ស៊ែរចែកគ្នាដឹង! ៣ រូបមន្តទឹកឃ្មុំបែបធម្មជាតិ ធ្វើឱ្យផ្ទៃមុខ​ស​​រលោង​ស្អាត​-v2

ទឹកឃ្មុំមិនត្រឹមតែជារបស់ធម្មជាតិដែលល្អសម្រាប់សុខភាពនោះទេ ទឹកឃ្មុំក៏ត្រូវបានគេប្រើជាវិធីថែរក្សាស្បែកនិងព្យាបាលមុនដ៏អស្ចារ្យផងដែរ។

គ្រឿងផ្សំនៅក្នុងទឹកឃ្មុំមានផ្ទុកជាតិដែកវីតាមីន B, C, E ... កាល់ស្យូមផូស្វ័រ ... មានប្រសិទ្ធិភាពផ្តល់សំណើមជួយឱ្យស្បែកសភ្លឺថ្លាកាត់បន្ថយស្នាមជាំយ៉ាងមានប្រសិទ្ធភាព។

Parkminyoung 0757

១. ទឹកឃ្មុំ+ចេក +ផ្លែប៊័រ

ទឹកឃ្មុំផ្សំជាមួយផ្លែបឺរ និងចេកគឺជាល្បាយដែលមានប្រសិទ្ធភាពការពារសំណើមមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ស្បែក។ ការប្រើទឹកឃ្មុំនេះជាប្រចាំនឹងនាំមកនូវភាពស្រស់ស្អាតភ្លឺថ្លា និងភាពតឹងណែនដល់ស្បែក។

Lam Dep Tu Mat Ong 0755 (1)

របៀបធ្វើ៖

រៀបចំគ្រឿងផ្សំ៖ ផ្លែបឺរ ១/២ ផ្លែចេក ១ ផ្លែ និងទឹកឃ្មុំសុទ្ធ ១ ស្លាបព្រា។

- លាយបញ្ចូលគ្នាឱ្យក្លាយជាល្បាយ

- បន្ទាប់មកយកលាបលើផ្ទៃមុខ

- ទុករយៈពេល ១០ទៅ១៥ នាទីរួចលាងសម្អាតចេញដោយទឹកស្អាត។

2. ទឹកឃ្មុំ+តែបៃតង

ចាប់តាំងពីសម័យបុរាណតែបៃតងត្រូវបានគេប្រើជាគ្រឿងផ្សំសំខាន់សម្រាប់សុខភាពនិងសម្រស់។ ជាពិសេសតែបៃតងមានសារធាតុជួយប្រឆាំងអុកស៊ីតកម្ម ការប្រឆាំងនឹងការរលាក ការព្យាបាលមុន និងចំណុចខ្មៅលើស្បែកមុខយ៉ាងមានប្រសិទ្ធភាព។

Lam Dep Tu Mat Ong1 0755

គ្រឿងផ្សំ៖ ម្សៅតែបៃតង ១ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ២ ដំណក់។

លាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗដើម្បីបើករន្ធញើស លាបល្បាយដែលបានលាយបញ្ចូលគ្នានៅលើស្បែកមុខរបស់អ្នកហើយទុករយៈពេល ២០ នាទីបន្ទាប់មកលាងសម្អាតមុខឱ្យស្អាត។

ស្បែកនឹងស្រាលជាងមុនបន្ទាប់ពីប្រើលើកដំបូង។ អនុវត្តន៍បែបនេះពីរដងក្នុងមួយសប្តាហ៍នឹងជួយប្រឆាំងភាពចាស់នៃស្បែកមុខ មុននិងចំណុចខ្មៅនឹងត្រូវបានកាត់បន្ថយរលាយគ្មានសល់។

៣. ទឹកឃ្មុំ+ស៊ុតពណ៌ស

គ្រឿងផ្សំ៖ ទឹកឃ្មុំ 1 ស្លាបព្រា ស៊ុតពណ៌ស ១។

Lam Dep Tu Mat Ong2 0756

របៀបធ្វើ៖

- យកស៊ុតពណ៌សដាក់ក្នុងចាន។

- ដាក់ទឹកឃ្មុំបន្តិចម្តង ៗ ចូលក្នុងស៊ុតពណ៌ស។

- កូល្បាយបញ្ចូលគ្នាឱ្យសប់។

វិធីប្រើ៖

លាងសម្អាតមុខនិងករបស់អ្នកឱ្យបានស្អាត យកល្បាយដែលលាយរួចមកលាបលើស្បែកមុខហើយទុករយៈពេល ២០ នាទីបន្ទាប់មកលាងសម្អាតមុខឱ្យស្អាតដោយទឹកស្អាត។ អនុវត្តន៍បែបនេះពីរដងក្នុងមួយសប្តាហ៍នឹងជួយប្រឆាំងភាពចាស់នៃស្បែកមុខ មុននិងចំណុចខ្មៅនឹងត្រូវបានកាត់បន្ថយរលាយគ្មានសល់៕

ប្រែសម្រួលដោយ៖ វីរៈ

ប្រភព៖ បរទេស