ភាពស្មោះត្រង់គឺជារឿងល្អ ប៉ុន្តែក្នុងជីវិតមានរឿង ៣ យ៉ាង ដែលអ្នកមិនគួរប្រាប់គេត្រង់ឡើយ

ព្រឹទ្ធាចារ្យមានសុភាសិតមួយឃ្លាថា បង្ហាញអំពើល្អ លាក់អំពើអាក្រក់ ។ ផ្ទះនីមួយៗនឹងមានកាលៈទេសៈខុសៗគ្នា ទៅតាមបរិយាកាសរស់នៅខុសៗគ្នា។ បញ្ហាគ្រួសាររបស់អ្នកមិនពាក់ព័ន្ធនឹងអ្នកដទៃទេ ដូច្នេះ កុំរំពឹងថាគេនឹងអាណិត ឬ យល់ចិត្តអ្នកឡើយ។ យកល្អគួរតែរក្សាវានៅក្នុងចិត្ត ពុំចាំបាច់យករឿងក្នុងផ្ទះទៅរៀបរាប់ប្រាប់អ្នកដទៃ ព្រោះជួនកាលវាបានត្រឹមតែអោយគេសើចចម្អកអ្នកប៉ុណ្ណោះ៖

Cover Copy (4) Recovered

១.ប្រាក់ចំណូលរបស់អ្នក៖ លើលោកនេះ ប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់អ្នកតែងតែជាអាថ៌កំបាំង កុំប្រាប់អ្នកណាឱ្យដឹង។ បើរកលុយបានច្រើនកុំអួត ពេលជួបការលំបាក កុំត្អូញត្អែរ។ កុំស្មានថាមនុស្សនឹងយល់ពីអ្នក គិតតាមរបៀបដែលអ្នកគិត។ បើអ្នកបង្ហាញលុយច្រើនគេនឹងខ្ចីពីអ្នក ប្រសិនបើពួកគេមិនទទួលបានជំនួយពីអ្នកទេ ពួកគេនឹងបន្ទោសអ្នកភ្លាម។ នៅពេលអ្នកត្អូញត្អែរថាអ្នកក្រ វាមិនទំនងថាពួកគេនឹងរកវិធីជួយអ្នកទេ។ ប៉ុន្តែពួកគេប្រហែលជាសើចនៅចំពោះមុខអ្នក ហើយគិតថាអ្នកគ្មានសមត្ថភាព និងជាមនុស្សគ្មានបានការ។ ដូច្នេះ ចូររក្សាបញ្ហាដែលទាក់ទងនឹងលុយឱ្យខ្លួនឯង។

Photo_2024 10 23_11 20 59 (2)

២.ជម្លោះក្នុងគ្រួសារ៖ ផ្ទះនីមួយៗនឹងមានកាលៈទេសៈខុសៗគ្នា។ បញ្ហាគ្រួសាររបស់អ្នកមិនពាក់ព័ន្ធនឹងអ្នកដទៃទេ។ ដូច្នេះ កុំហែកទ្រូងឱ្យក្អែកចឹក កុំយករឿងខ្លួនទៅអោយអ្នកដទៃចែករំលែកបន្តរហូតល្បីខ្ទរខ្ទារ។ គ្រួសារណាក៏តែងតែមានបញ្ហាប៉ះទង្គិចដែរ ដូច្នេះសូមព្យាយាមដោះស្រាយដោយខ្លួនឯង កុំបញ្ចេញរឿងមិនល្អទៅក្រៅផ្ទះ។

Photo_2024 10 23_11 20 58

៣.ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក៖ យកល្អកុំប្រាប់មិត្តភ័ក្តិ ឬ សាច់ញាតិរបស់អ្នកពីទំនាក់ទំនងដែលអ្នកមាន។ ព្រោះមិនត្រឹមតែមិនយល់ទេ ប៉ុន្តែពួកគេក៏ស្មានខុសអំពីទំនាក់ទំនងរបស់អ្នកដែរ។ ពេលអ្នកបង្ហាញប្រាប់សាច់ញាតិថាអ្នកស្គាល់នរណាម្នាក់ដែលកាន់តំណែងនេះ ឬ មុខតំណែងនោះ ពួកគេតែងតែមានមតិយោបល់ខុសៗពីគ្នា ដែលមតិខ្លះវាអាចប៉ះពាល់អារម្មណ៍របស់អ្នកថែមទៀត ដូច្នេះសូមរក្សារបស់ទាំងនេះជារឿងឯកជន៕

Photo_2024 10 23_11 20 59