១.ការនិយាយមិនពិត៖ ភូតភរគឺជាភាសាមិនពិត ជាភាសាដែលមនុស្សម្នាក់ៗនិយាយតៗគ្នាដោយគ្មានអ្វីមកធ្វើជាសម្អាង។ ដូចនេះ គេអាចមើលឃើញថា ពាក្យមិនពិត មានន័យថាជាពាក្យបោកបញ្ឆោត និងមិនត្រឹមត្រូវទៅនឹងព្រឹត្តិការណ៍ដែលកើតឡើង។ មូលហេតុដែលមនុស្សឆ្លាតអាចបញ្ឈប់ពាក្យចចាមអារ៉ាមបានគឺដោយសារពួកគេគិតយ៉ាងម៉ត់ចត់ហើយមិនជឿពាក្យកុហក។ ប៉ុន្តែក្នុងសង្គមទំនើប មានបណ្តាញផ្សព្វផ្សាយមិនពិតជាច្រើនដែលបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ មនុស្សមានប្រាជ្ញានឹងប្រើបញ្ញា និងការវិនិច្ឆ័យរបស់គេ ដើម្បីទទួលស្គាល់ ហើយនៅឲ្យឆ្ងាយពីពាក្យទាំងនោះ។
២.ការអាក់អន់ចិត្ត៖ ការត្អូញត្អែរ និងការមិនសប្បាយចិត្តហូរចេញពីបាតនៃចិត្តរបស់មនុស្សម្នាក់ ប្រសិនបើអនុញ្ញាតឱ្យហៀរចេញ វានឹងដូចជាគ្រោះមហន្តរាយលេបយកសន្តិភាព និងក្តីសង្ឃឹមក្នុងចិត្តរបស់មនុស្ស។ គិតបែបនេះទៅ បើត្អូញត្អែរខ្លាំងពេក ចិត្តនឹងមិនបានសុខឡើយ។ បុគ្គលដែលចង់ក្លាយជាអ្នកមាន ដំបូងឡើយត្រូវមានចិត្តបើកចំហ មានឆន្ទៈផ្តល់ឲ្យ និងមានចិត្តចែករំលែក។ ជីវិតរបស់យើងគឺជាអ្វីដែលយើងបង្កើត ក្នុងជីវិតនេះនឹងមានផ្នែកមួយដែលយើងមិនអាចស្កប់ចិត្ត។ ប៉ុន្តែជំនួសឱ្យការត្អូញត្អែរ ចូរយើងរស់នៅដោយសន្តិភាព។ ភាសាអាចផ្លាស់ប្តូរជោគវាសនារបស់មនុស្ស។ អ្វីដែលយើងនិយាយប្រហែលជាទំនាយអំពីជោគវាសនារបស់យើង។
៣.កុហក៖ ការនិយាយកុហកតែងតែជាបម្រាមក្នុងការទំនាក់ទំនងរវាងមនុស្ស។ បុគ្គលណាដែលបើកមាត់និយាយកុហក នឹងនាំគ្រោះមហន្តរាយមកលើខ្លួនមិនយូរមិនឆាប់។ ទំនុកចិត្តគឺជាកាវដែលចងមនុស្សជាមួយគ្នា រីឯការបញ្ឆោតមនុស្សគឺដូចជាការបំបែកបំបាក់ទំនាក់ទំនង។ ដូច្នេះ កុំធ្វើបែបនេះដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងអនាគតរបស់អ្នក។ ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃជីវិត។បុគ្គលណាដែលមិនគោរពតាមការសន្យា មិនអាចទទួលបានការទុកចិត្តនិងការគោរពពីអ្នកដទៃឡើយ។ ម្យ៉ាងទៀតមនុស្សគ្មានសុចរិតភាពគឺពិតជាមិនអាចឈានទៅមុខក្នុងសង្គមបានឡើយ៕