បុរាណបានទូន្មានថា ពេលក្រកុំធ្វើការងារដែលបំពានច្បាប់ ពេលលំបាក យកល្អកុំពឹងផ្អែកលើសាច់ញាតិ។ នៅក្នុងជីវិត អ្វីៗមិនតែងតែរលូនទេ យើងនឹងជួបការលំបាក បញ្ហាប្រឈម និងបរាជ័យ។ ជាការពិត ការលំបាក និងការបរាជ័យគឺជារឿងធម្មតា ព្រោះគ្មាននរណាម្នាក់អាចជោគជ័យដោយមិនមានការជំពប់ជើងដួលនោះទេ។ នេះជាធម្មជាតិទាំងស្រុង ហើយមិនចាំបាច់ធ្វើឲ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តឡើយ។ មនុស្សជាច្រើនបានដួលរលំ ប៉ុន្តែពួកគេនៅតែដឹងពីវិធីក្រោកឡើង ហើយបន្តដំណើរទៅមុខដោយអត់ធ្មត់។ ជោគវាសនាមិនអយុត្តិធម៌ចំពោះនរណាម្នាក់នោះទេ អ្វីដែលសំខាន់គឺខ្លួនអ្នកផ្ទាល់។ ក្នុងគ្រាលំបាក ពេលដែលយើងមានតម្រូវការផ្នែកហិរញ្ញវត្ថុ យើងតែងតែគិតអំពីការរកលុយ ហើយងាយនឹងធ្វើខុស ហើយថែមទាំងអាចបាត់បង់ទាំងអស់ទៀតផង។ ដូច្នេះក្នុងគ្រាលំបាក ឬ មិនមានលុយគួរចៀសវាង៣ចំណុចខាងក្រោមជាដាច់ខាត៖
១.វិនិយោគលើអាជីវកម្មធំ៖ ទោះបីជាការទាក់ទាញនៃឱកាសអាជីវកម្មធំគឺអស្ចារ្យក៏ដោយ ការវិនិយោគធំក៏មានន័យថាមានហានិភ័យធំដែរ។ មនុស្សគ្រប់រូបប្រាថ្នាចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេពេញមួយយប់ ប៉ុន្តែជារឿយៗវាគ្រាន់តែជាសុបិនដែលមិនប្រាកដប្រជា។ មុននឹងលោភលន់ ត្រូវដឹងពីសមត្ថភាពរបស់ខ្លួន ប្រសិនបើអ្នកវិនិយោគលើគម្រោងមិនស្ថិតស្ថេរ ហានិភ័យនៃការបាត់បង់គឺខ្ពស់ណាស់ ជាពិសេសនៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពលំបាក។
២.អាជីវកម្មខុសច្បាប់៖ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពលំបាក អ្នកមិនគួរស្វែងរកអាជីវកម្មខុសច្បាប់ជាដាច់ខាត។ កុំលួងខ្លួនឯងថាឈប់ពេលរកលុយបានគ្រប់គ្រាន់អ្នកនឹងឈប់ ព្រោះការឈប់ទាន់ពេលមិនងាយដូចអ្នកគិតទេ។ «សំណាញ់មេឃធំល្វឹងល្វើយ តែពិបាកគេច» ធ្វើអាជីវកម្មខុសច្បាប់នឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ អត់ធ្មត់ រង់ចាំឱកាស និងខិតខំប្រឹងប្រែង ថ្ងៃណាមួយអ្នកនឹងឃើញលទ្ធផលដោយមិនចាំបាច់ទៅធ្វើរឿងកខ្វក់អស់ទាំងនោះ។
៣.កិច្ចសហប្រតិបត្តិការអាជីវកម្ម៖ កិច្ចសហប្រតិបត្តិការអាជីវកម្មអាចជួយសន្សំដើមទុន ប៉ុន្តែវាក៏មានហានិភ័យជាច្រើនផងដែរ។ បេះដូងរបស់មនុស្សគឺមិនអាចទាយទុកជាមុនបានទេ គ្មានការធានាថាដៃគូពិតជាចង់សហការដោយគ្មានគោលដៅផ្ទាល់ខ្លួននោះទេ។ ជាពិសេសក្នុងគ្រាលំបាក ការការពារតែងតែជាជម្រើសដ៏ល្អបំផុត។
លើសពីនេះ កិច្ចសហប្រតិបត្តិការអាចនាំឱ្យមានជម្លោះស្មុគស្មាញជាច្រើន។ ទោះបីជាកិច្ចព្រមព្រៀងនេះហាក់ដូចជាល្អនៅពេលដំបូងក៏ដោយ នៅពេលដែលវាមកដល់ការអនុវត្ត ជម្លោះផលប្រយោជន៍ និងប្រាក់អាចកើតឡើងគ្រប់ពេល។ ប្រសិនបើអ្នកសហការជាមួយអ្នកស្គាល់គ្នា ឬ មិត្តភ័ក្តិ អ្នកត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងជម្លោះដែលមិនចាំបាច់នាពេលអនាគត៕