សម្រាប់អ្នកដែលតែងតែទទួលទានសុរា ហើយងាយនឹងស្រវឹង អ្នកអាចទទួលទានអាហារទាំងប៉ុន្មានមុខនេះ វាពិតជាជួយបន្សាបជាតិស្រវឹង មិនធ្វឱ្យអ្នកឈឺក្បាល ឬពិបាកក្នុងខ្លួននោះឡើយ។
១. ខ្ញី ៖ ខ្ញីមួយចំនួនតូច ក៏ជួយរំញោចប្រព័ន្ធរំលាយអាហារ ជួយបំបាត់អាការៈទល់លាមក ហើមពោះ និងក្អួតផងដែរ។
២. ម្រះ ៖ មានរសជាតិល្វីងបន្តិច តែវាអាចជួយបន្សាបជាតិពុលនៅលើថ្លើម។ បន្ថែមពីផលប៉ះពាល់នៃការផឹកសុរា ការបរិភោគផ្លែម្រេះជាប្រចាំ ក៏ជួយឱ្យត្រជាក់ ជួយឱ្យថ្លើមធ្វើការបានល្អ និងការពារជំងឺជាច្រើន ជាពិសេសជំងឺទឹកនោមផ្អែម។
៣. ចេក ៖ បន្ទាប់ពីទទួលទានស្រា អ្នកអាចមានអារម្មណ៍ថាបេះដូងអ្នកលោតលឿន បណ្តាលឱ្យមិនស្រួលក្នុងខ្លួន។ នៅពេលនោះ អ្នកគួរតែញុំាចេកពីរបីផ្លែភ្លាមៗ ដើម្បីកាត់បន្ថយភាពមិនស្រួលនេះ។ ចេកជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម ខណៈពេលដែលកាត់បន្ថយកម្រិតជាតិអាល់កុល។
៤. ផ្លែឪឡឹក ៖ មានប្រសិទ្ធិភាពបញ្ចុះទឹកនោម ដូច្នេះភ្លាមៗបន្ទាប់ពីទទួលទានគ្រឿងស្រវឹង អ្នកអាចញុំាផ្លែឪឡឹកពីរបីដុំ ឬផឹកទឹកឪឡឹកដើម្បីបំបាត់ការឃ្លាន។
៥. បបរ ស ៖ ជាតិអាល់កុល នៅពេលជួបជាមួយបបរខាប់ នឹងត្រូវបានធ្វើឱ្យរាងកាយមិនអាចស្រូបយកជាតិអាល់កុលកាត់បន្ថយការស្រវឹងបាន។
៦. ទឹកប៉េងប៉ោះ ៖ សម្បូរទៅដោយជាតិហ្វ្រូស្យូស ដែលអាចជួយលើកកម្ពស់ការកម្ចាត់ជាតិអាល់កុល។ ប្រសិនបើអ្នកផឹកទឹកប៉េងប៉ោះប្រហែល ៣០០ មីលីលីត្រ ឬច្រើនជាងនេះ ការវិលមុខដែលបណ្តាលមកពីការផឹកគ្រឿងស្រវឹង នឹងអាចបាត់បន្តិចម្តង ៗ។
៧. ទឹកក្រូចឆ្មា ៖ នេះជាវិធីជួយអ្នកបំបាត់អារម្មណ៍ឈឺចាប់យ៉ាងឆាប់រហ័ស។ ទឹកក្រូចឆ្មា ផ្តល់ថាមពល និងកាត់បន្ថយការខះជាតិទឹក ដែលបណ្តាលមកពីជាតិអាល់កុល។
៨. ទឹកដោះគោជូរ ៖ អាចការពារស្រទាប់ក្រពះ បន្ថយការស្រូបយកជាតិអាល់កុល។ លើសពីនេះ ទឹកដោះគោជូរដែលជាភេសជ្ជៈមានជាតិកាល់ស្យូម មានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការកាត់បន្ថយភាពមិនស្រួលដែលបណ្តាលមកពីស្រា។
៩. ស៊ុត ៖ ស៊ុតក៏ផ្ទុកបរិមាណដ៏ច្រើននៃ cysteine - អាស៊ីតអាមីណូគ្រីស្តាល់ ដែលបំបាត់នូវភាពមិនស្រួលដែលបណ្តាលមកពីជាតិអាសេតាល់ដេអ៊ីត។
១០. ទឹក ៖ ជាតិអាល់កុលធ្វើឱ្យអ្នកខ្សោះជាតិទឹក ធ្វើឱ្យអ្នកមានអារម្មណ៍ស្រពាប់ស្រពោន។
ដូច្នេះសូមទទួលទានទឹកឱ្យបានច្រើ នចាប់ពីពេលព្រឹកដើម្បីប្រឆាំងនឹងការឃ្លានដែលបណ្តាលមកពីស្រា៕