មនុស្សស្រីអាចនឹងគិតថារឿង៣យ៉ាងនេះពួកគេមិនគួរធ្វើទេ ព្រោះវាមិនមែនជាចំណុចដែលអ្នកដទៃសរសើរ ប៉ុន្តែផ្ទុយទៅវិញពួកគេមិនដឹងទេថា រឿង៣យ៉ាងនេះអាចជួយអោយជីវិតពួកគេបានប្រសើរជាងមុន។ ការញៀននឹងរឿងទាំងនេះក៏អាចផ្លាស់ប្តូរវាសនាទាំងស្រុងរបស់មនុស្សស្រីផងដែរ ព្រោះវាអាចកែប្រែផ្នត់គំនិតមនុស្សស្រីអោយកាន់តែមានភាពវិជ្ជមាន និងឆ្លាតវៃជាងមុន៖
១.ញៀននឹងបុរសអ្នកមាន៖ ស្ត្រីដែលរៀបការជាមួយបុរសអ្នកមានមិនមែនរៀបការដើម្បីតែសប្បាយហើយចាកចេញនោះទេ។ ថាតើវាជាការអនុវត្តជាក់ស្តែង ឬ ត្រូវបានវិនិច្ឆ័យដោយអ្នកដទៃ វាមិនមានបញ្ហាអ្វីនោះទេ។ ពេលជ្រើសរើសប្តីត្រូវជ្រើសរើសអ្នកមាន ជោគជ័យ និងមានប្រវត្តិគ្រួសារល្អ។ ព្រោះការរៀបការជាសុភមង្គលពេញមួយជីវិតរបស់មនុស្សស្រី វាគ្មានអ្វីខុសទេដែលចង់មានជីវិតកាន់តែប្រសើរ។ មានតែអ្នកដែលចង់រៀបការជាមួយអ្នកមានតែមិនអាចប៉ុណ្ណោះ ទើបច្រណែននឹងអ្នកហើយព្យាយាមនិយាយអាក្រក់ពីអ្នក។ ដូច្នេះមិនថាអ្នកណារិះគន់អ្នកថាជាស្រីមុខលុយ ឬ យ៉ាងណានោះទេ ចូរចាំថា បើគ្មានលុយទេ អាពាហ៍ពិពាហ៍ក៏នឹងពិបាកបន្តដូចគ្នា ការរើសអនាគតល្អគឺមិនសម្រាប់តែអ្នកនោះទេ តែវាក៏សម្រាប់កូនរបស់អ្នកផងដែរ។
២.ញៀននឹងផ្ទះដ៏ស្រស់ស្អាត៖ ស្ត្រីដែលមានសុភមង្គលតែងតែដឹងពីរបៀបដឹកនាំខ្លួនឯងទៅរកអ្វីដែលស្រស់ស្អាត។ មានតែពេលដែលមនុស្សស្រីងប់ងល់នឹងផ្ទះដ៏ស្រស់ស្អាត និងជីវិតដ៏សម្បូរបែប ទើបពួកគេអាចមានសុភមង្គលបាន។ មនុស្សស្រីប្រភេទនេះនឹងរស់នៅដោយពឹងលើខ្លួនឯង គ្រប់ពេលណាដែលនាងមានឆន្ទៈក្នុងការរីកចម្រើន នាងតែងតែព្យាយាមសម្រេចគោលដៅដែលខ្លួនបានកំណត់។ មនុស្សស្រីប្រភេទនេះក្លាហានខ្លាំងណាស់ បើនិយាយហើយគឺនឹងអាចធ្វើបាន។ ជំនួសឱ្យការរង់ចាំអ្នកដទៃនាំមកសុភមង្គលមកអោយ ពួកគេនឹងខិតខំជានិច្ចដើម្បីមានជីវិតដែលពួកគេចង់បាន ដោយមិនរង់ចាំព្រេងវាសនានោះទេ។
៣.ញៀននឹងសម្លៀកបំពាក់ប្រេន៖ មនុស្សស្រីដែលធ្វើការក្នុងការងារដែលត្រូវការប្រតិបត្តិការច្រើន និងកិច្ចការក្នុងសង្គមនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះទម្រង់បែបបទនៃការរៀបចំខ្លួន។ អ្នកប្រហែលជាមិនត្រូវការសម្លៀកបំពាក់ច្រើនទេ ប៉ុន្តែវាត្រូវតែមានភាពស្អាត ប្រណិត និងសក្តិសមសម្រាប់ភាពថ្លៃថ្នូរ។ ស្ត្រីដែលមានសុភមង្គលច្រើនតែញៀននឹងសម្ភារៈប្រេន ដោយពួកគេតែងតែព្យាយាមធ្វើការដើម្បីឱ្យពួកគេមានសិទ្ធិទិញទំនិញដោយមិនបាច់ព្រួយបារម្ភអំពីការចំណាយ។ ពួកគេនឹងខិតខំរកលុយជារៀងរាល់ថ្ងៃ ដើម្បីបម្រើខ្លួនឯងកាន់តែប្រសើរ៕