វៀតណាម៖ ការធ្វើដំណើរកម្សាន្តម្តងៗ ច្បាស់ណាស់ថាត្រូវចំណាយអស់ប្រាក់កាសមិនតិចនោះទេ ជាពិសេសគឺការដើរលេងនៅក្រៅប្រទេសតែម្តង តែការដើរលេងក្រៅប្រទេសគឺសុទ្ធតែជាក្តីស្រមៃរបស់មនុស្សម្នាក់ៗ ដើម្បីចង់ស្វែងយល់ពីពិភពខាងក្រៅផង និងចង់ទទួលបានចំណិអារម្មណ៍ថ្មី ទេសភាពប្លែកផងដែរ។
ជាការពីតណាស់ចង់ទៅលេងក្រៅប្រទេស ហើយចំណាយលុយអស់តិចជាងប្រទេសដទៃ យើងខ្ញុំសុំណែនាំប្រិយមិត្តទាំងអស់ អាចជ្រើសរើសប្រទេសវៀតណាមជាគោលដៅបាន។ ដោយប្រទេសវៀតណាម មានលុយថោកជាងប្រទេសខ្មែរយើងគួរសម ឯការចំណាយក៏មិនច្រើនដូចជាប្រទេសថៃ សិង្ហបុរី ឬម៉ាឡេស៊ីផងដែរ តែទេសភាពធានាថាស្អាតៗរហូតធ្វើឱ្យអ្នករំភើបចិត្តបំភ្លេចមិនបាន។
ប្រសិនជាអ្នកចង់ទទួលបានទស្សនីយភាពប្លែកថ្មី យើងខ្ញុំសូមណែនាំឱ្យលោកអ្នកទៅលេងកន្លែងពិសេសៗចំនួន៣ នៅក្នុងប្រទេសវៀតណាម នោះគឺខេត្ត Danang ទីក្រុង Hoi An និងឆ្នេរ Halong ។
សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ ក្នុងស្រុក