ប្រសិនបើមានមនុស្សជុំវិញខ្លួនដែលតែងតែនិយាយប្រយោគទាំង៣នេះ អ្នកនឹងដឹងថាជីវិតរបស់ពួកគេច្រើនតែពោរពេញដោយការលំបាក និងឧបសគ្គ។ នេះជាបទពិសោធន៍ដែលដូនតារបស់យើងបានសង្ខេប និងបញ្ជូនបន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ក្នុងជីវិត មានមនុស្សឧស្សាហ៍ព្យាយាម ប៉ុន្តែនៅតែមិនអាច "ជោគជ័យ" ដោយតែងតែជួបបញ្ហា និងកង្វះលុយកាក់។ បើសង្កេតមើលឲ្យច្បាស់ អ្នកនឹងសម្គាល់ឃើញថា មនុស្សប្រភេទនេះច្រើនតែស៊ីសង្វាក់គ្នានឹងពាក្យដូនតាថា “បុគ្គលនិយាយប្រយោគ ៣ ប្រយោគនេះ ជាអ្នកក្រពេញមួយជីវិត មិនអាចក្រោកឡើងបានឡើយ”។ ដូច្នេះតើប្រយោគទាំងនោះជាអ្វី?
១.រិះគន់អ្នកដទៃ៖ មនុស្សជាច្រើនមានទម្លាប់ងាយនឹងរិះគន់ចំណុចខ្វះខាតរបស់អ្នកដទៃដោយអចេតនា ធ្វើឱ្យអ្នកដទៃឈឺចាប់ដោយមិនដឹងខ្លួន។ ទន្ទឹមនឹងនេះ ពួកគេលើកតម្កើងខ្លួនឯង ដោយលាក់បាំងនូវចំណុចខ្វះខាតរបស់ខ្លួន។ មនុស្សប្រភេទនេះជារឿយៗមិនយល់ថាអាកប្បកិរិយារបស់ពួកគេអាចបណ្តាលឱ្យមានការអាក់អន់ចិត្ត និងចម្ងាយក្នុងទំនាក់ទំនងនោះទេ។ មនុស្សជោគជ័យច្រើនតែដឹងពីរបៀបប្រព្រឹត្ត ទំនាក់ទំនងប្រកបដោយសុជីវធម៌ និងរក្សាទំនាក់ទំនងល្អ។ តាំងពីក្មេងមក ការរៀនធ្វើកាយវិការ និងជ្រើសរើសពាក្យឲ្យបានត្រឹមត្រូវគឺសំខាន់ណាស់ប្រសិនបើអ្នកចង់ជោគជ័យទៅថ្ងៃអនាគត។
២.និយាយដោយត្រង់ៗ ប៉ុន្តែត្រូវមានកលល្បិច៖ ការជ្រើសរើសពាក្យដោយឆ្លាតវៃ និងប៉ិនប្រសប់នៅពេលនិយាយការពិត នឹងធ្វើឱ្យអ្នកស្តាប់កាន់តែងាយស្រួលទទួលយក។ នៅពេលដែលអ្នកមានទំនាក់ទំនងសង្គមច្រើន អ្នកត្រូវប្រុងប្រយ័ត្នពីរបៀបដែលអ្នកនិយាយ។ មនុស្សដែលនិយាយត្រង់ពេកក្នុងការប្រាស្រ័យទាក់ទងគ្នាច្រើនតែផ្តោតតែលើគំនិតខ្លួនឯងដោយមិនយកចិត្តទុកដាក់នឹងអារម្មណ៍អ្នកដទៃ។ ពាក្យថា «ឆៅតែពិត» អាចធ្វើឲ្យមនុស្សជាច្រើនតូចចិត្ត ប៉ះពាល់ដល់ការងារ និងជីវិត។
៣.យល់ថាជីវិតខ្លួនអយុត្តិធម៌ម្ល៉េះ៖ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត មនុស្សជាច្រើនមានទំនោរត្អូញត្អែរ។ អ្នកខ្លះមានអារម្មណ៍ធ្លាក់ទឹកចិត្តដោយការប្រឈមនឹងភាពអយុត្តិធម៌ ខណៈអ្នកខ្លះទៀតខឹងព្រោះមានអារម្មណ៍ថាត្រូវបានគេប្រព្រឹត្តដោយអយុត្តិធម៌។ មនុស្សខ្លះថែមទាំងបន្ទោសឪពុកម្តាយ ឬ កាលៈទេសៈរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលតែងតែត្អូញត្អែរ គឺជាអ្នកដែលរងទុក្ខច្រើនបំផុត។ ប្រសិនបើអ្នកឈប់ត្អូញត្អែរដោយមិនព្យាយាមផ្លាស់ប្តូរការពិត ជីវិតនឹងមិនប្រសើរឡើងឡើយ។ ជំនួសឱ្យការត្អូញត្អែរ ចូរវិនិយោគពេលវេលាក្នុងការអភិវឌ្ឍន៍ខ្លួនឯង។ មនុស្សគ្រប់រូបមានឱកាស និងសក្តានុពលរៀងៗខ្លួន ប៉ុន្តែរបៀបដែលយើងប្រើប្រាស់វាជាកត្តាកំណត់។ ប្រសិនបើអ្នកគ្រាន់តែទទូចលើភាពយុត្តិធម៌ដោយមិនផ្តោតលើការកែលម្អខ្លួនឯង វានឹងពិបាកសម្រាប់អ្នកទៅឆ្ងាយណាស់៕