តាមពិតជីវិតនេះអ្វីៗគ្រប់យ៉ាងគឺត្រូវបានកំណត់ដោយខ្លួនយើងផ្ទាល់។ ប្រសិនបើអ្នកចង់បានសុភមង្គល អ្នកត្រូវបង្កើតវាឡើងដោយខ្លួនឯង ព្រោះលើលោកនេះគ្មានសុភមង្គលណាកើតឡើងដោយឯកឯងទេ វាត្រូវតែចេញពីសកម្មភាពរបស់យើងផ្ទាល់។ ហេតុនេះអ្នកគួរតែស្វែងយល់ពីវិធី ៤ យ៉ាងដើម្បីគ្រប់គ្រងសុភមង្គលរបស់ខ្លួន ដោយមិនបាច់រស់នៅរំពឹងលើអ្នកដទៃ៖
១.បំភ្លេចទុក្ខព្រួយ៖ នៅពេលដែលអ្នកមានគំនិតអវិជ្ជមាន ចូរព្យាយាមបំភ្លេចវាចេញពីខួរក្បាលរបស់អ្នក ហើយចងចាំថារឿងអាក្រក់មិនមែននៅជាមួយយើងរហូតនោះទេ។ ដូច្នេះវិធីដ៏ល្អបំផុតគឺរក្សាភាពស្ងប់ស្ងាត់និងពិចារណាគ្រប់យ៉ាងដោយសន្តិវិធី។ ការចិញ្ចឹមបីបាច់អារម្មណ៍វិជ្ជមានគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីបំបាត់ទុក្ខព្រួយ។
២.បង្កើតភាពរីករាយសម្រាប់ខ្លួនអ្នក៖ ញញឹមឱ្យបានញឹកញាប់ចំពោះខ្លួនអ្នក និងអ្នកដទៃ ឱ្យពួកគេយល់ថាអ្នកជាមនុស្សរីករាយ។ នៅពេលដែលអ្នកឃើញនរណាម្នាក់មានបញ្ហា សូមផ្តល់ជំនួយដល់ពួកគេ ទោះបីជាវាគ្រាន់តែជាជំនួយតិចតួចក៏ដោយ។ ជាឧទាហរណ៍ អ្នកផ្តល់ទិសដៅដល់ភ្ញៀវទេសចរ ដូច្នេះគាត់អាចទៅដល់គោលដៅរបស់គាត់បានយ៉ាងរហ័ស និងរលូន។ ពីភាពរីករាយរបស់អ្នកដទៃ អ្នកប្រាកដជាមានអារម្មណ៍រីករាយជាងពួកគេទៅទៀត។
៣.គ្រប់គ្រងអារម្មណ៍របស់អ្នក៖ កុំភ្លេចមនុស្សដែលបានធ្វើឱ្យជីវិតរបស់អ្នកកាន់តែភ្លឺស្វាង និងសម្បូរសប្បាយ ចំណាយពេលជាមួយពួកគេឱ្យបានច្រើន។ ព្យាយាមមិនសូវរិះគន់ទង្វើរបស់អ្នកដទៃ នោះវាអាចនឹងជួយអ្នកក្នុងការជៀសវាងពីអារម្មណ៍អវិជ្ជមានជាច្រើនក្នុងជីវិតអ្នក ពេលនោះផ្លូវចិត្តរបស់អ្នកក៏នឹងកាន់តែធូរស្រាលទៅតាមនោះ។
៤.បំភ្លេចការច្រណែន៖ យកល្អគួរតែសប្បាយចិត្តជាមួយរឿងតូចតាច ជាជាងរង់ចាំអ្វីដែលធំ។ បំភ្លេចការច្រណែនព្រោះវាអាចបំផ្លាញជីវិតរបស់អ្នកទាំងមូលបាន។ មនុស្សជាច្រើនមានអារម្មណ៍ថាមិនសប្បាយចិត្តដោយសារតែការរំពឹងទុករបស់ពួកគេគឺមិនបានដូចចិត្តទាំងស្រុង តែសូមអ្នកចងចាំថាពេលខ្លះរបស់ដែលអ្នកកំពុងមានក៏ជាក្តីស្រមៃរបស់អ្នកដទៃដូចគ្នា ដូច្នេះហើយអ្នកត្រូវចេះពេញចិត្ត និងអោយតម្លៃទៅលើអ្វីដេលអ្នកមាន៕