ប្រសិនបើអ្នកនៅសុខៗស្រាប់តែមានមនុស្ស៣នាក់នេះមកលេងផ្ទះ នោះអ្នកប្រាកដជាមានរឿងធំមិនខាន ព្រោះមនុស្ស៣នាក់នេះនឹងពាំនាំរឿងមិនល្អមកអោយអ្នក ជាពិសេសគឺជាមនុស្សមាត់ក្អែកនិយាយមិនចេះគិត។ បើអាចចៀសបាន សូមកុំអនុញ្ញាតអោយពួកគេមកផ្ទះអ្នកអោយសោះ ចៀសវាងមានគ្រោះដែលមិនអាចមើលឃើញទុកមុន។
១.អ្នកជិតខាងដែលមើលងាយយើង៖ ក្នុងជីវិត មនុស្សត្រូវចេះតបស្នងគុណធម៌ដែលអ្នកដទៃបានផ្តល់ឲ្យ។ បើអ្នកណាម្នាក់ជួយយើង១ យើងត្រូវតែតបស្នងទៅគេវិញ។ ជាការពិតណាស់ បើអ្នកណាម្នាក់មើលងាយយើង យើងមិនត្រូវរាប់អានមនុស្សម្នាក់នោះឡើយ។ បើពេលជួបការលំបាក អ្នកជិតខាងបានត្រឹមតែឈរសើចចំអកអ្នក ប៉ុន្តែសុខៗស្រាប់តែឧស្សាហ៍មកផ្ទះយើងញឹកញាប់វិញ នោះអ្នកគួរប្រយ័ត្នកុំឱ្យធ្លាក់ក្នុងអន្ទាក់របស់អ្នកដទៃ។ អ្នកជិតខាងទាំងនេះមើលងាយយើង ហើយពេលពួកគេឃើញយើងរស់នៅយ៉ាងសប្បាយ ពួកគេចាប់ផ្ដើមមានអារម្មណ៍ច្រណែន។ ដូច្នេះបើគេស្រាប់តែចង់មកជិតស្និទ្ធជាមួយយើងវិញ បានន័យថាគេមានគោលបំណងអាក្រក់ចំពោះយើងហើយ។
២.ជនទីបីហាក់ដូចជាជ្រៀតជ្រែកក្នុងគ្រួសារ៖ គ្រួសារនេះពីដំបូងរស់នៅចុះសម្រុងគ្នាខ្លាំង ប៉ុន្តែដោយសាររឿងតូចតាចទើបខឹងគ្នារហូតធ្វើឱ្យអាពាហ៍ពិពាហ៍ដួលរលំ ។ មូលហេតុគឺពិតជាមាននរណាម្នាក់រំខាន និងជ្រៀតជ្រែកក្នុងរឿងគ្រួសារ។ មនុស្សទាំងនេះនឹងទាញយកផលប្រយោជន៍នៅពេលដែលយើងគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍របស់យើងមិនបានល្អ ពួកគេនឹងរកវិធីជ្រៀតជ្រែក និងបំផ្លាញសុភមង្គលរបស់អ្នក។ ដូច្នេះនៅពេលដែលស្ត្រីស្រស់ស្អាត ឬ បុរសល្អតែងតែមកផ្ទះរបស់អ្នក ពួកគេអាចខ្ចីរបស់នេះ ឬ របស់នោះពីអ្នក ប៉ុន្តែត្រូវប្រយ័ត្ន រឿងគ្រួសារគួរតែដឹងតែប្តីប្រពន្ធប៉ុណ្ណោះ កុំអោយអ្នកដទៃដឹងច្រើនពេកចៀសវាងគេចូលមកក្នុងគោលបំណងចាក់រុកបំបែកបំបាក់អ្នក។
៣.សាច់ញាតិមិនបានទាក់ទងជាច្រើនឆ្នាំមកហើយ៖ បុរាណបានពោលថា ញាតិដែលឧស្សាហ៍ទៅមក ហៅថាញាតិ។ តែបើគ្មានដំណឹងពីសាច់ញាតិណារយៈពេល ៥ ឬ ៦ ឆ្នាំ សាច់ញាតិទាំងនោះមានតែឈ្មោះប៉ុណ្ណោះ។ ប្រសិនបើស្រាប់តែថ្ងៃមួយ សាច់ញាតិដែលអ្នកមិនបានឃើញ ឬ បាត់ទំនាក់ទំនងអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែទូរស័ព្ទមកអ្នក វាអាចថាពួកគេមានគោលបំណងផ្ទាល់ខ្លួន។ កុំជឿថាគេមានចេតនាល្អ បើគេចង់ខ្វល់ពីអ្នក គេមិនទុកអ្នកចោលយូរអញ្ចឹងទេ។ អ្វីដែលល្អបំផុតគឺថាជាមួយសាច់ញាតិប្រភេទនេះ អ្នកមិនចាំបាច់ព្យាយាមចូលជិតទាល់តែសោះ ព្រោះវាមិនបាននាំមកនូវប្រយោជន៍អ្វី ក្រៅតែពីរឿងឈឺក្បាលនោះទេ៕