ក្នុងជីវិតនេះ យើងនឹងជួបការលំបាក និងបរាជ័យផ្សេងៗគ្នា ដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចងើបឡើងវិញ និងបាត់បង់ជំនឿ។ ប៉ុន្តែប្រភេទមនុស្សដែលមានសមត្ថភាពនឹងមិនចាញ់ដោយសារតែការលំបាកទាំងនេះឡើយ។ ផ្ទុយទៅវិញពួកគេនឹងកាន់តែខិតខំប្រឹងបន្ថែមទៀត យកបរាជ័យធ្វើជាបទពិសោធន៍ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ ភាគច្រើនមនុស្សដែលមានសមត្ថភាពពិតប្រាកដនឹងមានលក្ខណៈទាំង៥យ៉ាងនេះ ដែលជួយអោយជីវិតពួកគេអាចជោគជ័យបានយ៉ាងរលូនបំផុត៖
១.ពួកគេធ្វើការប្រកបដោយទំនួលខុសត្រូវ៖ ការធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងស្មោះត្រង់តាំងពីដើមដល់ចប់ គឺជាគុណភាព និងគោលការណ៍ជាមូលដ្ឋានរបស់មនុស្សពូកែ។ អ្នកមានសមត្ថភាពតែងតែតស៊ូដល់ទីបញ្ចប់។ ពួកគេនឹងបញ្ចប់ការងារមួយអោយចប់សព្វគ្រប់ មុនពេលចាប់ផ្តើមការងារបន្ទាប់។ មនុស្សដែលមានជំនាញនឹងព្យាយាមដល់ទីបញ្ចប់ដើម្បីឱ្យពួកគេសមនឹងទទួលបានលទ្ធផល។
២.ពួកគេមិនចុះចាញ់នឹងការលំបាកទេ៖ ក្នុងជីវិត មនុស្សគ្រប់រូបនឹងជួបប្រទះការលំបាកផ្សេងៗគ្នាក្នុងការងារ និងជីវិត។ ប៉ុន្តែពេលជួបការលំបាក មនុស្សជាច្រើនរត់គេចមិនមានភាពក្លាហានប្រឈមមុខនឹងបញ្ហានោះទេ។ ពួកគេតែងតែត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការលំបាក ជំនួសឱ្យការរត់ចេញ។ ពួកគេមានឆន្ទៈខ្លាំង និងការតស៊ូដើម្បីប្រឈមមុខនឹងអ្វីទាំងអស់ក្នុងជីវិតនេះ។
៣.កម្លាំងផ្ទៃក្នុង៖ ក្នុងជីវិតនេះ យើងនឹងជួបការលំបាក និងបរាជ័យផ្សេងៗគ្នា ដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចងើបឡើងវិញ និងបាត់បង់ជំនឿ។ ប៉ុន្តែប្រភេទមនុស្សដែលមានសមត្ថភាពនឹងមិនចាញ់ដោយការលំបាកឡើយ។មនុស្សដែលមានសមត្ថភាពពិតប្រាកដតែងតែមានចិត្តរឹងប៉ឹង ហើយមិនបោះបង់អ្វីដែលខ្លួនចង់បានដោយសារតែការបដិសេធរបស់អ្នកដទៃនោះទេ។
៤.ពួកគេមិនខ្វល់ពីយោបល់របស់អ្នកដទៃទេ៖ ដោយសារពួកគេជាមនុស្សមានសមត្ថភាព ពួកគេមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតលើពួកគេទេ ពួកគេនឹងព្យាយាមផ្តោតអារម្មណ៍ និងកែលម្អខ្លួនឯងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេដឹងយ៉ាងច្បាស់ថាការវាយតម្លៃរបស់អ្នកដទៃនឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេទាល់តែសោះ។
៥.ពួកគេដឹងពីរបៀបដាក់វិន័យខ្លួនឯង៖ មនុស្សជាច្រើនមិនអាចធ្វើការដោយខ្ជាប់ខ្ជួនទេ ពួកគេតែងតែមានអារម្មណ៍អស់កម្លាំង ប៉ុន្តែនៅពេលដែលពួកគេដឹងពីរបៀបជម្នះភាពលំបាក ពួកគេយល់ថាអ្វីៗមិនអាក្រក់ដូចការគិតនោះទេ។ មនុស្សដែលមានសមត្ថភាពនឹងមិនលះបង់ខ្លួនដើម្បីបោះបង់ក្តីស្រមៃរបស់ខ្លួនដោយសារតែការលំបាកបណ្ដោះអាសន្ននោះដែរ ព្រោះពួកគេតែងតែផ្តោតលើភាពជោគជ័យជាធំ៕