ក្នុងឆ្នាំ ២០២៥ នេះ ជាឆ្នាំល្អ តែក៏អាចជាឆ្នាំគ្រោះសម្រាប់ម្ចាស់ឆ្នាំទាំង ៣ បើអ្នកមិនចេះគ្រប់គ្រងមាត់ គ្រប់គ្រងសម្ដីខ្លួនឯងទេ អាចនឹងមានបញ្ហា គ្រោះថ្នាក់ធំ ដូច្នេះហើយ កុំធ្វេសប្រហែសឱ្យសោះ។
១) ឆ្នាំរកា៖ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវបានគេស្គាល់ថា ជាមនុស្សមានភាពស្មោះត្រង់ ចិត្តល្អ និងឥតខ្ចោះ។ ពួកគេជាមនុស្សដែលចូលចិត្តភាពច្បាស់លាស់ និងតម្លាភាពក្នុងអ្វីៗគ្រប់យ៉ាង ហើយមិនខ្លាចក្នុងការបញ្ចេញមតិទេ ទោះបីជាពេលខ្លះវាធ្វើឱ្យពួកគេមើលទៅត្រង់ពេក ឬរិះគន់អ្នកដទៃក៏ដោយ។
មនុស្សឆ្នាំនេះពូកែនិយាយ ហើយច្រើនតែក្លាយជាចំណុចកណ្តាលនៃរាល់ការសន្ទនា។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះពួកគេនិយាយត្រង់ពេក និយាយដោយមិនគិត ងាយធ្វើឱ្យអ្នកដទៃឈឺចាប់។ ហេតុនេះអ្នកឆ្នាំមាន់ត្រូវរៀនទប់មាត់ ទប់ចិត្តខ្លួនឯង និយាយកាន់តែតិចកាន់តែល្អ ហើយមុននឹងនិយាយអ្វី ត្រូវគិតឱ្យច្បាស់ កុំនិយាយផ្ដេសផ្ដាស ប្រយ័ត្នគ្រោះព្រោះតែមាត់។
២) ឆ្នាំវក៖ អ្នកកើតឆ្នាំស្វា ជាមនុស្សមានភាពស្វាហាប់ ឆ្លាត និងប៉ិនប្រសប់។ ពួកគេមានភាពលេចធ្លោជាមួយនឹងសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងអាចបត់បែនបានគ្រប់ស្ថានភាពទាំងអស់។ មនុស្សដែលកើតឆ្នាំនេះ មានភាពវៃឆ្លាត និងមានប្រាជ្ញា ប៉ុន្តែពេលខ្លះពួកគេនិយាយច្រើនពេកពេក ជាហេតុធ្វើឱ្យពេលខ្លះ ពួកគេភ្លេចខ្លួន និយាយមិនគិត រាល់សម្ដី នឹងក្លាយជាការប្រមាថ ឬភាពព្រហើន។
ជារឿយៗ ពួកគេមិនបានដឹងថា ពួកគេបាននិយាយអ្វីដោយអចេតនា ដែលធ្វើឱ្យអ្នកដទៃតូចចិត្តនោះទេ។ សម្រាប់មនុស្សដែលកើតក្នុងឆ្នាំស្វា ការរៀនអត់ធ្មត់ និងស្តាប់គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចៀសវាងការយល់ខុស។
៣) ឆ្នាំច៖ អ្នកកើតឆ្នាំឆ្កែគឺជាមនុស្សត្រង់ហើយតែងតែចង់ការពារអ្វីដែលត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ភាពម៉ឺងម៉ាត់នេះជួនកាលធ្វើឱ្យពួកគេនិយាយអ្វីដែលហួសហេតុ ក្រិតក្រមខ្លាំងពេក ដែលអាចបង្កជាជម្លោះបានយ៉ាងងាយ។
ពួកគេត្រូវរៀននិយាយឱ្យបានស៊ីជម្រៅ ហើយជួនកាលនៅស្ងៀមដើម្បីកុំឱ្យអ្នកដទៃឈឺចាប់។ ដំបូន្មាននេះគឺថា មិនថាអ្នកជានិស្ស័យណាទេ ត្រូវតែចងចាំជានិច្ចថា "ភាពស្ងៀមស្ងាត់គឺជាមាស" ដើម្បីរក្សាសន្តិភាព និងចៀសវាងបញ្ហាដែលមិនចាំបាច់៕