ផ្លែបឺរមានផ្ទុកអាស៊ីត oleic និងអាស៊ីតខ្លាញ់សំខាន់ៗជាច្រើន ដែលមានប្រយោជន៍ក្នុងការព្យាបាលមុន ឬ រលាកស្បែក។ ផ្លែបឺរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងខ្លាញ់ដែលមានសុខភាពល្អច្រើន។ ផ្លែបឺរក៏ល្អសម្រាប់ស្បែកផងដែរ។ លើសពីនេះ ផ្លែឈើនេះក៏មានផ្ទុកវីតាមីន A និង E ដើម្បីជួយបំពេញជាតិសំណើម និងការពារស្បែកស្ងួត។ វីតាមីនទាំងនេះសុទ្ធតែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយស្តារស្បែកដែលខូច។ ខាងក្រោមនេះជាម៉ាសបិទមុខធម្មជាតិដែលអាចច្នៃពីផ្លែប័រ ដែលងាយស្រួលធ្វើ តែមានប្រសិទ្ធភាពខ្ពស់៖
១.ផ្លែប័រ និងចេក៖ ម៉ាសផ្លែប័រលាយចេកផ្តល់សំណើមដល់ស្បែក ធ្វើអោយស្បែកមានសុខភាពល្អ និងរលោង។
- វិធីធ្វើ៖ កិនផ្លែប័រ និងចេក ហើយលាយជាមួយទឹកឃ្មុំ។ លាបវាស្តើងៗលើស្បែកហើយទុក 15 នាទី។ លាងជម្រះជាមួយទឹកក្តៅឧណ្ហៗ បន្ទាប់មកបន្តលាបក្រែមសំណើមដូចធម្មតា។ អ្នកអាចធ្វើវាបាន 2-3 ដងក្នុងមួយសប្តាហ៍។
២.ផ្លែប័រ និងប្រេងអូលីវ៖ ការរួមបញ្ចូលគ្នានៃផ្លែប័រ និងប្រេងអូលីវធ្វើឱ្យមានតុល្យភាព pH របស់ស្បែក និងរារាំងដំណើរការនៃជាតិពណ៌មេឡានីន។ នេះជួយកែលម្អពណ៌ស្បែកមិនស្មើគ្នា កាត់បន្ថយភាពចាស់ និងអាចម៍រុយ។
- វិធីធ្វើ៖ កិនផ្លែប័រ ហើយលាយជាមួយប្រេងអូលីវ។ លាបល្បាយលើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗ។ លាងមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗបន្ទាប់ពី 10-15 នាទី។ ធ្វើម្តងទៀតប្រហែល 2-3 ដងក្នុងមួយសប្តាហ៍។
៣.ផ្លែប័រ និងទឹកឃ្មុំ៖ ការរួមបញ្ចូលគ្នានៃផ្លែប័រ និងទឹកឃ្មុំនឹងរឹតបន្តឹងរន្ធញើស ធ្វើអោយស្បែកតឹង កាត់បន្ថយភាពជ្រីវជ្រួញ និងកាត់បន្ថយភាពចាស់។
- វិធីធ្វើ៖ កិនផ្លែប័រ លាយជាមួយទឹកឃ្មុំសុទ្ធ ដើម្បីបង្កើតជាល្បាយក្រាស់។ ទុកល្បាយក្នុងទូទឹកកកប្រហែល 5 នាទី។ លាបល្បាយលើស្បែកមុខហើយទុករយៈពេល 15 នាទី។ លាងមុខរបស់អ្នក បន្ទាប់មកលាបក្រែមផ្តល់សំណើម។ គួរប្រើប្រហែល 3 ដងក្នុងមួយសប្តាហ៍។
៤.ផ្លែប័រ និង oats៖ Oatmeal ជួយសម្រួលដល់ស្បែក ខណៈពេលដែលផ្លែប័រផ្តល់វីតាមីន E ច្រើន និងមានប្រេងធម្មជាតិជាច្រើន ដែលនឹងជួយផ្តល់សំណើមដល់ស្បែកស្ងួត។
- វិធីធ្វើ៖ លាយផ្លែប័រ និងម្សៅអូតប្រមាណមួយកូនចាន ហើយលាយឱ្យសព្វ។ លាបលើមុខឱ្យស្មើ ហើយទុកចោលរហូតដល់ម៉ាសស្ងួត (វានឹងចំណាយពេលប្រហែល ១៥ ទៅ ២០ នាទី)។ បន្ទាប់មកលាងជម្រះចេញ។
៥.ផ្លែប័រ និងទឹកដោះគោជូរ៖ ម៉ាសផ្លែប័រ និងទឹកដោះគោជូរ នឹងជួយស្បែកខ្មៅស្រអាប់ និងខ្វះជាតិទឹក។
- វិធីធ្វើ៖ កិនផ្លែបឺរ បន្ថែមទឹកដោះគោជូរ និងទឹកឃ្មុំ ដើម្បីបង្កើតល្បាយក្រាស់។ បន្ទាប់ពីលុបគ្រឿងសម្អាងចេញ សូមលាងសម្អាតមុខ ហើយលាបល្បាយនេះលើមុខ។ ទុកវាឱ្យស្ងួតលើស្បែកប្រហែល ១៥ នាទី រួចលាងសម្អាតមុខនឹងទឹក។ ធ្វើម្តងទៀត 2-3 ដងដើម្បីឃើញភាពប្រសើរឡើងនៃស្បែក៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក