មុននឹងចាប់ផ្តើមធ្វើអ្វីមួយ ត្រូវចំណាយពេលគិតពីគោលបំណង និងវិធីនៃការអនុវត្ត បន្ទាប់មកត្រូវធ្វើតាមផែនការដែលបានកំណត់ ព្រោះប្រសិនបើយើងមិនមានផែនការសម្រាប់ជីវិតទេ យើងនឹងធ្លាក់ចូលទៅក្នុងការរស់នៅមួយដែលគ្មានគោលដៅ គ្មានអនាគត និងរស់ត្រឹមកំដរជីវិតប៉ុណ្ណោះ។ អ្នកត្រូវតែហ៊ានសាកល្បង ដើរចេញទៅកាន់ពិភពខាងក្រៅដើម្បីទទួលបានបទពិសោធន៍ជីវិតថ្មីៗ ហើយបើអ្នកអាចឆ្លងកាត់ទុក្ខលំបាកទាំង៣ខាងក្រោមនេះបាន អ្នកនឹងទទួលបានជីវិតថ្មីដែលជោគជ័យ និងមានពន្លឺជាងមុន៖
១.កុំខ្លាចក្នុងការគិត៖ ក្រៅពីការប្រឹងប្រែងធ្វើការ មនុស្សឆ្លាតនឹងចំណាយពេលច្រើនក្នុងការគិត បញ្ចូលគំនិតទៅក្នុងគ្រប់រឿងតូចតាច និងខិតខំប្រឹងប្រែងធ្វើវា។ ជំនួសអោយពេលទំនេរអង្គុយលេងទូរស័ព្ទ អ្នកអាចសាកល្បងគិតធ្វើអ្វីដែលមានប្រយោជន៍ ដូចជាសិក្សា ឬ អនុវត្តចំណេះដឹងដែលខ្លួនមាន ដើម្បីពង្រឹងសក្តានុពលខ្លួនឯងអោយមានអនុភាពជាងមុន។ បើអ្នកចេះគិតល្អិតល្អន់ហើយ កុំភ័យថានឹងទំនេរចោល ព្រោះអ្នកនឹងចេះបែងចែកពេលវេលាទៅតាមកាលវិភាគដើម្បីធ្វើរឿងដែលមានប្រយោន៍ដល់អនាគត។
២.ស៊ូទ្រាំដោយអត់ធ្មត់៖ សារៈសំខាន់នៃវិន័យគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើដោយបេះដូង ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលអាចធ្វើតាមបាន ដោយសារតែការលំបាកក្នុងការថែរក្សាការងារជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្នកមានវិន័យ អ្នកនឹងទទួលបាននូវលទ្ធផលដ៏អស្ចារ្យលើសពីការរំពឹងទុក។
៣.ជួបប្រទះភាពឯកកោ៖ ភាពជោគជ័យរបស់មនុស្សគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងចំនួនមុខវិជ្ជាដែលគាត់សិក្សា និងអាន។ បច្ចុប្បន្ននេះ បើអ្នកមិនខំរៀនទេ អ្នកនឹងបាត់បង់ជម្រើសជាច្រើនក្នុងជីវិត និងសោកស្តាយតាមក្រោយ។ លើលោកនេះ គ្មានអ្វីមានតម្លៃជាងចំណេះដឹងទេ ដូច្នេះហើយ អ្នកត្រូវតែខិតខំរៀនសូត្រ។ កុំខ្លាចភាពឯកា ព្រោះមនុស្សមានទេពកោសល្យត្រូវតែចេះរស់នៅជាមួយភាពឯកា៕