ការមើលឃើញគីឡូរបស់ខ្លួនឯងឡើងមិនត្រឹមតែនាំឱ្យមានការខកចិត្តប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ យោងតាមការស្រាវជ្រាវ ការលើសទម្ងន់បង្កើនហានិភ័យនៃការស្លាប់មុនអាយុ។ ទោះជាយ៉ាងណាក៏ដោយកត្តាដែលអាចធ្វើឲ្យឡើងទម្ងន់ត្រូវបានគេរកឃើញនៅក្នុងទម្លាប់នៅពេលល្ងាចរបស់យើងទាំងអស់គ្នា។ ប្រសិនបើអ្នកដឹងអំពីហេតុផលដែលអ្នករកឃើញអ្នកនឹងមានប្រុងប្រយ័ត្ននិងជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អជាងមុន។
ដូច្នេះហើយយើងបានប្រមូលនូវកំហុសមួយចំនួនមុនពេលចូលគេងទូទៅបំផុតដែលជាហេតុផលនាំឱ្យឡើងទម្ងន់។
1. ញ៉ាំអាហារនៅពេលយប់ជ្រៅ
យោងតាមការសិក្សាបានដាស់តឿនយើងថាការញ៉ាំអាហារនៅពេលយប់ជ្រៅធ្វើឲ្យឡើងទម្ងន់។ លើសពីនេះទៀតវាអាចបង្កើនកូលេស្តេរ៉ុលកម្រិតអាំងស៊ុយលីននិងជះឥទ្ធិពលជាអវិជ្ជមានដល់អ័រម៉ូនរបស់យើង។
2. កុំញ៉ាំកាហ្វេនៅពេលយប់
ញ៉ាំកាហ្វេនៅពេលយប់វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកប៉ុណ្ណោះទេប៉ុន្តែអ្នកគួរតែទទួលទានកាហ្វេរយៈពេល ៦ ម៉ោងមុនពេលចូលគេង។ អ្នកវិទ្យាសាស្ត្រក៏ពន្យល់ដែរថានៅក្នុងកាហ្វេមានជាតិអាស៊ីតក្លូរីនដែលអាចធ្វើឲ្យយើងឡើងទម្ងន់ផងដែរ។ សូមព្យាយាមទទួលទានទឹកក្តៅជំនួសកាហ្វេវិញទើបល្អ។
3. គេងមិនបានគ្រប់គ្រាន់
ដើម្បីមានសុខភាពល្អគួរគេងប្រហែល ៧-៨ ម៉ោងក្នុងមួយយប់ប៉ុន្តែប្រសិនបើអ្នកគេងតិចជាងនេះជារៀងរាល់ថ្ងៃនោះអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពជាច្រើន។ ការសិក្សាបានបង្ហាញថាទំនាក់ទំនងរវាងការគេងមិនលក់និងការផ្លាស់ប្តូរអវិជ្ជមាននៃការរំលាយអាហារ។ កត្តាមួយទៀតអាចថាការគេងមិនបានគ្រប់គ្រាន់នាំឱ្យអ្នកអស់កម្លាំងហើយដូច្នេះមិនអាចធ្វើការហាត់ប្រាណបានទេ។
4. កង្វះលំហាត់ប្រាណ
លំហាត់ប្រាណនិងសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់ព្រោះវាជួយបង្កើនការរំលាយអាហារនិងការដុតកាឡូរីរបស់អ្នក។ ការអនុវត្តលំហាត់ប្រាណជារឿងចាំបាច់ជារៀងរាល់ថ្ងៃ ដូច្នេះប្រសិនបើអ្នកដើរប្រហែល ១៥ នាទីជារៀងរាល់ថ្ងៃ អ្នកនឹងដុតកាឡូរីចំនួន ១០០ ។ ការនេះបន្ថែមរហូតដល់ ៧០០ កាឡូរីក្នុងមួយសប្តាហ៍និង ១០ ផោន នៃការសម្រកទម្ងន់ក្នុងរយៈពេលមួយឆ្នាំ។
5. ការប្រើប្រាស់ឧបករណ៍អេឡិចត្រូវនិចនៅពេលយប់
ការសិក្សាបានបញ្ជាក់ថាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដែលបញ្ចេញពន្លឺពណ៌ខៀវមុនពេលគេងគឺផ្សារភ្ជាប់ទៅនឹងការគេងមិនលក់និងការឡើងទម្ងន់ជាយថាហេតុ។ ឧបករណ៍ទាំងនេះរំខានដល់ការផលិតមេឡានីនដែលជាអរម៉ូនដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងវដ្តនៃការគេង។ ជំនួសឱ្យការលេងទូរស័ព្ទមុនពេលចូលគេង សូមជ្រើសរើសការអានសៀវភៅ ឬស្តាប់តន្ត្រីបែបមនោសញ្ចេតនា។
6. កំណត់ម៉ោងរោទិ៍
ជឿឬមិនជឿអ្នកស្រាវជ្រាវនិយាយថាមនុស្សដែលក្រោកឡើងនៅពេលព្រឹកស្រូបពន្លឺព្រះអាទិត្យមានសន្ទស្សន៍ម៉ាសរាងកាយទាបជាងអ្នកដែលថ្ងៃហើយបានក្រោក។ ដូច្នេះក្រោកពីព្រលឹមហើយចេញទៅរត់ហាត់ប្រាណនៅពេលព្រឹក!
7. ពណ៌ដែលនៅជុំវិញអ្នកមិនត្រឹមត្រូវ
ពណ៌ខៀវជួយជំរុញការសំរាកលំហែ ដូច្នេះធ្វើឲ្យការគេងលក់ស្រួល។ វាក៏ជាពណ៌ដែលបំបាត់ចំណង់អាហារផងដែរ។ ទន្ទឹមនឹងនេះពណ៌ដូចជាពណ៌ក្រហម ឬទឹកក្រូចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពលនិងឃ្លាន។ ដូច្នេះអ្នកអាចពិចារណាឡើងវិញនូវពណ៌នៃបន្ទប់គេងរបស់អ្នកចាប់ពីពេលនេះតទៅ៕
អត្ថបទដោយ៖ វីរៈ