មនុស្សកាន់តែច្រើនអួតអំពីរឿងទាំងនេះ ពួកគេកាន់តែល្ងង់ ហើយទំនងជាជួបការលំបាកក្នុងជីវិត ព្រោះមិនមែនរឿងឯកជនទាំងអស់សុទ្ធតែអាចយកទៅប្រាប់អ្នកដទៃបាននោះទេ ឧទាហរណ៍ដូចជារឿងទាំង៣នេះអញ្ចឹង ទោះអ្នកមានច្រើនប៉ុណ្ណាក៏ហាមយកទៅផ្សព្វផ្សាយប្រាប់គេឯង ជៀសវាងនាំទុក្ខដាក់ខ្លួនព្រោះតែមាត់អត់គម្រប៖
១.បង្ហាញលុយរបស់អ្នក៖ ចំពោះរឿងលុយកាក់ ហាមដាច់ខាតកុំបង្អួតគេ ព្រោះវាងាយបង្កបញ្ហាបាន។ នៅពេលអ្នកអួតអំពីលុយ អ្នកនឹងជួបប្រទះនូវផលវិបាកជាច្រើនដូចជា ដំបូងត្រូវស្អប់ បន្ទាប់មកត្រូវគេដេញតាម ធ្វើឱ្យខ្លួនឯងក្លាយជាគោលដៅសម្រាប់អ្នកចង់កេងយកប្រយោជន៍ និងអ្នកដែលចង់ចំណេញពីអ្នក។ នោះហើយជាមូលហេតុដែលអួតអំពីលុយត្រូវបានគេហៅថាជាមនុស្សល្ងង់។ ហេតុដូច្នេះហើយ អ្នកមានប្រាជ្ញា និងអ្នកមានលុយពិតប្រាកដ តែងតែរកវិធីលាក់បាំងចំនួនលុយដែលពួកគេពិតជាមាន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ហើយថែមទាំងសម្អាតទំនាក់ទំនងដែលមិនល្អផងដែរ។២.បង្ហាញរឿងគ្រួសារឯកជន៖ គ្រួសារនីមួយៗមានរឿងឯកជនដែលគួរលាក់ទុក។ ការបង្ហាញរឿងផ្ទាល់ខ្លួន មិនថាសប្បាយចិត្ត ឬ សោកសៅ អាចប្រែក្លាយគ្រួសារទៅជាកន្លែងសម្រាប់អ្នកដទៃពិភាក្សា និវែកញែកយ៉ាងងាយស្រួល។ គ្រួសារគឺជាជម្រកសុវត្ថិភាពចុងក្រោយសម្រាប់មនុស្សម្នាក់ៗ ប្រសិនបើអ្នកលើកយករឿងរបស់គ្រួសារអ្នកមក នោះអ្នកកំពុងតែបំផ្លាញជម្រកខ្លួនឯងហើយ។ ជាងនេះទៅទៀត ការអួតអំពីបញ្ហាគ្រួសារនៅខាងក្រៅក៏អាចធ្វើឱ្យសមាជិកផ្សេងទៀតមិនសប្បាយចិត្ត បង្កជម្លោះ និងភាពមិនចុះសម្រុងគ្នានៅក្នុងផ្ទះរបស់អ្នកផងដែរ។
៣.អួតអំពីខ្លួនអ្នក៖ បុរាណបានបង្រៀនថា មនុស្សថ្លៃថ្នូរត្រូវតែចេះបន្ទាបខ្លួន។ ភាពមើលមិនឃើញមានន័យថាមិនបង្ហាញពីឋានៈ ទេពកោសល្យ ឬ សមត្ថភាពរបស់មនុស្សម្នាក់។ ពួកគេតែងតែធ្វើសមាធិដោយស្ងៀមស្ងាត់ ថែមទាំងធ្វើពុតជាល្ងង់ ទើបពួកគេអាចសង្កេតមើលពិភពលោកបានជ្រៅជាងមុន។ លាក់ខ្លួនដើម្បីការពារខ្លួន និងស្តាប់អ្នកដទៃគឺកាន់តែប្រសើរ។ ពេលអួត អ្នកនឹងងាយច្រណែនអ្នកដទៃ ជាងនេះទៅទៀត មនុស្សដែលអួតអំពីខ្លួនឯងងាយនឹងត្រូវបានគេស្អប់ដោយសារតែអត្តចរិតក្រអឺតក្រទម ដូច្នេះពួកគេនឹងត្រូវបានវាយតម្លៃថាជាមនុស្សអន់។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនបង្អួតទេ នៅពេលដែលអ្នកដទៃឃើញអ្វីដែលអ្នកធ្វើ នោះពួកគេតែងតែពេញចិត្តចំពោះអ្នក និងមានអារម្មណ៍អាណិតអាសូរអ្នកកាន់តែខ្លាំង៕