យើងច្រើនតែនិយាយថា ពេលយើងចាស់ទៅ យើងត្រូវតែមានចិត្តសប្បុរសអោយបានច្រើន។ មានតែតាមរយៈការរៀន 'បើកចិត្តឱ្យទូលាយ' ប៉ុណ្ណោះ ទើបយើងអាចរីករាយនឹងភាពចាស់ រស់នៅដោយសុខសាន្ត និងស្កប់ស្កល់ក្នុងជីវិតនេះ និងមានភាពរលូន។ ចំណុចសំខាន់ដែលអាចជួយអោយយើងទទួលបានជីវិតបែបនេះ គឺមានតែនិយាយពាក្យមួយម៉ាត់ប៉ុណ្ណោះគឺ អត់ធ្មត់ !
នៅពេលយើងនៅក្មេង សកម្មភាព និងកង្វល់ភាគច្រើនដែលធ្វើឲ្យយើងព្រួយបារម្ភ និងគិតគឺចេញពីត្រចៀករបស់យើង។ អ្នកខ្លះជេរ សម្លុត និងបំបាក់មុខយើង អ្នកខ្លះសើចចំអកឱ្យយើង ហើយបោកប្រាស់យើង ហើយធ្វើឱ្យយើងខឹង អន់ចិត្ត និងបាក់ទឹកចិត្តភ្លាមៗ។ ប៉ុន្តែនៅពេលដែលយើងឈានដល់អាយុជាក់លាក់មួយ ចិត្តរបស់យើងក៏កាន់តែបើកចំហ កាន់តែមានភាពអត់ធ្មត់ចំពោះមនុស្ស និងអ្វីៗគ្រប់យ៉ាងក៏ដូចជាពាក្យសម្ដីរបស់អ្នកដទៃ។ នៅពេលនេះ យើងអាចឮពាក្យមិនសប្បាយចិត្តដោយមិនមានការឆ្លើយតបវិញឡើយ ដោយគ្រាន់តែសើចប៉ុណ្ណោះ។ ជីវិតដែលនៅសេសសល់គឺខ្លីណាស់ ដូច្នេះមានតែរស់នៅសម្រាប់ខ្លួនឯង រក្សាចិត្តឲ្យស្ងប់ និងលំហែរកាយ ទើបអាចឃើញទិដ្ឋភាពស្អាតៗពេលយើងចាស់ទៅ។
នៅពេលដែលយើងចាស់ ភ្នែករបស់យើងស៊ាំនឹងការមើលឃើញអ្វីៗទាំងអស់ ជាពិសេសយើងនឹងយល់ថា មនុស្សម្នាក់ៗក្នុងលោកនេះ មានរបៀបរស់នៅរៀងៗខ្លួន។ សម្រាប់មនុស្ស និងរឿងដែលអ្នកមានអារម្មណ៍ថាអ្នកមិនអាចយល់បាន អ្នកត្រូវរក្សាការអត់ធ្មត់ រៀនទទួលយក និងមើលទៅក្នុងទិសដៅផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ យើងត្រូវមើលទិដ្ឋភាពវិជ្ជមាននៃជីវិតឲ្យបានច្រើន ឲ្យឆ្ងាយពីទិដ្ឋភាពអវិជ្ជមាន និងទុទិដ្ឋិនិយម។
ពេលមនុស្សចាស់ទៅ គេមិនអាចជៀសវាងពីអារម្មណ៍តានតឹងនៅពេលខ្លះ ហើយក៏មិនអាចជៀសវាងជួបរឿងមិនសប្បាយចិត្តដែរ។ តែចូរបើកបេះដូងរបស់អ្នក ទទួលយកអ្វីគ្រប់យ៉ាងដោយចិត្តទូលាយ រស់នៅដោយរីករាយ និងយល់ពីជីវិតនេះ។ នេះជាស្ថានភាពចិត្តល្អបំផុតនៅអាយុចុងក្រោយរបស់យើង។ ពេញមួយជីវិតរបស់យើង យើងម្នាក់ៗត្រូវតែថែរក្សារាងកាយ និងចិត្តឱ្យបានល្អ ដែលជារឿងសំខាន់បំផុត៕