មនុស្សជាច្រើនគិតថាលុយ និងកេរ្តិ៍ឈ្មោះគឺជាគោលដៅនៃជីវិត ទោះយ៉ាងណាក៏ដោយ នោះមិនមែនជាការពិតទេ។ មិនមែនអោយតែមានលុយ ជីវិតសុទ្ធតែមានសុភមង្គលនោះទេ ហើយកេរ្តិ៍ឈ្មោះទាំងនោះក៏មិនអាចដូរយកសេចក្តីសុខបានដែរ។ ខាងក្រោមនេះជាទ្រព្យដ៏មានតម្លៃបំផុតទាំង ៥ ក្នុងជីវិត ដែលមនុស្សភាគច្រើនតែងមើលរំលង ឬ មិនអោយតម្លៃ៖
១.ពេលវេលា៖ យើងម្នាក់ៗមានពេលវេលាដូចគ្នា ប៉ុន្តែមិនមែនគ្រប់គ្នាដឹងពីរបៀបប្រើប្រាស់ពេលវេលានោះឱ្យមានប្រសិទ្ធភាពនោះទេ។ លុយអាចទិញនាឡិកាបាន ប៉ុន្តែមិនអាចទិញពេលវេលាបានទេ។ ពេលវេលានាំមកជូនអ្នកនូវបទពិសោធន៍ និងឱកាស ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈម និងការលំបាកជាច្រើនផងដែរ។ រាល់ថ្ងៃដែលកន្លងផុតទៅ មានពេលខ្លះដែលអ្នកមានអារម្មណ៍ថាដូចជាពេលវេលាកំពុងអូសបន្លាយ ប៉ុន្តែជីវិតគឺមានការកំណត់ជាក់លាក់។ គ្រាន់តែក្រឡេកមើលទៅក្រោយ អ្នកនឹងដឹងថាអ្នកធំឡើងដោយមិនដឹងខ្លួន។ ដូច្នេះហើយ ត្រូវចេះដឹងគុណ និងទាញយកប្រយោជន៍ពីគ្រប់ពេលវេលាក្នុងជីវិត ដែលពេលវេលាបានផ្តល់ឱ្យអ្នក។ រស់នៅក្នុងជីវិតដ៏មានន័យ ដូច្នេះនៅពេលដែលអ្នកក្រឡេកមើលទៅក្រោយ អ្នកមិនត្រូវស្តាយពេលវេលាដែលបានកន្លងផុតទៅនោះទេ។
២.សុខភាព៖ នៅពេលក្មេង និងមានសុខភាពល្អ មនុស្សជាច្រើនតែងតែគិតថាសុខភាពនឹងនៅជាមួយពួកគេជារៀងរហូត ដូច្នេះពួកគេមិនចំណាយពេលច្រើនលើការថែទាំខ្លួនឯង និងហាត់ប្រាណនោះទេ។ មានជីដូនជីតាដែលតែងតែក្រោកពីព្រលឹមដើម្បីហាត់ប្រាណ ខណៈដែលយុវជនជាច្រើនមិនអាចធ្វើបែបនេះបានទេ។ យើងច្រើនតែបង្ហាញអំពីភាពខ្ជិល ដោយនិយាយថា ការងាររវល់ពេក ហើយយើងមិនមានពេលមើលថែខ្លួនឯង។ ទន្ទឹមនឹងនេះ នៅពេលដែលជីវិតកាន់តែពោរពេញទៅដោយអាហារមិនល្អ និងបរិស្ថានបំពុល ការរក្សាសុខភាពកាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់។ សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតក្នុងជីវិត លុះត្រាតែអ្នកមានសុខភាព ទើបអ្នកអាចមានសុភមង្គល និងអនាគត។ បើគ្មានសុខភាពទេ ជីវិតនឹងជួបការលំបាកជាច្រើន។ ដូច្នេះ ចូរមានប្រាជ្ញា ហើយមិនត្រឹមតែតុបតែងខ្លួនដោយទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបំពាក់ខ្លួនដោយសុខភាពផងដែរ។ ពេលនោះ អ្នកនឹងក្លាយជាមនុស្សមានប្រាជ្ញា និងមានសុភមង្គលពិតប្រាកដ។
