១១ មូលហេតុចម្បង នៅពីក្រោយការរមាស់ទ្វារមាស និងវិធីព្យាបាល

ការរមាស់តាមទ្វារមាសនឹងបណ្តាលឲ្យមានការឈឺចាប់។ ដូចគ្នានេះផងដែរ ស្រ្តីមានអារម្មណ៍ថាពិបាក  និងខ្មាស់អៀនណាស់ក្នុងការនិយាយអំពីវា។ មុនពេលអ្នកពិចារណាថាបញ្ហានៃការរមាស់ទ្វារមាសនេះ គឺដោយសារតែការឆ្លងមេរោគផ្សិត ដូច្នេះអ្នកត្រូវដឹងពីរោគសញ្ញាផ្សេងទៀតរបស់វា។ វាក៏កើតឡើងដោយសារតែអស់រដូវ សារធាតុរលាក ជំងឺស្បែក ឬជំងឺកាមរោគ។

ជាការប្រសើរ អ្នកត្រូវដឹងខ្លះៗ អំពីបញ្ហានេះមុននឹងមានការណាត់ជួបជាមួយវេជ្ជបណ្ឌិត។ ដូច្នេះថ្ងៃនេះ ​KNONGSROK នឹងបង្ហាញអ្នកនូវមូលហេតុទាំង 11 ដែលនៅពីក្រោយការរមាស់ទ្វារមាស និងរបៀបព្យាបាល។

១. ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ ៖ ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ គឺជាការឆ្លងមេរោគតាមរន្ធទ្វារមាស និងប្រដាប់ភេទខាងក្រៅ។ ការឈឺចាប់ក្នុងពេលនោម រមាស់ ឬបង្កើនការបញ្ចេញទឹករំអិលតាមទ្វារមាស គឺជារោគសញ្ញារបស់វា។

ការរលាកទ្វារមាស និងប្រដាប់ភេទខាងក្រៅ អាចបានព្យាបាលរយៈពេលមួយសប្តាហ៍។ អ្នកអាចប្រើថ្នាំលាប ឬថ្នាំលេប និងក្រែមដើម្បីព្យាបាលវា។

Yellow Discharge 9

២. ការឆ្លងមេរោគលើទ្វារមាស ៖ នេះជាការឆ្លងមេរោគផ្សិតជាទូទៅនៅក្នុងទ្វាមាស។ ស្ត្រីភាគច្រើនទទួលការឆ្លងមេរោគនេះម្តងក្នុងមួយជីវិត។ ការរមាស់ ហើម និងមានទឹករំអិល អាចជារោគសញ្ញារបស់វា។

វាអាចត្រូវបានព្យាបាលដោយការបរិភោគរបបអាហារដែលមានតុល្យភាព ស្លៀកពាក់សំលៀកបំពាក់ធម្មជាតិ ដូចជាក្រណាត់ធ្វើពីកប្បាស ឬសូត្រ និងត្រូវសំអាតខោអាវជានិច្ច។

Vaginal Yeast Infection Symptoms

៣. ការឆ្លងប៉ារ៉ាស៊ីត trichomonads ៖ ការឆ្លងប៉ារ៉ាស៊ីត trichomonads គឺជាការឆ្លងមេរោគផ្លូវភេទ (STI)។ ការឆ្លងមេរោគនេះគឺកើតមានជាទូទៅ និងអាចត្រូវបានព្យាបាលដោយឱសថ។

វាអាចត្រូវបានព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយោទិច និងជៀសវាងការរួមភេទរយៈពេលមួយសប្តាហ៍។ ដូចគ្នានេះដែរត្រូវប្រើប្រាស់ស្រោមអនាម័យ អំឡុងពេលរួមភេទ។

Trichomoniasis 4

៤. ការរាំងរដូវ ៖ រាំងរដូវតែងតែកើតឡើងក្រោយអស់រដូវ។ វាអាចធ្វើឱ្យការរួមភេទឈឺចាប់ និងឆ្លងមេរោគ។ វាអាចត្រូវបានព្យាបាលដោយស្លៀកសំលៀកបំពាក់រលុង និងស្លៀកសំលៀកពាក់សុទ្ធធ្វើពីកប្បាសធម្មជាតិ។

Vaginl Atrophy After Menopause

៥. ការរលាកបង្ហួរនោម ៖ ការរលាកបង្ហួរនោម គឺជាការឆ្លងរោគក្នុងបង្ហួរនោម ឬបំពង់ដែលនាំទឹកនោមពីផ្លោកនោមទៅក្រៅរាងកាយត្រូវបានរលាក។

