សៀមរាប៖ ទោះបីជាសម័យនេះ ជាសម័យជឿនលឿន មនុស្សស្រលាញ់គ្រឿងបច្ចេកវិទ្យា ជាជាងការរកចំណេះដឹងតាមរយៈការអានសៀវភៅ តែអ្នកដែលស្រលាញ់ការអាននៅតែមាន។
សម្រាប់អ្នកដែលចង់រកសៀវភៅផង ចង់រកភាពស្ងប់ស្ងាត់ផង ហាងកាហ្វេមួយកន្លែងនៅខេត្តសៀមរាបឈ្មោះថា Footprint Cafes ត្រូវបានគេដឹងថា កំពុងតែមានភាពល្បីល្បាញដោយសារតែការបង្កើតថ្មីរបស់ខ្លួន និងជាកន្លែងដ៏ពេញនិយមផងដែរសម្រាប់អ្នកនៅក្នុងខេត្តសៀមរាប និងអ្នកដែលទៅលេងខេត្តសៀមរាបដែលមិនអាចខកខានឈាងទៅលេងបាន។
តាមរយៈគណនីហ្វេសប៊ុក កូនចាបមាស បានឱ្យដឹងថា៖ « ទីនេះគឺហាងកាហ្វេមួយដែលស្ថិតនៅក្នុងក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់អ្នកដែលស្រឡាញ់ភាពស្ងប់ស្ងាត់ និងស្រឡាញ់សៀវភៅ ពេលឈានជើងចូលទីនេះ គឺប្រៀបដូចជាដើរចូលក្នុងពិភពវេទមន្តអ៊ីចឹង <3 មានអារម្មណ៍រំភើបអស្ចារ្យដែលបានឃើញសៀវភៅជាច្រើនផ្អែកខ្លួននឹងជញ្ជាំងរង់ចាំទទួលស្វាគមន៍ភ្ញៀវគ្រប់រូបដើរចូលមក »។
គួរឱ្យដឹងផងដែរថា សម្រាប់អ្នកដែលចង់ទទួលទានអាហារសម្រន់ និងកាហ្វេភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ៗ និងចង់រកទិញសៀវភៅល្អៗ Footprint Cafes ពិតជាកន្លែងដ៏ពិសេសបំផុត។ លោកអ្នកអាចរក Footprint Cafes បានដែលមានទីតាំង ស្ថិតនៅក្នុងក្រុងសៀមរាប លើផ្លូវ២៦។ ខាងក្រោមនេះជាតំណរភ្ជាប់ទៅកាន់ផែនទីទីតាំង សូមចុចមើលប្រសិនបើចង់ស្វែងរក https://www.google.com/.../data=!3m1!4b1!4m5!3m4 ៕
អត្ថបទដោយ៖ ក្នុងស្រុក