៣.សន្តិភាពនៃចិត្ត៖ សន្តិភាពនៃចិត្តគឺជាស្ថានភាពផ្លូវចិត្តដែលនាំមកនូវអារម្មណ៍នៃសន្តិភាពការលួងលោមដោយគ្មានកង្វល់ ឬ សម្ពាធ។ នេះជាកត្តាសំខាន់ក្នុងជីវិត ជាពិសេសក្នុងយុគសម័យបច្ចុប្បន្ន ដែលល្បឿនជីវិតលឿន ហើយសម្ពាធការងារក៏កើនឡើង។ ជារឿយៗយើងប្រាថ្នាចង់បានរបស់ដែលយើងមិនមាន ប៉ុន្តែកម្រនឹងឈប់ដើម្បីដឹងពីអ្វីដែលយើងមាន។ ការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃគ្រាន់តែធ្វើឱ្យយើងមានអារម្មណ៍ថាដូចជាជីវិតបច្ចុប្បន្នរបស់យើងមិនល្អគ្រប់គ្រាន់ ហើយវាបង្កើតសម្ពាធដែលមិនចាំបាច់។ នៅក្នុងជីវិត អ្នកប្រាកដជានឹងជួបប្រទះទាំងសេចក្តីអំណរ និងទុក្ខព្រួយ។ អ្វីដែលសំខាន់គឺបន្ទាប់ពីអ្វីៗចប់សព្វគ្រប់ហើយត្រូវរក្សាសន្តិភាព និងភាពវិជ្ជមានដើម្បីបន្តដំណើរទៅមុខ។
៤.គ្រួសារ៖ គ្រួសារគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមនុស្សម្នាក់ៗ។ វាមិនត្រឹមតែជាកន្លែងដែលយើងកើត និងធំធាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលមនុស្សជាទីស្រលាញ់របស់យើងតែងតែនៅក្បែរយើងផងដែរ។ គ្រួសារជាកន្លែងដែលយើងទទួលបានសេចក្ដីស្រឡាញ់ ការការពារ និងជាកន្លែងសុវត្ថិភាពសម្រាប់ពេលយើងជំពប់ដួល ជាកន្លែងដែលយើងតែងតែទទួលបានដំបូន្មាន និងការលើកទឹកចិត្ត។ មិនថាយើងជួបភាពជោគជ័យ ឬ បរាជ័យ សុភមង្គល ឬ ការលំបាក គ្រួសារតែងតែជាកន្លែងដែលយើងត្រលប់មកវិញ។ អាស្រ័យហេតុនេះ សូមគោរព និងស្រឡាញ់គ្រួសាររបស់អ្នកឲ្យបានច្រើនឡើង។
៥.មិត្តយល់ចិត្ត៖ ការចែករំលែក និងមេរៀនជាច្រើនក្នុងជីវិតបង្ហាញថា គ្រាន់តែមានមិត្តរួមព្រលឹងម្នាក់គឺគ្រប់គ្រាន់ហើយ។ មិត្តភាពព្រលឹងប្រៀបដូចជាភាពកក់ក្តៅវេទមន្តដែលតែងតែអមដំណើរអ្នកដោយមិនចាំបាច់ប្រើពាក្យសម្ដី។ មិត្តរួមព្រលឹងពិតជាអ្នកយល់ចិត្តអ្នក ស្និទ្ធស្នាលនឹងអ្នក។ ពេលខ្លះគ្រាន់តែឱប ឬមើលមុខគ្នាក៏ល្មមយល់ចិត្តគ្នាដោយមិនចាំបាច់ពន្យល់ទេ គឺគេយល់និងមានអារម្មណ៍ដោយធម្មជាតិ។ ពួកគេមិនប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកទេ មានតែអមដំណើរអ្នកនៅក្នុងព្រលឹងរបស់អ្នក។ មិនថាអ្នកធ្វើបែបណាទេ គេនឹងយល់ ហើយអត់ឱន។ នេះជាពរជ័យ ដូច្នេះត្រូវស្រឡាញ់អ្នកដែលយល់ពីអ្នកក្នុងជីវិតនេះ៕