ប្រសិនបើអ្នកមានទម្លាប់ទាំង ៣ នេះ ចូរបញ្ឈប់វាភ្លាម ព្រោះមើលទៅហាក់ដូចជាមិនមានគ្រោះថ្នាក់ ប៉ុន្តែវាមានផលប៉ះពាល់ខ្លាំងចំពោះខ្លួនឯង និងធ្វើឱ្យអ្នកជុំវិញខ្លួនមិនសប្បាយចិត្ត។ ទោះបីទម្លាប់ទាំងនេះមើលទៅធម្មតាពិតមែន តែចាក់ស្តែងវាបានផ្តល់នូវផលរំខានខ្លាំងណាស់៖
១.ទម្លាប់អង្គុយញាក់ជើង៖ ការញាក់ជើងហាក់ដូចជាវាគ្រាន់តែជារឿងធម្មតា ហើយមិនប៉ះពាល់អ្នកដទៃទេ។ ប៉ុន្តែតាមពិតពួកគេមានឥទ្ធិពលខ្លាំងណាស់ក្នុងការទំនាក់ទំនង។ ការញាក់ជើងបណ្តាលឱ្យមិនស្រួលសម្រាប់អ្នកអង្គុយទល់មុខ និងមនុស្សជុំវិញខ្លួនអ្នក។ វាជាការរំខានដោយមិនដឹងខ្លួន ដូច្នេះហើយនៅក្នុងវប្បធម៌នៃការប្រាស្រ័យទាក់ទង និងឥរិយាបទ មនុស្សបុរាណភាគច្រើន គឺត្រូវជៀសវាងពីការញាក់ជើងនៅពេលអង្គុយ។ អង្គុយឲ្យច្បាស់ ជាពិសេសពេលពិភាក្សាការងារ ពេលទទួលភ្ញៀវ ពេលសម្ភាសន៍ ឬ ពេលអង្គុយលើកៅអីតែមួយជាមួយអ្នកដទៃ។
២.អង្គុយកោងខ្នង៖ ការដើរ ឈរ និងអង្គុយកោងខ្នង គឺជាទម្លាប់អាក្រក់ខ្លាំងណាស់ វាធ្វើឱ្យអ្នកមើលទៅរាងមិនស្អាត និងមិនសូវមានទំនុកចិត្ត។ ដូច្នេះហើយ ប្រសិនបើអ្នកចង់រក្សារូបភាពដ៏ស្រស់ស្អាតក្នុងក្រសែភ្នែកអ្នកដទៃ ឱ្យគេកោតសរសើរ បង្ហាញភាពជឿជាក់ និងទាក់ទាញអ្នកដទៃ អ្នកត្រូវតែរក្សាខ្នងរបស់អ្នកឱ្យត្រង់ ហើយបើកស្មាឱ្យទូលាយ នោះគឺជារូបរាងដ៏ស្រស់ស្អាត មានទំនុកចិត្ត។ វាជួយអ្នកទាក់ទាញអ្នកដទៃ ដែលជាផ្លូវទៅរកសំណាងរបស់អ្នកផងដែរ។ ជាងនេះទៅទៀត ការខ្ជិលច្រអូសជាញឹកញាប់ធ្វើឱ្យឆ្អឹងខ្នងមានឥរិយាបថខុស ដែលអាចនាំឱ្យកើតជំងឺឆ្អឹងខ្នងយ៉ាងងាយ ធ្វើឱ្យអ្នកទន់ខ្សោយ និងឆាប់ចាស់។
៣.ដកដង្ហើមធំ៖ ដកដង្ហើមធំ អ្នកមើលទៅអស់កម្លាំង និងហត់នឿយក្នុងជីវិត។ លើសពីនេះ ការដកដង្ហើមរបស់អ្នកក៏ប៉ះពាល់ដល់មនុស្សនៅក្បែរអ្នកផងដែរ។ ពេលឃើញមនុស្សម្នាក់ដកដង្ហើមធំ មនុស្សមានអារម្មណ៍ថាបាត់បង់ថាមពលវិជ្ជមាន។ ដូច្នេះពួកគេនឹងមិនចង់នៅជិតមនុស្សដែលដកដង្ហើមធំទេ។ ពួកគេថែមទាំងមានអារម្មណ៍រំខានដោយការដកដង្ហើមធំរបស់អ្នក៕