ខ្សែប្រយុទ្ធ Rasmus Hojlund របស់ Man United កំពុងស្តារកាយសម្បទាឡើងវិញ ពីរបួសមុនបើករដូវកាល ដោយខ្សែប្រយុទ្ធដាណឺម៉ាករូបនេះបន្តការហ្វឹកហាត់ផ្ទាល់ខ្លួននៅ Carrington ។
Hojlund បានរងរបួសក្នុងអំឡុងពេលប្រកួតមិត្តភាពរបស់ Man Utd ទល់នឹង Arsenal នៅសហរដ្ឋអាមេរិក ដោយបង្ខំឱ្យគាត់ខកខានអស់២ ៣ប្រកួតដើមរដូវកាល។
ថ្វីត្បិតតែមានស្ថានភាពលំបាក ក៏គាត់បានធ្វើការយ៉ាងឧស្សាហ៍ព្យាយាមក្នុងកន្លែងហាត់ប្រាណដើម្បីស្តារកាយសម្បទាឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ Hojlund នឹងអាចលេងបានក្រោយថ្ងៃសម្រាក FIFA DAY។
កីឡាករវ័យ 20 ឆ្នាំគឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Erik ten Hag កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុងការបង្ហាញខ្លួន 43 ប្រកួត និងទទួលបានអាវលេខ 9 ដែលរូបគេចង់បានសម្រាប់យុទ្ធនាការថ្មី។ យ៉ាងណាមិញ របួសរបស់គេបានកើតឡើងភ្លាមៗបន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹង Arsenal ក្នុងទីក្រុង Los Angeles។ Hojlund ក៏បានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការ Euro 2024 របស់ប្រទេសដាណឺម៉ាក មុនពេលពួកគេធ្លាក់ចេញដោយអាល្លឺម៉ង់ក្នុងជុំទី 16។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក