នារីភាគច្រើនតែងតែប្រាថ្នារូបរាងស្រឡូន ស្លៀកពាក់មិនឃើញរូបរាងធាត់សុទ្ធតែខ្លាញ់ អ្នកខ្លះព្យាយាមលេបថ្នាំសំរក តមអាហារដែលខ្លួនធ្លាប់ញ៉ាំ ខំអត់បរិភោគអាហារពេលល្ងាចដើម្បីទប់ស្កាត់នៅតែមិនបានផល។ ទាំងនេះវាពិតជារឿងរំខានចិត្តខ្លាំណាស់ ណាមួយសំលៀកបំពាក់ដែលខ្លួនស្រលាញ់ត្រូវបោះចោលទៀត។ ហឺ…ពិតជាពិបាកណាស់ទាំងខ្ញុំទាំងគេសុទ្ធតែមានបញ្ហានេះដូចគ្នា។
ប៉ុន្តែ Bright side បានណែនាំវីធីធ្វើលំហាត់ប្រាណងាយៗដែលអាចជួយដុតរោលជាតិខ្លញ់ធាត់បានយ៉ាងមានប្រសិទ្ធភាពដោយត្រឹមតែ 5នាទីប៉ុនណោះ។ តោះកុំរង់ចាំយូរចូលមើលនិងអនុវត្តន៍ទាំងអស់គ្នា។
របៀបធ្វើ:
-ចាប់ផ្តើមដោយដេកតម្រង់ខ្លួននៅលើកន្ទេល ហើយដាក់ជើងរបស់អ្នកផ្គុំជាមួយគ្នាបន្ទាប់មកលើកឡើងលើ
និងចុះក្រោម។
-ធ្វើវាចំនួនទៀត 15 ដង
អត្ថប្រយោជន៍:
-ដុតកាឡូរី
-ទទួលបានការធ្វើលំហាត់ប្រាណបេះដូងដ៏អស្ចារ្យ
-ធ្វើឱ្យប្រសើរឡើងនូវការស៊ូទ្រាំរបស់អ្នក
-ស្រកខ្លាញ់ក្បាលពោះ
-ពង្រឹងប្រពន័្ធប្រសាទរបស់អ្នក។
ហាត់រយៈពេល ៥ នាទី។
របៀបធ្វើៈ
-ចាប់ផ្តើមដោយដេកអោយត្រង់ ហើយលើកជើងទាំងពីរឡើងលើត្រង់ មុំ ៩០ និង ទម្លាក់ចុះវិញយឺតៗ។
-ដាក់ដៃរបស់អ្នករាបស្មើនៅលើគ្រែ។
-ធ្វើវាចំនួន១៥ ដង
អត្ថប្រយោជន៍ៈ
-ធ្វើឱ្យសាច់ដុំពោះសំខាន់ៗអស់ាជាតិខ្លាញ់
-ធ្វើឱ្យប្រសើរសាច់ដុំ
ហាត់រយៈពេល ៥ នាទី។
របៀបធ្វើៈ
-ដាក់ជើងទាំងពីរទន្ទឹមគ្នា
-ឈានទៅមុខរួចហើយលើកជើងស្តាំឡើង ហើយដាក់ចុះ
-បន្ទាប់មក ធ្វើបែបនេះនូវជើងម្ខាងទៀត
-ធ្វើវាចំនួន ១៥ ដង
អត្តប្រយោជន៍:
-ចង្វាក់បេះដូងដើរល្អ
-ប្រពន្ធ័សាំរឹងមាំធន់នឹងជំងឺ
-បង្កើនចលនាសាច់ដុំ
ហាត់រយៈពេល ៥ នាទីទៅ ៧ នាទី។
របៀបធ្វើៈ
-ច្រត់ដៃទាំងពីរនៅទីរាប បែបអាវង់ដី ដោយធ្វើចលនាឈានជើងម្តងឆ្វេ និងស្តាំ ចំនួន១៥ដង
-ធ្វើចំនួន ១៥ ដង
អត្តប្រយោជន៍ៈ
-សម្រកខ្លាញ់គ្រប់កន្លែង
-ដុតរោលកាល់ឡូរី
ហាត់រយៈពេល ៥ នាទី។
របៀបធ្វើៈ
ចាប់ផ្តើមដោយដេកលើកន្ទេលហើយរក្សាដៃរបស់អ្នកទាំងសងខាងឬខាងក្រោយក្បាល
-លើកជើងទាំងពីរចេញពីកន្ទេលហើយពត់ខ្លួននៅជង្គង់
-ដាក់ជង្គង់ខាងស្តាំរបស់អ្នកឱ្យជិតទ្រូងរបស់អ្នកដោយទុកជើងឆ្វេងឱ្យឆ្ងាយ
-បន្ទាប់មកយកជើងស្តាំរបស់អ្នកចេញហើយជើងខាងឆ្វេងរបស់អ្នកមកជិតនឹងទ្រូងរបស់អ្នក
-បន្តធ្វើវាដូចជាអ្នកកំពុងជិះកង់
- 15 ដង។
អត្តប្រយោជន៍ៈ
-ស្រកខ្លាញ់ត្រគៀក និងភ្លៅ
ហាត់រយៈពេល ៥ នាទី។
របៀបធ្វើៈ
-ដាក់ដៃរបស់អ្នកនៅពីក្រោយត្រគាករបស់អ្នក
-លើកដៃខាងស្តាំរបស់អ្នកឡើងដំណាលគ្នានិងជើងឆ្វេង ហើយប៉ះជើងឆ្វេងជាមួយដៃស្តាំរបស់អ្នក បន្តប្តូរវេនគ្នាទៅវិញទៅមក។
-បញ្ចប់ការប៉ះ 16 ដង, ផ្អាក, ធ្វើ 16 បន្ថែមទៀត។
អត្តប្រយោជន៍ៈ
-ស្រកខ្លាញ់គ្រប់កន្លែង
-បែកញើសខ្លាំងស្រួលខ្លួន
ហាត់រយៈពេល ៥ នាទីទៅ ៧ នាទី។
តោះសាកទាំងអស់គ្នា !
អត្តបទដោយៈ ចាន់ណា