ព្រោះតែមូលហេតុទាំង ៤ នេះហើយ ដែលអ្នកត្រូវតែបញ្ឈប់នូវការប្រើទូរសព្ទសម្រាប់ធ្វើជាម៉ោងរោទិ៍

ទម្លាប់របស់មនុស្សភាគច្រើន គឺចូលចិត្តប្រើទូរសព្ទដើម្បីកំណត់ពេលវេលា ជាម៉ោងរោទិ៍ ព្រោះទូរសព្ទវាងាយនឹងទុកជិតខ្លួន ប៉ុន្តែអ្នកត្រូវដឹងថា ការធ្វើបែបនេះ នឹងបង្កបញ្ហាដល់ខ្លួនអ្នក ជាពិសេសគឺ សុខភាព ដូច្នេះ អ្នកគួរតែប្រញាប់បញ្ឈប់នូវទម្លាប់នេះ។ ខាងក្រោមនេះ គឺជាហេតុផលទាំង ៤ ចំណុច ដែលអ្នកគួរប្រើនាឡិកាដើម្បីកំណត់ម៉ោងរោទិ៍ ជំនួសឱ្យទូរស័ព្ទដៃ។

Cover Copy

១. ផលប៉ះពាល់លើគុណភាពនៃការគេង ៖ នៅពេលដែលអ្នកទុកទូរសព្ទនៅក្បែរអ្នកដើម្បីកំណត់សំឡេងរោទិ៍ អ្នកនឹងពិបាកក្នុងការទប់ទល់នឹងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដោយលេងជាមួយទូរស័ព្ទរបស់អ្នកមុនពេលចូលគេង។ នេះមិនត្រឹមតែធ្វើឱ្យអ្នកគេងលក់យឺត ពិបាកគេង កាត់បន្ថយពេលវេលាគេងប៉ុណ្ណោះទេ ប៉ុន្តែពន្លឺពណ៌ខៀវចេញពីទូរសព្ទដៃ ក៏ប៉ះពាល់ដល់គុណភាពដំណេក បណ្តាលឱ្យរំខានដល់ដំណេកផងដែរ។

២. ទម្លាប់ពេលព្រឹកមានឥទ្ធិពល ៖ នៅពេលយើងភ្ញាក់ពីគេងព្រោះតែសំឡេងរោទិ៍ទូរសព្ទ យើងនឹងពិនិត្យ និងចូលឆែកគ្រប់បណ្ដាញនៅលើទូរសព្ទដៃ នេះពិតជានឹងធ្វើឱ្យអ្នកចំណាយពេលវេលាច្រើននៅពេលព្រឹក ហើយប៉ះពាល់ដល់ការងារពេលព្រឹកដែលអ្នកត្រូវធ្វើនៅពេលក្រោយទៀតផង។

B44db36d0e48fed1d5fc556c5ad42b20

៣. អ្នកប្រហែលជាមិនឮកណ្តឹងទេ ៖ សំឡេងរោទិ៍ទូរសព្ទអ្នកច្រើនតែមិនឮដូចម៉ោងរោទិ៍នោះឡើយ ដូច្នេះអ្នកអាចនឹងត្រូវខកខាន ព្រោះតែមិនបានឮសំឡេងរោទិ៍របស់វា។ ក្រៅពីនេះ យើងច្រើនតែឮសំឡេងទូរសព្ទយើងរាល់ថ្ងៃ ដូច្នេះការរោទិ៍ទូរសព្ទប្រហែលជាមិនមានប្រសិទ្ធិភាពក្នុងការដាស់អ្នកពីការគេងលក់ស្កប់ស្កល់ឡើយ។

៤. ទូរសព្ទអាចអស់ថ្ម ៖ ហានិភ័យមួយទៀតនៅពេលប្រើទូរសព្ទជាសំឡេងរោទិ៍ គឺថាទូរសព្ទអាចអស់ ឬអស់ថាពល។ ដូច្នេះប្រសិនបើអ្នកមិនចង់យឺត ឬខកខានព្រឹត្តិការណ៍សំខាន់ៗណាមួយទេ វាជាការប្រសើរណាស់ក្នុងការប្រើនាឡិកាកំណត់ម៉ោងរោទិ៍ ដោយមិនប្រើទូរសព្ទ៕