តាមពិតជីវិតគឺសាមញ្ញណាស់ ប៉ុន្តែយើងមានទំនោរទៅចូលចិត្តគិតទៅរករឿងស្មុគស្មាញ។ នេះគឺជាវិធីតូចៗមួយចំនួន ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងជីវិតរបស់អ្នក និងជួយអោយអ្នកអាចទទួលបានសន្តិភាពក្នុងជីវិត និងជួយអោយជីវិតមានន័យជាងមុន៖
១.រៀនពីបទពិសោធន៍ កុំរស់នៅក្នុងអតីតកាល៖ ភាពបរាជ័យក្នុងអតីតកាលនឹងជួយអ្នកឱ្យកាន់តែមានភាពចាស់ទុំ ជួយអ្នកកសាងអនាគតដ៏ល្អ។ កុំបណ្តោយអោយអតីតកាលក្លាយជាការភ័យខ្លាច។ កុំបារម្ភអំពីការពន្យារពេលដែលអ្នកបានជួបប្រទះ។ ជោគជ័យមិនស្ថិតនៅលើកន្លែងណាទេ ជោគជ័យគឺស្ថិតនៅលើការរៀនបានប៉ុន្មាន និងទៅឆ្ងាយប៉ុណ្ណា។
២.ផ្តោតលើអ្វីដែលសំខាន់៖ កំណត់អ្វីដែលចាំបាច់បំផុតសម្រាប់អ្នក។ កម្ចាត់អ្វីៗទាំងអស់ដែលមិនសមនឹងទទួលបានការយកចិត្តទុកដាក់របស់អ្នក។ កុំចំណាយពេលទៅលើរឿងឥតប្រយោជន៍ ហើយស្តាយក្រោយ។
៣.ធ្វើការឆ្លាតវៃ មិនពិបាក៖ ការធ្វើអ្វីៗឱ្យរួចរាល់គឺខុសពីការធ្វើឱ្យបានត្រឹមត្រូវ។ លទ្ធផលតែងតែសំខាន់ជាងពេលវេលាដែលអ្នកចំណាយលើការបំពេញកិច្ចការ។ ឈប់សួរខ្លួនឯងថា តើការងារដែលខ្ញុំកំពុងធ្វើនេះសមនឹងការខំដែរឬទេ? តើវានឹងនាំខ្ញុំខិតទៅជិតគោលដៅដែលខ្ញុំចង់បានដែរឬទេ? កុំជាប់រវល់នឹងការងារ ទោះបីជាមានសំឡេងបន្ទាន់ក៏ដោយ អ្នកគួរតែធ្វើអ្វីដែលសំខាន់បំផុត។
៤.ផ្តល់អ្វីដែលអ្នកចង់ទទួលបាន៖ អ្នកទទួលបានអ្វីដែលល្អបំផុតពីមនុស្សនៅពេលអ្នកផ្តល់អ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នកនៅគ្រប់ស្ថានភាព។ បើអ្នកចង់ឱ្យអ្នកណាម្នាក់ស្រលាញ់អ្នក ត្រូវស្រឡាញ់គេជាមុនសិន។ បើចង់ធ្វើមិត្តត្រូវរាប់អាន ការពិតគឺវាសាមញ្ញបែបនេះ។
៥.ឈប់បារម្ភរឿងលុយ៖ ធម្មតាទេជីវិតមនុស្សគឺតែងតែចង់បានអ្វីគ្រប់យ៉ាង តែពេលខ្លះអ្នកគួរតែសម្រាកឈប់រត់ដេញតាមលុយ ព្រោះបើអ្នករវល់តែលោភលន់នោះអ្នកនឹងគ្មានពេលលំហែរសម្រាប់ជីវិតមួយនេះទេ។
៦.ធ្វើតាមអ្វីដែលបេះដូងរបស់អ្នកគិតថាត្រឹមត្រូវ៖ ឈប់ធ្វើអ្វីដែលផ្ទុយនឹងមនសិការរបស់អ្នក។ ត្រូវស្មោះត្រង់ជាមួយខ្លួនឯង និងជាមួយមនុស្សគ្រប់គ្នា។ កុំកុហក ត្រូវមានចិត្តល្អ ធ្វើអ្វីដែលត្រឹមត្រូវ វិធីសាមញ្ញបំផុតដើម្បីរស់នៅដោយសប្បាយចិត្ត។
៧.និយាយលាទៅភាពឥតខ្ចោះ៖ ពេញចិត្តគ្រប់ឱកាសដែលអ្នកមាន ទទួលយកការពិតថាជីវិតនេះមិនល្អឥតខ្ចោះនោះទេ។ វាមិនសំខាន់ទេ ព្រោះក្នុងជីវិតពិតមិនលើកកម្ពស់ភាពល្អឥតខ្ចោះនោះទេ តែត្រូវទទួលស្គាល់ការពិតថាខ្លួនជាអ្នកណា និងមានសក្តានុពលអ្វីខ្លះ។
៨.មិនអើពើមនុស្សអវិជ្ជមាន៖ កុំបង្កើតមិត្តជាមួយមនុស្សអវិជ្ជមា។ បង្កើតមិត្តជាមួយមនុស្សដែលធ្វើឲ្យអ្នកមានមោទនភាព រាល់ពេលដែលអ្នកនិយាយអំពីពួកគេ មនុស្សដែលអ្នកកោតសរសើរ មនុស្សដែលស្រលាញ់ និងគោរពអ្នក។ នៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន ព្រោះជីវិតនេះខ្លីណាស់ ដូច្នេះកុំខ្ជះខ្ជាយក្នុងការខ្វល់ខ្វាយពីមនុស្សដែលឥតប្រយោជន៍៕