ផ្លែឈើ ៤ ប្រភេទនេះ អាចជួយកាត់បន្ថយជាតិខ្លាញ់លើសក្នុងខ្លួនបានយ៉ាងល្អ

ផ្លែឪឡឹក ម្នាស់ ផ្លែក្រូច និងផ្លែល្ហុង គឺជាផ្លែឈើសក្តិសមនឹងទទួលទាននៅក្នុងរដូវក្តៅ ដែលសម្បូរទៅដោយជាតិសរសៃ និងកាឡូរីទាប ជួយសម្រួលដល់ការរំលាយអាហារ បង្កើនល្បឿននៃការសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់លើសនៅក្នុងខ្លួនថែមទៀតផង។

ខាងក្រោមនេះជាអត្ថប្រយោជន៍របស់វា៖

Pineapple

១.ឪឡឹក៖ ឪឡឹកមានជាតិទឹកច្រើន មានកាឡូរីទាប ជួយឱ្យអ្នកឆ្អែតបានយូរ និងបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។ ឪឡឹកគឺជាផ្លែឈើដ៏ពេញនិយមមួយនៅក្នុងរដូវក្តៅព្រោះវាមានកាឡូរីតិចតួច ទឹកច្រើន ជួយអោយស្រស់ស្រាយ និងបំបាត់ការស្រេកទឹក។ ឪឡឹកផ្តល់បរិមាណវីតាមីន A និង C ដ៏ច្រើន និងជាតិសរសៃច្រើន ដែលអាចបង្កើនអារម្មណ៍ឆ្អែត ការពារការញ៉ាំច្រើន និងជួយបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។

Fresh Ripe Watermelon Slices On Wooden Table Royalty Free Image 1684966820

២.ផ្លែក្រូច៖ ផ្លែក្រូច ឬ ក្រូចថ្លុង... មានឥទ្ធិពលធ្វើឱ្យស្រស់ស្រាយ និងស្រកទម្ងន់។ បរិមាណវីតាមីន C ខ្ពស់នៅក្នុងផ្លែឈើទាំងនេះជួយបង្កើនការរំលាយអាហារ និងជួយដុតបំផ្លាញជាតិខ្លាញ់លើស។

Front,View,Fresh,Sliced,Orange,On,Dark,Background,Ripe,Mellow

៣.ម្នាស់៖ ម្នាស់មានអង់ស៊ីម bromelain ច្រើន ដែលជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការហើមពោះ។ ម្នាស់ក៏មានកាឡូរីទាប ជាតិសរសៃខ្ពស់ និងវីតាមីន C ដែលជួយកែលម្អការរំលាយអាហារ និងបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។

How To Grow Pineapples Feature

៤.ផ្លែល្ហុង៖ ផ្លែល្ហុងមានអង់ស៊ីម papain ដែលជួយសម្រួលដល់ការរំលាយអាហារ។ ផ្លែល្ហុងមានផ្ទុកនូវកូលេស្តេរ៉ុល និងជាតិខ្លាញ់តិចតួច ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ និងវីតាមីន ជួយសម្រកទម្ងន់ កាត់បន្ថយខ្លាញ់ក្បាលពោះដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៕

Papaya During Pregnancy

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក