មានមនុស្សចាស់នៅក្នុងផ្ទះប្រៀបដូចជាមានកំណប់អញ្ចឹងដែរ។ ពួកគាត់គឺជាអ្នកត្រួសត្រាយផ្លូវដែលបានឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិត ហើយបានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនមកកាន់យើង។ គ្រួសារដែលមានអ្នកចាស់ទុំប្រកបដោយគុណធម៌ និងទេពកោសល្យ ច្បាស់ជាមានសំណាង ព្រោះចាស់ទុំក្នុងផ្ទះនឹងបង្ហាញពីភាពរុងរឿងសម្រាប់កូនៗ និងចៅៗ។ ខាងក្រោមនេះជាវត្ថុ៣យ៉ាងដែលជាសញ្ញានៃភាពចម្រុងចម្រើន និងទ្រព្យសម្បត្តិ៖
១.បរិយាកាសល្អ៖ សង្គមត្រូវការបរិយាកាសល្អ ពិភពលោកត្រូវការបរិយាកាសវិជ្ជមាន គ្រួសារត្រូវការបរិយាកាសត្រឹមត្រូវ។ បរិយាកាសទោះបីមើលមិនឃើញក៏ដោយ គឺជាព្រលឹងនៃអ្វីៗទាំងអស់។ ជារឿយៗយើងអោយតម្លៃទៅលើអ្វីដែលយើងអាចមើលឃើញ ដែលមានន័យថាការផ្តោតទៅលើផ្ទៃមិនជ្រៅគ្រប់គ្រាន់នោះទេ។
នៅពេលដែលយើងដឹងពីរបៀបយកចិត្តទុកដាក់ចំពោះផ្នែកដែលលាក់កំបាំង និងមើលមិនឃើញ យើងអាចកែប្រែបុគ្គលិកលក្ខណៈរបស់មនុស្សឡើងវិញបាន។ បរិយាកាសល្អបំផុតក្នុងគ្រួសារគឺភាពទន់ភ្លន់ និងភាពជឿជាក់។ បើអ្នកសាបព្រោះភាពស្មោះត្រង់ មិនយូរមិនឆាប់ អ្នកនឹងច្រូតផលល្អជាមិនខាន។
២.អ្នកចាស់ទុំដែលមានទេពកោសល្យ និងគុណធម៌៖ គុណធម៌មិនសំខាន់ជាងលុយទេ តែវាជាគ្រឹះក្នុងលោកនេះ។ បើចាស់ទុំក្នុងគ្រួសារឲ្យតម្លៃតែលុយ ហើយមិនដាំដុះ មិនយូរមិនឆាប់ កូនៗចៅៗនឹងចាយលុយអស់ហើយគ្រួសារនឹងដួលរលំ។ ប៉ុន្តែក្នុងគ្រួសារដែលអ្នកចាស់ទុំឲ្យតម្លៃគុណធម៌ និងចេះអប់រំកូន និងបណ្តុះកូននោះ មិនយូរមិនឆាប់ គ្រួសារនឹងរីកចម្រើន លូតលាស់ទៅមុខជាដរាប។
៣.ទម្លាប់អាន៖ នៅពេលនិយាយអំពីសញ្ញានៃភាពរុងរឿងរបស់គ្រួសារ ការអានគឺជារឿងមិនអាចខ្វះបាន។ ជាទូទៅ គ្រួសារក៏ជាសាលាសម្រាប់យើងម្នាក់ៗ ដែលយើងអាចផ្តល់ឱ្យខ្លួនយើងនូវមេរៀនដែលមិនត្រូវបានបង្រៀននៅក្នុងថ្នាក់រៀនផងដែរ។ ទោះជាគ្រួសារចាប់ផ្តើមពីចំណុចណាក៏ដោយ បើចង់រីកចម្រើនត្រូវបង្កើតទម្លាប់អាន។ ការអានគឺជាទម្លាប់ដ៏ល្អសម្រាប់មនុស្សគ្រប់វ័យ។ មនុស្សដែលអានសៀវភៅជាទៀងទាត់នឹងបើកការយល់ដឹងថ្មីសម្រាប់ខ្លួនគេ ហើយបន្តិចម្តងៗយល់ពីពិភពលោកនេះកាន់តែប្រសើរឡើង។ អ្នកអានសៀវភៅកាន់តែច្រើន អត្ថប្រយោជន៍កាន់តែច្រើនវានឹងនាំមកជូនអ្នក៕