ការរលាកបង្ហួរនោម អាចត្រូវបានព្យាបាលជាមួយនឹងថ្នាំអង់ទីប៊ីយោទិច ឬថ្នាំប្រឆាំងវីរុស។ អ្នកក៏អាចពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ការប្រើថ្នាំ។

Urethritis

៦. ការឆ្លងមេរោគ Pinworm ៖ ការឆ្លងមេរោគ Pinworm គឺជាការបង្កជាញឹកញាប់របស់បាតេរីពោះវៀនហើយហើយនៅពេលដែលអ្នកបន្ទោបង់វាក៏មកតាមលាមក ដោយមិនបានលាងសម្អាតឲ្យបានត្រឹមត្រូវ។

វាជាប្រភេទនៃការឆ្លងមេរោគពោះវៀនរបស់មនុស្ស។ ផងដែរការឆ្លងមេរោគនេះគឺឆ្លងខ្លាំងណាស់។ ការឈឺចាប់កន្ទួលរមាស់នៅតំបន់រន្ធគូថ គឺជារោគសញ្ញារបស់វា។

អនាម័យគឺជាការព្យាបាលដ៏ល្អបំផុត។ ការលាងដៃមុនពេលញ៉ាំអាហារ ជាពិសេសត្រូវកាត់ក្រចកឲ្យខ្លីជានិច្ច។

388x210 Pinworm_Infection

៧. ដំបៅប្រដាប់ភេទ ៖ ដំបៅប្រដាប់បន្តពូជ កើតមានចំពោះស្ត្រី និងបុរស។ វាអាចបណ្តាលមកពីវីរុស HPV។ ទាំងនេះជាធម្មតាកើតឡើងដោយមិនដឹងខ្លួននៅលើប្រដាប់បន្តពូជ។ វាគឺមានគ្រោះថ្នាក់ចំពោះស្ត្រីព្រោះ វាអាចបង្កើនហានិភ័យនៃមហារីកមាត់ស្បូន និងទ្វារមាស។

ការប្រើប្រាស់ Imiquimod (Aldara), podophyllin និង podofilox (Condylox) អាស៊ីត trichloroacetic (TCA) អាចជាការព្យាបាលរបស់វា។

What Are Genital Warts

៨. សារធាតុគីមី ៖​​ សារធាតុគីមីផ្សេងៗដែលអ្នកប្រើ ដូចជា ហ្វមលាងមុខ សាប៊ូ ក្រែម ឬក្រដាសអនាម័យដែលមានក្លិន អាចធ្វើអោយរមាស់ទ្វារមាស។ វាអាចត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច ឬអ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានថ្នាំបន្ថែមទៀត។

Chemicals In Makeup

៩. ទ្វារមាសស្ងួត ៖ ទ្វារមាសស្ងួត វាក៏ត្រូវបានគេស្គាល់ថាជារោគឆ្លងផងដែរ។ វាជាប្រភេទនៃការឆ្លងមេរោគផ្សិត។ ជាទូទៅស្ត្រី៩០% បានជួបបញ្ហានេះ។ ការឆ្លងមេរោគនេះកើតឡើងនៅពេលដែលជាតិខ្លាញ់ Candida ច្រើនពេកកើនឡើងក្នុងទារមាស។ វាអាចត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច។

Vaginal Thrush

១០. ជំងឺរលាកស្បែក ៖ ការរមាស់នេះបណ្តាលមកពីគ្រឿងសំអាងឬគីមីផ្សេងៗ ដែលអ្នកប្រើជាទូទៅ។ ទឹកអប់ ស្រោមអនាម័យ អាចជាមូលហេតុនៃការរមាស់នេះ។ អ្នកក៏អាចមានការឡើងក្រហម ហើម និងរមាស់ស្បេក។

Contact_dermatitis_poison_ivy_3

១១. ជំងឺត្រអក ឬជំងឺ Psoriasis ៖ ប្រភេទនៃការបង្ករោគនេះ អាចបណ្តាលឱ្យស្បែកក្រហម និងរមាស់នៅក្នុងតំបន់ប្រដាប់បន្តពូជរួមជាមួយនឹងកន្ទួលរមាស់។ នេះអាចជាការឆ្លងមេរោគរយៈពេលវែង ដូច្នេះអ្នកគួួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ថ្នាំ។

642x361_GALLERY_3 What_Are_the_Different_Types_of_Eczema

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