រុក្ខជាតិលម្អ៤ប្រភេទ ដែលគេនិយមដាំនៅក្នុងសួនច្បារ ប៉ុន្តែល្អខ្លាំងណាស់សម្រាប់ធ្វើថ្នាំ

ការនិយាយអំពីវេជ្ជសាស្រ្តត្រូវបានផ្សារភ្ជាប់ជាមួយនឹងឱសថ និងរុក្ខជាតិដែលអាចប្រើជាថ្នាំ។ ការដាំដើមឈើលម្អក្នុងផ្ទះគឺជារឿងល្អ តែរុក្ខជាតិលម្អខ្លះមិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាតប៉ុណ្ណោះទេ ថែមទាំងព្យាបាលជំងឺ និងជួយសង្រ្គោះមនុស្សទៀតផង។

ខាងក្រោមនេះជារុក្ខជាតិលម្អ៤ប្រភេទដែលអ្នកគួរតែដាំនៅផ្ទះ៖

Cover Copy

១.Polyscias fruticosa

Polyscias fruticosa ត្រូវបានគេដាំដុះនៅក្នុងសួនច្បារសម្រាប់គោលបំណងលម្អ ហើយវាក៏អាចយកទៅធ្វើជាសាឡាដដើម្បីញុំាបានដែរ។ ឫសរបស់រុក្ខជាតិនេះមានរសជាតិផ្អែម ជូរចត់បន្តិច មានលក្ខណៈសម្បត្តិធ្វើជាថ្នាំត្រជាក់ ជួយប៉ូវកំលាំង និងបញ្ចុះទឹកនោម។ អ្វីដែលពិសេសនោះគឺថាគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ Polyscias fruticosa ចាប់ពីដើម មែក និងស្លឹក រហូតដល់ឫស និងសំបក សុទ្ធតែអាចកែច្នៃជាឱសថបានទាំងអស់។

Ming Aralia Polyscias Fruticosa T1 Min

២.Honeysuckle

Honeysuckle ជារុក្ខជាតិលម្អដ៏ពេញនិយមនៅតាមសួនច្បារ សព្វថ្ងៃនេះមានមនុស្សជាច្រើនដែលតែងតែដាំវានៅក្នុងបរិវេណផ្ទះ។ រុក្ខជាតិលម្អនេះថែមទាំងអាចផ្តល់ក្លិនក្រអូបស្រស់ស្រាយ និងផ្តល់អារម្មណ៍រីករាយដល់មនុស្សដែលមានហិតក្លិនវាផងដែរ។ Honeysuckle ក៏ជាឱសថបុរាណ សម្រាប់បញ្ចុះកំដៅ និងបន្សាបជាតិពុល ដែលនេះជាឱសថបុរាណដែលគ្រូបុរាណតែងតែប្រើប្រាស់។ រីឯផ្ការបស់វាអាចយកទៅសម្ងួតដើម្បីធ្វើតែ ឬ ធ្វើនំ ដែលមានរសជាតិឆ្ងាញ់ និងមានជីវជាតិសម្រាប់សុខភាព។

Japanese Honeysuckle Vines 2132890 05 3ac7f6ca3359418b932dcac1fb7b3010

៣.ជីអង្កាម

ជីអង្កាមគឺជារុក្ខជាតិក្រអូបដែលជាទូទៅគេយកវាទៅផ្សំជាគ្រឿងទេសនៅក្នុងអាហារ តែក្រៅពីនេះវាក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងទៀតដែរ ដូចជាក្លិនរបស់វាមានឥទ្ធិពលសម្លាប់មេរោគ និងបណ្តេញក្លិនមិនល្អផ្សេងៗក្នុងខ្យល់ ជួយកាត់បន្ថយភាពនឿយហត់ ជួយធ្វើឱ្យខួរក្បាលស្រស់ស្រាយ និងធ្វើឱ្យមនុស្សមានអារម្មណ៍រីករាយ និងប្រុងប្រយ័ត្នជាងមុន។

Hgic_herb_mint_1600

៤.ប្រទាលកន្ទុយក្រពើ

Aloe vera ឬ ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិតុបតែងដ៏ពេញនិយម។ រុក្ខជាតិលម្អនេះមិនមានរូបរាងគួរឱ្យទាក់ទាញទេ ប៉ុន្តែមានមនុស្សជាច្រើនចូលចិត្តរក្សាវាទុក។ មូលហេតុមួយគឺវាងាយស្រួលក្នុងការចិញ្ចឹម និងមានភាពធន់នឹងគ្រោះរាំងស្ងួតល្អ។ រុក្ខជាតិលម្អនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវិតប្រចាំថ្ងៃ ដូចជាយកទៅធ្វើជាភេសជ្ជៈ បង្អែម ឬ ដាក់នៅក្នុងអាហារថែមទៀតផង។ លើសពីនេះ វាក៏ជាផលិតផលថែរក្សាសម្រស់ និងស្បែកដ៏មានប្រសិទ្ធភាពផងដែរ សូម្បីតែពេលអ្នករលាកភ្លើង អ្នកក៏អាចយកវាមកប្រើជាឱសថដើម្បីស្អំនៅលើមុខរបួសដើម្បីកាត់បន្ថយការឈឺចាប់ផងដែរ៕

Aloe Vera Plant Outside Jpg 1522875135

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក