ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ

ឆាកជីវិតមនុស្សស្រីគឺចាប់ផ្តើមសារជាថ្មីនៅពេលដែលមានគ្រួសារផ្ទាល់ខ្លួន ចំពោះរឿងពីមុនសុទ្ធតែជាសុបិន ដេញតាមភាពយុវវ័យទាំងឡាយនេះ គ្រាន់តែការលេងល្បែងមួយប៉ុណ្ណោះ បន្ទាប់ពីអ្នកមានគ្រួសារ ហើយអ្នកត្រូវទទួលខុសត្រូវចំពោះវាសនារបស់ខ្លួនឯងហើយ។

ភាពជោគជ័យរបស់ស្រ្តី គឺចាប់ផ្តើមពីការដឹងថាធ្វើជាមនុស្សស្រីពិតប្រាដកយ៉ាងដូចម្តេច? ឆាកជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែត្រូវការមនុស្សដែលអាចកំដរយើងដើរក្នុងវិថីជីវិតមួយនេះ ជួនខ្លះបានជួបហើយ អាចស្រលាញ់គ្នាដល់ចាស់គឺរឿងភ័ព្វសំណាង តែបើមិនបានជួបទេ មានតែកំព្រាឯកោមួយជីវិត។ ចំពោះរឿងមង្គលការ កុំទាមទារខ្ពស់ពេកអី មានសុវភមង្គលទៅគឺបានហើយ ចំពោះស្វាមីវិញកុំទាមទារសង្ហាពេកអី ឱ្យតែគេស្រលាញ់ថ្នាក់ថ្នមអ្នកទៅបានហើយ។

157773673_1143601979413831_3865002422268220966_o

អ្នកខ្លះសក្តិសមនឹងអ្នក តែគេមិនស្រលាញ់អ្នកទេ មានអ្នកខ្លះទៀតស្រលាញ់អ្នកតែមិនសក្តិសមនឹងអ្នក ចង់ដឹងថាស្រលាញ់មិនស្រលាញ់ កុំយកត្រជាក់មកស្តាប់ត្រូវយកភ្នែកមកមើល មើលថាគេលះបង់ដល់កម្រិតណា? ហើយចង់ដឹងថាសក្តិសមឬក៏អត់នោះ កុំសួរថាគេមានអ្វី តែត្រូវមើលថា អ្នកសើចច្រើនជាង ឬទឹកភ្នែកច្រើនជាង? មនុស្សដែលចេះតែឱ្យអ្នកហូរទឹកភ្នែក ទោះជាលក្ខខ័ណ្ឌល្អយ៉ាងណាក៏មិនត្រូវយកដែរ មនុស្សដែលចេះតែធ្វើឱ្យអ្នកសើច ទោះជាលំបាកក៏មានតម្លៃដែរ សុខចិត្តហត់នឿយឱ្យតែមានស្នាមញញឹម ក៏មិនចង់សោយសុខដោយហូរទឹកភ្នែកនោះដែរ។

រកមនុស្សប្រុសណាដែលដាក់រូបថតអ្នកនៅក្នុងកាបូបលុយរបស់គេ!

រកមនុស្សដែលហ៊ានឱ្យអ្នកខាំហើយបន្សល់ស្លាកស្នាមនៅលើខ្លួនគេ!

រកមនុស្សប្រុសណាហ៊ានណែនាំអ្នកទៅមនុស្សជុំវិញខ្លួន  និងអ្នកផ្ទះរបស់គេស្គាល់ ទោះជាអ្នកមានចរិតរឹងរូស រករឿងចង់បែកពីគេ ក៏មិនអាចបោះបង់អ្នកចោលដែរ!

រកមនុស្សប្រុសណាដែលឳបអ្នកយ៉ាងណែនមិនឱ្យអ្នកទៅណា!

រកមនុស្សប្រុសណាហ៊ានទទួលខុសត្រូវលើអ្នក និងល្អដាក់អ្នកមួយជីវិត!

ពេលដែលមានទុក្ខកង្វល់ គិតមើលថាហេតុអ្វីបានជាមានកង្វល់ អ្នកនឹងចាប់អារម្មណ៍ថាតាមពិតទៅមិនមែនជារឿងធំដុំអ្វីឡើយ មិនប្រកាន់ច្រើន គឺ គ្មានទុក្ខកង្វល់ទេ។

157282159_1143601952747167_243632721036406220_o

ផ្លូវទោះឆ្ងាយយ៉ាងណា ដើរមួយជំហានៗគង់តែទៅដល់ ផ្លូវទោះជិតយ៉ាងណា បើមិនបោះជំហានដើរទេ គឺមិនអាចដល់គោលដៅឡើយ។ កុំចេះតែធ្វើឱ្យរឿងអតីតកាលមកឈ្លានពានពេលវេលាថ្ងៃនេះរបស់អ្នកច្រើនពេក។ នៅក្នុងឆាកជីវិតរបស់មនុស្សមានផ្លូវដើរច្រើនណាស់ ជួបមនុស្សក៏ច្រើនដូចគ្នា។

ឧបនិស្ស័យរវាងមនុស្សគឺសំខាន់ខ្លាំងណាស់ មិនមែនក្តីស្រលាញ់ និងការកំដរទេ តែគឺជាការយល់ពីគ្នា។ ក្តីស្រលាញ់អាចនឹងរលាយបាត់នៅក្នុងថ្ងៃណាមួយបាន ការកំដរក៏អាចនឹងចាកចេញពីគ្នាបានដែរ មានតែការចេះយល់ពីគ្នាតែមួយគត់ទើបអាចធ្វើឱ្យជីវិតមួយនេះស្រល់បំព្រងជានិច្ច។

យល់ពីអ្នកដទៃគឺគេហៅថាជាការចេះស្តាយស្រណោះ តែបើយល់ពីគ្នាទៅវិញទៅមក គឺគេហៅថាចិត្តផ្តិតជាប់នឹងចិត្ត មិនបាច់បកស្រាយក៏យល់ពីគ្នាដែរ។ នៅក្នុងលោកនេះមនោសញ្ចេតនាដែលមិនអាចទៅណាឆ្ងាយពីគ្នាបាន គឺជាការស្គាល់ពីគ្នា ចេះស្តាយស្រណោះគ្នាទេ៕

157279913_1143601912747171_2689396342663666608_o

 

156029751_1143601959413833_1660260098826330753_o

 

156484353_1143601966080499_3699328216598761875_o

អត្ថបទ ៖ Mythical Bird (ក្នុងស្រុក)