តាមពិតទៅជីវិតរស់នៅសព្វថ្ងៃរបស់យើងគឺមានភាពស្រដៀងគ្នាទៅនឹងការធ្វើកសិកម្មដែរ ព្រោះបើអ្នកចង់បានផ្លែផ្កាអ្វីមួយអ្នកត្រូវដាំវាដោយផ្ទាល់ដៃ និងសេចក្តីស្រលាញ់ រីឯមនុស្សយើងវិញបើចង់បានលទ្ធផលអ្វីមួយក៏ត្រូវសាបព្រោះអំពើល្អជាមុនសិន ឧទាហរណ៍ចំពោះមនុស្សដែលមានចរិតល្អនឹងត្រូវបានគោរពដោយអ្នកដទៃ។ ខាងក្រោមនេះជារឿងពីយ៉ាងដែលមនុស្សឆ្លាតតែងតែគិតដល់ជានិច្ច៖
១.ចិត្តគឺធំជាងអ្វីគ្រប់យ៉ាង៖ ភាពជាមនុស្សទាមទារការយល់ដឹងអំពីហេតុនិងផល។ មនុស្សដែលជឿលើហេតុនិងផល ចេះរស់នៅដោយមិនបណ្ដោយខ្លួន ហើយមិនហ៊ានធ្វើអាក្រក់ដាក់អ្នកដទៃនោះឡើយ។ ផ្ទុយទៅវិញ ពួកគេរស់នៅយ៉ាងស្មោះស្ម័គ្រ និងសប្បុរស។ ប្រសិនបើអ្នកមានអារម្មណ៍ថាជីវិតបច្ចុប្បន្នរបស់អ្នកមិនល្អ ឬ រីករាយ ទោះបីជាបរិយាកាសខាងក្រៅមិនផ្តល់ឱ្យអ្នកនូវបរិយាកាសអភិវឌ្ឍន៍ដែលអ្នកចង់បានក៏ដោយអ្នកនៅតែអាចជ្រើសរើសអាកប្បកិរិយាដើម្បីប្រឈមមុខនឹងវា។
២.ពេញចិត្តនូវអ្វីដែលខ្លួនមាន៖ ទោះជាមនុស្សរស់នៅបានសុខ ឬ មិនបានសុខ តាមពិតហេតុផលសំខាន់បំផុតគឺនៅក្នុងខ្លួនគេ។ ដូចជាអង្គុយមុខចានបាយ អ្នកខ្លះមិនញ៉ាំទេ ព្រោះអាហារមិនឆ្ងាញ់ ប៉ុន្តែអ្នកផ្សេងទៀតអាចរីករាយក្នុងការញ៉ាំសូម្បីតែអាហារនោះគ្មានរសជាតិក៏ដោយ ព្រោះសម្រាប់មនុស្សម្នាក់នេះ វាមិនសំខាន់ថាតើអាហារដែលត្រូវញុំាជាអាហារឆ្ងាញ់នោះទេ អោយតែមានបាយចូលពោះ ដើម្បីថាមពលទៅបានហើយ។
តាមពិតអ្វីៗក្នុងលោកនេះសុទ្ធតែមានហេតុ និងផល។ គ្មានអ្វីពិបាកគិតនោះទេ ពាក្យសម្ដី និងទង្វើរបស់អ្នក ជាអ្នកសម្រេចជោគវាសនារបស់អ្នកនៅពេលក្រោយ ដូច្នេះបើអ្នកជាមនុស្សល្អ វាសនាអ្នកក៏នឹងប្រែជាល្អ តែបើអ្នកចូលចិត្តចងគំនុំ មានចិត្តខឹងស្អប់ ដូច្នេះអនាគតច្បាស់ជាដាក់ទោសអ្នកដោយវិធីផ្សេងវិញ។ បុព្វហេតុ និងផលគឺផ្អែកលើការពិត មានតែមនុស្សដែលឈ្លាសវៃប៉ុណ្ណោះដែលយល់ពីរឿងកម្មផលនេះ៕