គ្រូបង្វឹកផ្នែកកាយសម្បទារបស់ក្លិប Real Madrid លោក Antonio Pintus បានសហការជាមួយអង្គការ NASA ក្នុងកម្មវិធី Artemis របស់ពួកគេ ដែលសង្ឃឹមថានឹងបញ្ជូនមនុស្សទៅឋានព្រះច័ន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ 1972 នេះបើយោងតាមការបញ្ជាក់របស់ The Athletic's Guillermo Rai ។
បុរសអាយុ 61 ឆ្នាំរូបនេះបានទៅទស្សនាមជ្ឈមណ្ឌលអវកាស Johnson ក្នុងទីក្រុង Houston រដ្ឋតិចសាស់ ដើម្បីពន្យល់ពីរបៀបដែលវិធីសាស្រ្តហ្វឹកហាត់របស់គាត់អាចត្រូវបានប្រើនៅក្នុងលំហ និងរបៀបដែលអវកាសយានិកអាចរក្សាលំនឹងបាន។ Pintus មានភាពជាដៃគូជាមួយអង្គការ NASA តាំងពីរដូវក្ដៅមុន ហើយពេលដែល Real Madrid កំពុងធ្វើដំណើរទូទាំងសហរដ្ឋអាមេរិក។
គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលប្រើប្រាស់វិធីសាស្រ្តទាមទារខ្លាំងក្នុងការហ្វឹកហាត់ នៃការរៀបចំរាងកាយដែលមានប្រសិទ្ធភាព។ជាឧទាហរណ៍ កាលពីរដូវកាលមុន គាត់បានស្នើឱ្យកីឡាករពាក់ម៉ាស់អុកស៊ីហ្សែនក្នុងការហ្វឹកហាត់។
ក្រៅពីជំនាញនេះ គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកកាយសម្បទារបស់ អធិរាជ Real Madrid នាពេលថ្មីៗនេះ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក